For Android device For iOS device

កុម្ភៈ

តើអ្វីទៅជាវិស្វករក្លោដ (Cloud Engineers) និង វិស្វករសុសវែរ (Software Engineers)

វិស្វករក្លោដ និង វិស្វករសុសវែរ ទាំងពីរ​ជំនាញនេះគឺសុទ្ធសឹងតែមានកាតព្វកិច្ចនិងជំនាញ​ទៅលើ​ការអភិវឌ្ឍន៍និង​គ្រប់គ្រង​សុសវែរ ប៉ុន្តែ​ជំនាញ​ទាំងពីរ​នេះគឺ​ធ្វើការ​ក្នុង​បរិស្ថានផ្សេង​គ្នា​ដោយវិស្វករក្លោដ​ត្រូវបាន​ធ្វើការ​យ៉ាង​ជិតស្និតជាមួយក្រុម​ការងារ​ប្រតិបត្តិការណ៍​ប្រព័ន្ធ​  (Operation team)  និងក្រុមសន្តិសុខ​បច្ចេកវិទ្យា​ព័ត៏មាន  (Cybersecurity team)   ដើម្បី​ធានាបាន​នូវ​និរន្តរភាពនិង​សុវត្ថិភាព​នៃ​ប្រព័ន្ធ​សម្រាប់​ផ្ដល់​ជា​សេវាកម្ម​តាមរយៈ​ internet

♦ តើអ្វីទៅជាវិស្វករក្លោដ (Cloud Engineers) ?

​បច្ចេកវិទ្យា​ក្លោដ​ត្រូវបាន​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះដោយចាប់ផ្ដើមពី​ការងារ​សាមញ្ញទៅដល់​ប្រព័ន្ធ​គ្រប់គ្រង​ធំៗ​និង​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត  (Artificial Intelligence)  ដោយសព្វ​ថ្ងៃ​នេះ​ក្រុមហ៊ុន​ធំៗ​នៅលើ​ពិភពលោក​ដូចជា​ Microsoft, IBM, Google និង Amazon  ។ ល ។ បាននិង​កំពុង​ធ្វើការ​វិនិយោគ​ទៅលើ​ការ​ផ្គត់ផ្គង់​សេវាកម្ម​ក្លោដនេះដោយមានការ​ចូលរួម​ពីអ្នកជំនាញអភិវឌ្ឍន៍​បច្ចេកវិទ្យា​ក្លោដ ឬ​ហៅថាវិស្វករក្លោដ ។

​ការងារ​វិស្វករក្លោដគឺផ្តោត​ទៅលើ​ការអភិវឌ្ឍន៍ ការថែទាំ​សុសវែរ រួមទាំងថ្នាល​  (platform)  និង ហេដ្ឋារចនាសម្ព័ន្ធ  (Infrastructure)    ​ក្នុង​គោលដៅ​បង្កើត​នូវ​ផលិតផល​សម្រាប់​បម្រើ​លើការ​ផ្គត់ផ្គង់​ជា​សេវាកម្ម​អនឡាញ​ដូចជា សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​  (Infrastructure as a Service ហៅ IaaS) សេវាកម្ម​ទៅលើ​ការ​ផ្គត់ផ្គង់​ប្រភព hardware និង software (Platform as a Service ហៅថា PaaS)  និង​សេវាកម្ម​ផ្គត់ផ្គង់​តែ​ទៅលើ​សុសវែរ (Software as a Service ហៅថា SaaS) ដោយ​សេវាកម្ម​ទាំងនោះ​គឺ​ត្រូវបាន​ប្រើ​ប្រាស់​និង​ផ្គត់ផ្គង់​តាមរយៈ​អនឡាញ  (internet)  ​ដែល​យើងហៅថា cloud computing ដូច្នេះ​ទិន្នន័យ​ដែល​បាន​ប្រើ​ប្រាស់​គឺ​ត្រូវបាន​រក្សាទុក​ទាំងស្រុងនៅ​ក្នុង​ម៉ាស៊ីនមេនៃ​ក្រុមហ៊ុន​ដែល​បាន​ផ្គត់ផ្គង់​សេវានេះ សព្វ​ថ្ងៃ​នេះមាន​ក្រុមហ៊ុន​ដូចជា​ Amazon  (Amazon Web Services) , Microsoft (Azure)  និង Google  (Google Cloud Platform)  ​កំពុង​វិនិយោគ​យ៉ាង​ខ្លាំងលើ​បច្ចេកវិទ្យា​ក្លោដ ។

♦ តើអ្វីទៅជាវិស្វករសុសវែរ (Software Engineers) ?

គ្រប់​គ្នា​សុទ្ធតែបាន​ប្រើ​ប្រាស់​ទូរស័ព្ទដៃនិង​កុំព្យូទ័រ ដូច្នេះគឺ​មានន័យថា​អ្នក​ក៏​បាន​ប្រើ​ប្រាស់​សុសវែរ​ដែល​បាន​ដំឡើង​នៅ​ក្នុង​ទូរស័ព្ទដៃ ឬ​កុំព្យូទ័រ​ទាំងនោះ​ផងដែរ គឺសុសវែរ​ទាំងនោះ​ហើយ​ត្រូវបាន​បង្កើត​ដោយវិស្វករសុសវែរ ។

វិស្វករសុសវែរគឺជាអ្នកជំនាញ​ដែល​ទទួលខុសត្រូវលើការ​រៀបចំ​អភិវឌ្ឍន៍​សុសវែរដោយការរៀប​នូវ​ផែនការ រចនា តេស្ត និងថែទាំជួសជុល និង ធ្វើ​បច្ចុប្បន្ន​ភាព​ទៅលើ​សុសវែរ​ដែល​ពួកគេ​បានអភិវឌ្ឍន៍ និង ដោះស្រាយ​បញ្ហា​ទៅដល់អ្នក​ប្រើ​ប្រាស់​ចុងក្រោយ (end-users) ។ ពួកគេ​ត្រូវមានជំនាញ ចំណេះដឹង​បច្ចេកទេស និង គោលការណ៍​ក្នុង​ការអភិវឌ្ឍន៍​កម្មវិធី ដូចជា​៖

-  ការវិភាគ​តម្រូវ​ការ​របស់អ្នក​ប្រើ​ប្រាស់​

-  ការប្រឹក្សាជាមួយអ្នក​សរសេរ​កម្មវិធី អ្នកវិភាគ​ប្រព័ន្ធ និងអ្នកជំនាញ​ផ្សេងទៀត​

-  ការ​សរសេរ និងតេស្ដកូដដោយ​ប្រើ​ភាសា​សរសេរ​កម្មវិធី​មួយ ឬ​ច្រើន​

-  ការកែកំហុស និងដោះស្រាយ​បញ្ហា​របស់​កម្មវិធី​

-  សហការជាមួយសមាជិកក្រុម​ផ្សេងទៀត ដើម្បី​រចនា និងអភិវឌ្ឍមុខងារថ្មីៗ​

-  រចនា និងអនុវត្តក្បួនដោះស្រាយ​កម្មវិធី និង រចនាសម្ព័ន្ធ​ទិន្នន័យ​

-  ការ​បង្កើន​ប្រ​សិទ្ធ​ភាពលើ​ល្បឿន​នៃ​ដំណើរ​ការ​កម្មវិធី​

-  ​រៀបចំ​ឯកសាររចនា និងស្ថាបត្យកម្ម​កម្មវិធី​

-  រក្សា​ព័ត៌មាន​សម្ងាត់ និងធានា​សុវត្ថិភាព​ដល់ការ​ប្រើ​ប្រាស់ ។

♦ ការសន្និដ្ឋាន​ទៅលើ​ជំនាញវិស្វករក្លោដនិងសុសវែរ

-  វិស្វករក្លោដត្រូវមានការយល់ដឹងច្បាស់លាស់អំពីទស្សនៈនិង​ដំណើរ​ការ​នៃ​បច្ចេកវិទ្យា​ក្លោដ (cloud computing)  រួមទាំងភាសា​សរសេរ​កម្មវិធី​ផ្សេងៗ និង​សុសវែរជំនួយ​សម្រាប់​ការអភិវឌ្ឍន៍ និងថែទាំ​ប្រព័ន្ធ ឬ​ថ្នាល​ដែល​អាច​ដំណើរ​ការ​បានដោយពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធបណ្ដាញ​កុំព្យូទ័រ និង អ៊ីនធើណែត ដូច្នេះ​ពួកគេ​គប្បីគួរតែចេះ ឬ​ត្រូវ​ធ្វើការ​ជាមួយអ្នកជំនាញសន្តិសុខ​បច្ចេកវិទ្យា​ព័ត៌មាន ។

-  វិស្វករសុសវែរ​ត្រូវមានការយល់ដឹងទូលំទូលាយអំពីវិទ្យាសាស្រ្ត​កុំព្យូទ័រ និងមាន​ចំណេះដឹង​លើភាសា​សរសេរ​កម្មវិធី​ផ្សេងៗ​ដោយអាច​ប្រើ​ប្រាស់​ភាសា​ទាំងនោះ ដើម្បី​អភិវឌ្ឍន៍​សុសវែរបានហើយ​ក៏​ត្រូវតែមាន​ចំណេះដឹង​លើការ​គ្រប់គ្រង​គម្រោង​ផងដែរ ។

-  បើគិត​ទៅលើ​ប្រាក់បៀវត្សរ៍ជា​ទូទៅ​គឺវិស្វករក្លោដទទួលបានអត្រា​ខ្ពស់​ជាងវិស្វករសុសវែរ ៕

♻️ ​សម្រាប់​លោកអ្នក​ដែល​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Windows សូម​ចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter

📲 ​សម្រាប់​លោកអ្នក​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Android https://bit.ly/3qhYCJf

👨‍🎓👩‍🎓អតីតសិស្ស​ធ្លាប់​សិក្សា នៅអាន-ANT ចែក​រំលែក បទពិសោធន៍ និងវិធីសាស្រ្ត ក្នុង​ការរៀន ដល់ប្អូនៗ ជំនាន់​ក្រោយ http://www.antclasses.com/help/ant-students.html

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា