For Android device For iOS device
៣១
តុលា

ភាពខុស​គ្នា​រវាង .NET Framework និង .NET Core

♦ រៀបរៀងដោយ៖ លោក ទៀង ច័ន្ទដាឡែន
​សំណួរ​ដែល​អ្នកពេញ​និយម​សរសេរ​ភាសា C# តែងតែចោទសួរថា តើ .NET Framework និង .NET Core ខុស​គ្នា​ដូចម្ដេច? តើវាមានអត្ថប្រយោជន៍អ្វី​ខ្លះ​? ប្រសិនបើ​យើងចង់​បង្កើត​កម្មវិធី តើយើងគួរ​ជ្រើសរើស .NET Core ឬ .NET Framework? ជម្រើស​មួយណា​ដែល​ល្អ​បំផុត​សម្រាប់​កម្មវិធី​របស់យើង? ដូច្នេះនៅ​ក្នុង​អត្ថបទនេះនឹង​បង្ហាញ​អ្នកអំពីភាពខុស​គ្នា​រវាង .NET Framework និង .NET Core ហើយ គុណសម្បត្តិ និង​ព័ត៌មាន​អំពីការកែប្រែ (Update) ថ្មីៗ របស់ .NET នាពេលខាងមុខ ។
​ណែនាំ​អំពី .NET Core
 .NET Core គឺជា Open Source Framework ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយឥតគិតថ្លៃ ដោយ​ក្រុមហ៊ុន Microsoft ជា Framework ដែល​មាន​ល្បឿន (Performance) លឿន ហើយអាច​ប្រើ​ប្រាស់​បាន​ច្រើន OS (Operating System) ដូចជា Windows, MacOS, Linux ។
 សព្វ​ថ្ងៃ​នេះ .NET Core អាច​សរសេរ​ដោយភាសា C#, F# និង VB (Visual Basic)
 .NET Core ត្រូវបាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី ២៧ ខែមិថុនា ឆ្នាំ​២០១៦ ខាងក្រោម​នេះជា​ថ្ងៃ​ចេញផ្សាយ​ចុងក្រោយ និង Version របស់ .NET Core

ដើម្បី​ប្រើ​ប្រាស់ .NET Core បានយើងត្រូវ​ដំឡើង Visual Studio 2015 ដែល​ជា Version តូច​បំផុត​ដែល​អាច​ប្រើ​ប្រាស់ .NET Core បាន ប៉ុន្តែ​ប្រសិនយើងចង់បាន .NET Core Version ចុងក្រោយ 3.0 ឡើង យើងត្រូវ​ដំឡើង Visual Studio 2019 ដែល​ជា Version ចុងក្រោយ​នៃ Visual studio នាពេល​បច្ចុប្បន្ន ។

ភាពខុស​គ្នា​រវាង​ .NET Framework និង .NET Core

* APP MODEL (ប្រភេទ​កម្មវិធី)

រូប​ខាងលើ​ជារូបតំណាង​ឲ្យ ប្រភេទ​កម្មវិធី​ដែល​អាច​បង្កើត​ដោយ .NET Framework និង .NET Core
+ ចំពោះ .NET Framework
​នៅពេល​ដែល​យើង​បង្កើត​កម្មវិធី​ដោយ​ប្រើ​ប្រាស់ .NET Framework ប្រភេទ​កម្មវិធី​ដែល​យើងអាច​បង្កើត​បានមាន​ដូចជា​
- Windows Forms ៖ ជា​ប្រភេទ​កម្មវិធី​ដែល​ផ្ដល់​ភាព​ងាយស្រួល ដល់ Developer អាច​ធ្វើការ​រចនា (Design) Graphic User Interface បាន​លឿន​និង​ងាយស្រួល​
- WPF (Windows Presentation Form) ៖ ជា​ប្រភេទ​កម្មវិធី​ដែល​ផ្ដល់​សមត្ថភាព​កាន់តែ​ខ្ពស់​ដល់ Interface ជាង​ប្រភេទ Window Form ដូចជា Animation នៅលើ Application យើងជាដើម
- ASP.NET ៖ ជា​ប្រភេទ​កម្មវិធី​ដែល​ប្រើ​សម្រាប់​បង្កើត Website និយាយ​ឲ្យ​ងាយគឺ Website ដែល​បង្កើត​គឺ ប្រើ​ប្រាស់​ភាសា C# រាល់ការទាញ​ទិន្នន័យ​ចេញចូលរវាង Database និង Browser
+ ចំពោះ .NET Core
 ​នៅពេល​ដែល​យើង​បង្កើត​កម្មវិធី​ដោយ​ប្រើ​ប្រាស់ .NET Core ប្រភេទ​កម្មវិធី​ដែល​យើងអាច​បង្កើត​បានមាន​ដូចជា​
- APS.NET ដូចទៅនឹង .NET Framework ដែល​
- UWP (Universal Windows Platform) ៖ ជា​ប្រភេទ​កម្មវិធី​ដែល​ប្រើ​ប្រាស់​ច្រើន​នៅលើ Microsoft Store ចំណុច​ពិសេស​នៃ​កម្មវិធី​ប្រភេទ​នេះ UI (User Interface) របស់​កម្មវិធី​អាចមានការប្រែប្រួល​ទៅតាម ទំហំ Screen របស់​ឧបករណ៍ (Device) , Resolution, DPI និង​ចំណុច​ពិសេស​ច្រើន​ទៀត
​បន្ថែម ៖ មកដល់​បច្ចុប្បន្ន .NET Core 3.0 វាមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត​កម្មវិធី ប្រភេទ​Windows Forms និង WPF បានដូច .NET Framework ដែរ ។

.NET Core នា​ថ្ងៃ​អនាគត (.NET 5)
នៅ​ថ្ងៃ​ទី ៦ ខែ ឧសភា ឆ្នាំ​២០១៩ ក្រុមហ៊ុន Microsoft បានចាប់ផ្តើម​គម្រោង​ថ្មី (Project) មួយធំនៃ​ប្រវត្តិ​ស្រាស្រ្តរបស់ត្រកូល .NET គម្រោង​នោះគឺជា .NET Core Version ថ្មី​ដែល​ជា Version បន្ទាប់ពី .NET Core 3.0 ហើយ​ឈ្មោះ​របស់វាគេបានដាក់ថា .NET 5 ។
+ តើ .NET 5 មានអ្វី​ពិសេស​?

​ក្រុមហ៊ុន Microsoft បាន​បញ្ចូល Platform ផ្សេងៗ​របស់ខ្លួន​ដូចជា WPF, Windows Forms, UWP, ASP.NET, … មក​ប្រើ​ប្រាស់ .NET 5 រួម​គ្នា ដូចនេះនឹងមិនមាន .NET Framework 5 ឬ .NET Core 4 នោះទៀតទេ ។

ទាំងនេះ​មានន័យថា ទោះបីជាយើង​បង្កើត​កម្មវីធី ប្រភេទ Windows Form ឬ ASP.NET ឬ Platform ផ្សេងទៀត​របស់ Microsoft គឺយើង​ប្រើ​ប្រាស់ .NET 5 តែមួយប៉ុណ្ណោះបូករួមទាំងភាសារបស់ Microsoft ដូចជា (C#, VB, F#) ។  
​សម្រាប់ .NET 5 Version ថ្មីនេះ វាបាន​ផ្ដល់​ផលប្រយោជន៍ដល់​កម្មវិធី​ដែល​យើង​បង្កើត កម្មវិធី Run លឿន (Fast Startup) , ប្រើ​ប្រាស់ Memory តិច (Low Memory Usage) ក៏​ព្រោះ​តែ .NET 5 បានផ្លាស់ប្ដូរការ Compile Code ដោយពឹងផ្អែកលើ AOT Compilation (Ahead Of Time) ខុសប្លែកពី .NET មុន​ដែល​ប្រើ JIT Compilation (Just In Time) ដើម្បី​បម្លែង IL (Intermediate Language) ទៅ Machine Code ។
 ​ក្រុមហ៊ុន Microsoft គម្រោង​នឹង​ធ្វើការ Release នៅ​ថ្ងៃ​ទី ៥ ខែវិច្ជិការ ឆ្នាំ​២០២០ ជា​លក្ខណៈ Preview 1 ដែល​ប្រើ​ប្រាស់​ក្នុង Visual Studio 2019 ។ Microsoft នឹង​ធ្វើការ Update .NET 5 រៀងរាល់​ឆ្នាំ​នៅខែ វិច្ជិការ (ដូច​កាលបរិច្ឆេទ​ក្នុង​រូប) ។

♻️ ​សម្រាប់​លោកអ្នក​ដែល​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Windows សូម​ចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter

📲 ​សម្រាប់​លោកអ្នក​ចង់​ដំឡើង​កម្មវិធី ANTLearner សម្រាប់ Android https://bit.ly/3qhYCJf

 

♦ វគ្គ C# Beginning តម្លៃ ៧០ដុល្លា http://training.antkh.com/csharp_for_beginner.aspx

ឬ Facebook: https://www.facebook.com/anttrainning

Facebook Page: https://web.facebook.com/ant.com.kh

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា