For Android device For iOS device
២៣
ធ្នូ

តើអ្វីទៅជា Browser? ហើយវាមាន​តួនាទី​យ៉ាង​ដូចម្ដេច?

♦ រៀបរៀងដោយលោក សួ លីឡាយ
 សួស្ដីអ្នក​ទាំងអស់​គ្នា​ជួប​គ្នា​សារជាថ្មីម្ដងទៀតហើយ ថ្ងៃ​នេះ​ខ្ញុំ​មានប្រធានបទមួយនឹងលើកយកមក​បង្ហាញ​ដល់អ្នក​ទាំងអស់​គ្នា តោះកុំ​ឲ្យ​ខាតពេលយូរយើងចូល​ទៅកាន់​ប្រធានបទរបស់យើង​ទាំងអស់​គ្នា ។ ប្រធានបទរបស់យើង​ថ្ងៃ​នេះគឺ “ តើអ្វីទៅជា Browser? ហើយវាមាន​តួនាទី​យ៉ាង​ដូចម្ដេច? “
​ក្នុង​រយៈពេល​ប៉ុន្មានទសវត្សរ៍កន្លងមកនេះយើងឃើញថា ប្រព័ន្ធ​អ៊ីនធើណេតហាក់មានការសាយភាយ​យ៉ាង​ទូលំទូលាយហើយវា ជា​ផ្នែក​មួយជួយជំរុញដល់ការធ្វើពាណិជ្ជកម្ម ផ្លាស់ប្ដូររបៀប​ធ្វើការ និងការប្រាស្រ័យទាក់ទង​គ្នា​ទៅវិញទៅមក ។ ជាមួយ​គ្នា​នេះដែរ Browser ក៏​បានដើរតួជា software យ៉ាង​សំខាន់​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ផ្សេងៗ​តាមរយៈ អ៊ីនធើណេត (internet) ផងដែរ ។
 ♦ តើអ្វីទៅជា Browser?
Browser ឬ​អាចហៅម្យ៉ាង​ទៀតថាជា Web Browser ឬ​Internet Browser គឺជា Application softwareមួយ​ប្រភេទ​ដែល​អាច​ប្រើ​ប្រាស់ បានជាសកល វាអាចនំាអ្នក​ឲ្យ​ស្គាល់​គ្រប់ទីកន្លែង តាមរយៈ​ការ​ស្វែងរក​តាមអ៊ីនធើណេត (Internet) ដែល​អនុញ្ញាត​ឲ្យ អ្នកអាចមើលឃើញ អត្ថបទ រូបភាព និង​វីឌីអូ (Video) ពីគ្រប់ទីកន្លែង​ក្នុង​ពិភពលោក ។ វា​ក៏​មាន​សារៈ​សំខាន់​ផងដែរ​ដែល​យើងត្រូវយល់ដឹងអំពី Browser មួយចំនួន ដើម្បី​អាច​ឲ្យ​អ្នកចូល​ប្រើ​ប្រាស់​វាបាន ក្នុង​នោះមាន​ដូចជា​៖ Google Chrome, Mozilla Firefox, Microsoft- edge, Brave Browser, Apple safari, Opera Browser ជាដើម ។

Normal 0 false false false EN-US X-NONE KHM


♦ តើវាមាន​តួនាទី​អ្វី?
វាមាន​តួនាទី​អាច​ស្វែងរក ព័ត៌មាន​ផ្សេងៗ​បាន​ដូចជា ការ​កំសាន្ត ចំណេះដឹង បចេ្ចកវិទ្យា សង្គម និង ផ្សេងៗ​ជា​ច្រើន​ទៀតលើ សកលលោក ។ បើនិយាយពីភាសាកូដវិញ វាមាន​តួនាទី​បកប្រែពីកូដ HTML, CSS, JS ទៅជារូបរាង Interface ផ្សេងៗ​ដែល យើងអាចមើលឃើញ និង ប្រើ​ប្រាស់​បាន​ដូចជា​រូបភាព សំឡេង ឬ ជា Component ផ្សេងៗ ហើយនឹងផ្ទេរ​ព័ត៌មាន​ទាំងអស់​នោះ ទៅកាន់​អ្នក​ប្រើ​ប្រាស់​តាមរយៈ HTTP (Hypertext Transfer Protocol) ៕

♻️ ​សម្រាប់​លោកអ្នក​ដែល​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Windows សូម​ចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter

📲 ​សម្រាប់​លោកអ្នក​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Android https://bit.ly/3qhYCJf

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា