For Android device For iOS device
២២
កញ្ញា

តើ Flutter និង React Native មួយណាល្អជាង?

ភាពរីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ស្មាតហ្វូនបានធ្វើ​ឲ្យ​មានការចាប់អារម្មណ៍និងមានការ​ប្រើ​ប្រាស់​កើនឡើងពីមួយ​ថ្ងៃ ទៅមួយ​ថ្ងៃ ជាហេតុធ្វើ​ឲ្យ​មាន​តម្រូវ​ការកើនឡើងលើការ​ប្រើ​ប្រាស់​សុសវែរ សម្រាប់​ដំណើរ​ការ​នៅលើ ស្មាតហ្វូន​ទាំងនោះ ។ ភាពប្រកួតប្រជែងនៃការផលិតសុសវែរ​សម្រាប់​ស្មាតហ្វូនពីក្រុម developers ផ្សេងៗ នៅលើ​ពិភពលោក​ក៏​កាន់តែមានភាពផុសផុល ជាកត្តានាំ​ឲ្យ​មានការអភិវឌ្ឍ​សមត្ថភាព​ទៅលើ frameworks និងភាសា programming សម្រាប់​ប្រើ​ប្រាស់​ក្នុង​បង្កើត​សុសវែរ ក៏​មានការប្រកួតប្រជែងកាន់តែខ្លាំង​ផងដែរ ។

♦ ប្រភេទ​នៃ Mobile Apps

→ ទាក់ទងនឹង​ប្រភេទ​នៃការ​បង្កើត​សុសវែរ​សម្រាប់​ស្មាតហ្វូន គឺយើងអាច​ធ្វើការ​បែងចេញជាបី​ប្រភេទ​នៃភាសា Languages frameworks ​ដូចជា​៖

-  Native Language ឬ​អាចហៅថា Native mobile apps គឺសំដៅ​ទៅលើ​ការ​ប្រើ​ភាសា programming ​ដែល​ជាដើមកំណើត និង​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ក្នុង​ការ​បង្កើត​សុសវែរផ្សេងៗ ឲ្យ​ដំណើរ​ការ​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការណ៍ជាក់លាក់​ណាមួយ​របស់ស្មាតហ្វូន ។ ខាងក្រោម​គឺជាឧទាហរណ៍ជាក់ស្ដែងពន្យល់អំពី Native Language

 + Native Language ​សម្រាប់​ស្មាតហ្វូន​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android មាន​ដូចជា Java និង Kotlin ។ ដូច្នេះ mobile apps ទាំងឡាយ​ដែល​បង្កើត​ដោយភាសា​ទាំងពីរ​នេះគឺអាច​ដំណើរ​ការ​បានតែ​នៅលើ​ស្មាតហ្វូន​ប្រភេទ Android OS ប៉ុណ្ណោះ ។

 + Native Language ​សម្រាប់​ស្មាតហ្វូន​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តការណ៍ iOS មាន​ដូចជា Objective-C និង Swift ។ ដូច្នេះ mobile apps ទាំងឡាយ​ដែល​បង្កើត​ដោយភាសា​ទាំងពីរ​នេះគឺអាច​ដំណើរ​ការ​បានតែ​នៅលើ​ស្មាតហ្វូន​ប្រភេទ iOS ប៉ុណ្ណោះ ។

- Hybrid Framework ឬ​អាចហៅថា Cross-platform mobile apps គឺសំដៅ​ទៅលើ​ការ​ប្រើ​ប្រាស់​ភាសា programming ឬ​ក៏ frameworks ​ដែល​អាច​ប្រើ​សម្រាប់​បង្កើត​សុសវែរ​ឲ្យ​ដំណើរ​ការ​នៅលើ​ឧបករណ៍​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិការណ៍ផ្សេងៗ​គ្នា ដោយ​ចំណាយ​ពេលនៃការ​សរសេរ​កូដ​តែម្ដង​តែមួយរួម​គ្នា ។ ឧទាហរណ៍ React Native និង Flutter គឺជា hybrid framework ដោយពួកវា​នីមួយៗ​អាច​សរសេរ​កូដតែ១ដង ប៉ុន្តែ​អាច​បង្កើត​បានជា apps ​ដែល​អាច​ដំណើរ​ការ​បាន​នៅលើ​ស្មាតហ្វូនទាំង​ប្រភេទ Android និង iOS

- Mobile web apps គឺជា​ទម្រង់​នៃការ​បង្កើត website ​ដែល​អាច​ដំណើរ​ការ​នៅលើ browser របស់ស្មាតហ្វូន ប៉ុន្តែ​ទម្រង់​នៃការ​បង្ហាញ interface របស់វាគឺអាច​ច្រឡំ​នឹង mobile apps ​ទូទៅ​ផ្សេងៗ​ទៀត ។ ដូច្នេះ mobile web apps គឺមិនត្រូវការ install ចូលទៅ​ក្នុង​ស្មាតហ្វូននោះឡើយ យើង​គ្រាន់តែ​វាយ​បញ្ចូល​នូវ URL នៃ mobile web app នោះ​ទៅកាន់ browser របស់ស្មាតហ្វូនដូច​គ្នា​ទៅនឹងការបើកគេហទំព័រផ្សេងៗ​ដូច្នេះដែរ ។

♦ ការវិភាគ​ទៅលើ React Native និង Flutter

បន្ទាប់ទៅនេះ យើងនឹងលើកយក frameworks លំដាប់កំពូលពីរ​ដែល​ស្ថិត​ក្នុង​ប្រភេទ Cross-platform ឬ​ហៅថា Hybrid Language ឬ​ក៏ Framework យកមកវិភាគ ដោយ frameworks ទាំងនោះ​គឺ Flutter ដែល​បង្កើត​ឡើងដោយ​ក្រុមហ៊ុន Google និង React Native ដែល​បង្កើត​ឡើងដោយ​ក្រុមហ៊ុន Facebook ថាតើមួយណាល្អជាង​ដែល​គួរ​ជ្រើសរើស​?

ជាការពិតណាស់ frameworks ទាំងពីរ​នេះសុទ្ធតែជា framework លំដាប់កំពូល​ដែល​ត្រូវបាន​ជ្រើសរើស​ប្រើ​ដោយក្រុម developers ហើយអ្នក developers មួយចំនួនតែងមានមន្ទិលសង្ស័យ ថាតើវា​ទាំងពីរ​មួយណាល្អជាងមួយណា?

ពាក់ព័ន្ធនឹងការវិភាគនេះយើងនឹងលើកយក 8 ចំណុច​នៃការប្រកួតប្រជែង ដើម្បី​កំណត់​ពិន្ទុ​ទៅលើ​ភាពឈ្នះចាញ់ដោយសុក្រឹត​ទៅលើ frameworks ទាំងពីរ​នេះ ចំណុច​ទាំងនោះ​មាន​ដូចជា​៖

1. Programming language

2. Technical architecture

3. Setup and project configuration

4. UI components and development API

5. Developer productivity

6. Community support

7. Testing support

8. Build & release automation support

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា