For Android device For iOS device
១២
ធ្នូ

​និស្សិត​ខ្មែរ​ឈ្នះពានរង្វាន់ និងមេដាយជា​ច្រើន​ក្នុង​ការប្រកួត​អន្តរជាតិ​នៅតៃវ៉ាន់

​និស្សិត ផ្នែក​វិស្វកម្មអគ្គិសនី និង​អេឡិចត្រូនិច​, ផ្នែក​ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា និងវិទ្យាសាស្ត្រ​កុំព្យូទ័រ​នៃ​សាកលវិទ្យាល័យ ន័រតុន របស់​កម្ពុជា ដណ្តើមបានពានរង្វាន់ និងមេដាយជា​ច្រើន​គ្រឿង ពីព្រឹត្តការណ៍លំដាប់ពិភពលោកនៅកោះតៃវ៉ាន់ សាស្ត្រាចារ្យរួមទាំង​និស្សិត​ឆ្នើម ចំនួន ២៧រូប នៃ​សាកលវិទ្យាល័យ​ន័រតុន កាលពី ថ្ងៃ​ទី ០១ ដល់ទី ០៣ ខែធ្នូ ឆ្នាំ ២០២២ បាន​ចូលរួម​ក្នុង​កម្មវិធី​ដាក់​បង្ហាញ និងប្រកួតស្នាដៃ​បង្កើត​ថ្មីរបស់​និស្សិត​នៅកោះតៃវ៉ាន់ ។

ព្រឹត្តការណ៍នេះមាន​ឈ្មោះ​ថា «គំនិតច្នៃប្រឌិត និងការ​បង្កើត​ថ្មី ជា​លក្ខណៈ​អន្ដរជាតិ នៅទីក្រុងកៅស៊ុងប្រចាំ​ឆ្នាំ​២០២២» (Kaohsiung International Invention & Design EXPO 2022, KIDE 2022) ដែល​ប្រព្រឹត្តទៅមាន​រយៈពេល​០៣​ថ្ងៃ មានជាង៣៤​ប្រទេស​ចូលរួម​ហើយ​ក្នុង​នោះ​សាកលវិទ្យាល័យ ន័រតុន បាន​ជ្រើសរើស​និស្សិត​នៃមហាវិទ្យាល័យ វិទ្យាសាស្ត្រ ទៅ​ធ្វើការ​ប្រកួតប្រជែង ដើម្បី​ដណ្តើមមេដាយ និង​បង្ហាញ​សមត្ថភាព​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ផងដែរ ។

ជា​លទ្ធផល ក្រុម​និស្សិត​នៃ​សាកលវិទ្យាល័យ ន័រតុន បានទទួលបានជ័យលាភី ដោយទទួលបាន មេដាយ និងពានរង្វាន់ជា​ច្រើន​គ្រឿង ជូនជាតិគួរជាទីមោទកភាព និងបាន​បង្ហាញ​ពីភាពអស្ចារ្យមួយ នៃ​និស្សិត​ផ្នែក​វិស្វកម្មអគ្គិសនី និង​អេឡិចត្រូនិច​, ផ្នែក​ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា និងវិទ្យាសាស្ត្រ​កុំព្យូទ័រ ដែល​ជា​គំរូ​ដ៏ល្អ​សម្រាប់​និស្សិត​ជំនាន់​ក្រោយៗ ដែល​ពេញចិត្តនឹងជំនាញនេះ ។

 

លោកស្រី សូរ សុគន្ធារី ប្រធានកិត្តិយស​ផ្នែក​ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃ​សាកលវិទ្យាល័យ ន័រតុន បាន​ឲ្យ​ដឹងថា «​និស្សិត​សាកលវិទ្យាល័យ​ន័រតុន គឺទទួលជ័យលាភី ក្នុង​កម្មវិធី​គំនិតច្នៃប្រឌិត និងការ​បង្កើត​ថ្មីប្រចាំ​ឆ្នាំ​២០២២ នាពេលកន្លងទៅនេះ គឺជាមោទកភាព​យ៉ាង​ខ្លាំង​សម្រាប់​កម្ពុជា ដែល​កូន​ខ្មែរ​សម័យនេះ បាន​បង្កើត​ស្នាដៃថ្មីៗ ដើម្បី​បាន​ចូលរួម​ប្រកួតប្រជែងស្នាដៃជា​លក្ខណៈ​អន្ដរជាតិ ។ ប្រធានកិត្តិយស​ផ្នែក​ស្ថាបត្យកម្ម និងនគរោបនីយវិទ្យានៃ​សាកលវិទ្យាល័យ​ន័រតុនរូបនេះបន្ដថា កម្មវិធី​ប្រកួតប្រជែងស្នាដៃសិស្ស-​និស្សិត ជា​លក្ខណៈ​អន្ដរជាតិ ក្រោមប្រធានបទ «គំនិតច្នៃប្រឌិត និង​បង្កើត​ថ្មី ជា​លក្ខណៈ​អន្ដរជាតិ ប្រចាំ​ឆ្នាំ​២០២២» គឺមានជាង៣៤​ប្រទេស​បាន​ចូលរួម និងភាគ​ច្រើន​ជា​ប្រទេស​ប៉ែកអឺរ៉ុប តែ​សម្រាប់​ប្រទេស​អាស៊ីវិញគឺរួមមាន៖ កម្ពុជា​, ឥណ្ឌូនេស៊ី, វៀតណាម, ម៉ាឡេស៊ី, ថៃ និងតៃវ៉ាន់ ក្នុង​នោះ​កម្ពុជា​បានពាំនាំយកមកវិញ​នូវ​ពានរង្វាន់ និងមេដាយជា​ច្រើន​គ្រឿង ។ កញ្ញា រីចាន់ សាន់ដេ ជា​និស្សិត​ផ្នែក​ផ្នែក​ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ដែល​ទទួលបានពានរង្វាន់ បាន​បង្ហាញ​ចំណាប់អារម្មណ៍ថា «​ខ្ញុំ​ពិតជាមានអារម្មណ៍សប្បាយរីករាយ​យ៉ាង​ខ្លាំង ចំពោះជយលាភីនាពេលនេះ ពី​ព្រោះ​នេះជាលើកដំបូង សម្រាប់​ក្រុមរបស់យើង​ខ្ញុំ ដែល​បានទៅប្រកួតប្រជែង នៅក្រៅ​ប្រទេស​» ។

​សម្រាប់​លោក ឡុង ដាវិត ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ បាន​ឲ្យ​ដឹងថា «ការប្រកួតប្រជែងស្នាដៃសិស្ស-​និស្សិត​ប្រចាំ​ឆ្នាំ​២០២២ ក្រុមរបស់ពួក​ខ្ញុំ​បាន​ខិតខំ​ប្រែង​យ៉ាង​ខ្លាំង ដើម្បី​បង្ហាញ​សមត្ថភាព​ឲ្យ​អន្ដរជាតិ បានដឹងកូន​ខ្មែរ​ខ្លាំងប៉ុណ្ណា? និង​គម្រោង​ក្រុមរបស់ក្រុម​ខ្ញុំ បាន​ខិតខំ​ប្រឹងប្រែងអស់​រយៈពេល ជាយូរមកហើយ ជា​លទ្ធផល​ពួកយើងទទួលបានពានជា​ច្រើន​សម្រាប់ ជូន​កម្ពុជា​» ។ រីឯ​និស្សិត រដ្ឋា សុផានីត មកពី​ផ្នែក​វិស្វកម្ម អគ្គិសនី និង​អេឡិចត្រូនិច វិញបានប្រាប់ថា «នាង​ខ្ញុំ​ពិតជាមានអារម្មណ៍សប្បាយរីករាយ​យ៉ាង​ខ្លាំង ដែល​បាន​ផ្នែក ក៏​ដូចជា​សាលា ជា​ពិសេស លោកសាកលវិទ្យាធិការ បាន​ផ្ដល់​ឱកាស ដល់រូបនាង​ខ្ញុំ ក៏​ដូចជា​និស្សិត​ដទៃ​ៗ​ទៀតបាន​ចូលរួម​កម្មវិធី​នេះ ហើយវាជាលើកទីមួយ​ក្នុង​ជីវិតនាង​ខ្ញុំ​ហើយ​ដែល​បានឃើញ​នូវ​ព្រឹត្តិការណ៍ដ៏ធំ ជា​លក្ខណៈ​អន្តរជាតិ​ដែល​មានការ​ចូលរួម​ជា​ច្រើន​ប្រទេស ជា​លទ្ធផល​បាន​បង្ហាញ​ថា កម្ពុជា​ក៏​មិនអន់ដែរ​ដែល​ទទួលបានពានរង្វាន់ជា​ច្រើន​» ។

 

សូមជម្រាបជូនថា ការ​ចូលរួម​នៅ​ក្នុង​ព្រឹត្តការណ៍ពិភពលោក «គំនិតច្នៃប្រឌិត និងការ​បង្កើត​ថ្មី ជា​លក្ខណៈ​អន្ដរជាតិ ប្រចាំ​ឆ្នាំ​២០២២» លើកនេះ សាកលវិទ្យាល័យ​ន័រតុន​ដែល​តំណាង​ប្រទេស​កម្ពុជា បាននាំយកស្នាដៃចំនួន ១៤​គម្រោង​៖ ផ្នែក​ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា មាន៦​គម្រោង មេដៃ និង ពានរង្វាន់​ដែល​ទទួលបាន ផ្នែក​ស្ថាបត្យកម្ម - Smart Chair o Gold Medal from KIDE - The Classic Khmer House “Rong Deung” o Silver Medal from KIDE - Vernacular Khmer House with sustainable Rohat Teck (Water Wheel) o Gold Medal from KIDE o Diploma Special Award (Poland) o Special Award from TISIAS (Canada) o Excellent Award from KUIA (Korea) - Develop Islam Mosque to attract tourist with new technology o Bronze Medal from KIDE o Excellent Award from KUIA (Korea) o Special Award (Croatia) - The Jayavarman Smart Station o Gold Medal from KIDE o Special Award from ITE (London) o Special Award (Croatia) - Smart Station o Bronze Medal from KIDE o Diploma Special Award (Poland) ផ្នែក​វិស្វកម្មអគ្គិសនី និង​អេឡិចត្រូនិច​មាន៣​គម្រោង មេដៃ និង ពានរង្វាន់​ដែល​ទទួលបាន ផ្នែក​អគ្គិសនី - Smart Hydroponics System o Gold Medal from KIDE o International Youngest Inventor Award form KIDE o Diploma Special Award (Poland) o Special Award from Iran - Automatic Plastic Bottle Bank o Silver Medal from KIDE o Special Award from TISIAS (Canada) o Excellent Award from KUIA (Korea) o Special Award from Thailand - Smart Payment System for Highway in Cambodia o Gold Medal from KIDE o Special Award from Thailand o Special Award from ITE (London) o Special Award (Croatia) ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​មាន៥​គម្រោង មេដៃ និង ពានរង្វាន់​ដែល​ទទួលបាន ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ - NU Share Destination o The Top Of I.C.T And Multimedia o Gold Medal from KIDE o Special Award from ITE (London) o Special Award (Croatia) - Nuna Smart Attendance o Silver Medal from KIDE o Excellent Award from KUIA (Korea) o Special Award from TISIAS (Canada) - NU Child Tracking o Silver Medal from KIDE - NU Website SAKKAL o Bronze Medal from KIDE - NU Self-Driving Detection o Gold Medal from KIDE o Excellent Award from KUIA (Korea) o Special Award from TISIAS (Canada) o Diploma Special Award (Poland)

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា