មករា
តើ HTTP និង HTTPS មានភាពខុសគ្នាយ៉ាងដូចមេ្ដច?
♦ រៀបរៀងដោយលោក សួ លីឡាយ
សួស្ដីបងប្អូនទាំងអស់គ្នា តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថា រៀងរាល់ពេលអ្នកទាំងអស់គ្នា ស្វែងរកព័ត៌មាននៅក្នុង Browser វាតែងតែភ្ចាប់មកជាមួយពាក្យថា http ឬ https នៅខាងមុខនៃពាក្យ www តើពាក្យ http និង https ¬មានន័យដូចមេ្ដច? កុំឲ្យខាតពេលយូរយើងចូលទៅកាន់ប្រធានបទរបស់យើងទាំងអស់គ្នា ។ ប្រធានបទរបស់យើងគឺ តើ HTTP និង HTTPS មានភាពខុសគ្នាយ៉ាងដូចមេ្ដច?
→ តើ HTTP ជាអ្វី ហើយវាមានតួនាទី និងដំណើរការដូចម្ដេច?
HTTP មកពីពាក្យថា Hyper Text Transfer Protocol ។ វាមានតួនាទីក្នុងការបញ្ចូនទិន្នន័យតាមអ៊ីនធើណេតដោយការដាក់សំណើ (Request) របស់ Client (User) ទៅកាន់ម៉ាស៊ីនមេ (Web server) តាមរយៈ Browser ហើយម៉ាស៊ីនមេធ្វើការទទួលសំណើ (Request) នឹងដំណើរការនៅ Process ដែរ Client បាន Request នោះ បន្ទាប់មកធ្វើការបញ្ចូន (Response) ទិន្នន័យតាមរយៈ Browser ត្រលប់ទៅ Client វិញ ។
Normal 0 false false false EN-US X-NONE KHM /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:""; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:8.0pt; mso-para-margin-left:0cm; line-height:107%; mso-pagination:widow-orphan; font-size:11.0pt; font-family:"Calibri",sans-serif; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:DaunPenh; mso-bidi-theme-font:minor-bidi; mso-bidi-language:AR-SA;} → តើ HTTPS ជាអ្វី ហើយវាមានតួនាទី និងដំណើរការដូចម្ដេច?
HTTPS មកពីពាក្យថា Hyper Text Transfer Protocol Secure ជាកំណែទម្រង់ផ្នែកសុវត្ថិភាពនៃ HTTP ។ ដែរវាមានតួនាទីក្នុងការ ការពារទិន្នន័យរបស់ Client ដោយធ្វើការ Encrypt ទិន្នន័យចាប់តាំងពីពេលដែល Client ធ្វើការ Request រហូតទិន្នន័យបានទៅដល់ ម៉ាស៊ីនមេ (Webserver) ។ ជាទូទៅគេនិយមក្នុងការប្រើប្រាស់ HTTPS ក្នុងការបញ្ចូលទិន្នន័យសំខាន់ដូចជា ដើម្បីចូលទៅកាន់ គណនី ធនាគារ, គណនីអ៊ីម៉ែល, គណនីFacebook, ឬគណនីសំខាន់ៗជាច្រើនទៀត ប្រតិបត្តិការតាម Online និងនិន្នន័យសម្ងាត់របស់អតិថិជន ។
♦ វគ្គ C++OOP តម្លៃ ៦៥ដុល្លា http://training.antkh.com/cppoop.aspx
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
ឬ Facebook: https://www.facebook.com/anttrainning
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា