សីហា
ស្វែងយល់ពី Node.js
♦ រៀបរៀងអត្ថបទដោយ លោក ជិន សុវណ្ណមិនា
Node.js គឺជា JavaScript runtime ដែលបង្កើតឡើងក្នុង Chrome’s V8 JavaScript engine ដែលងាយស្រួលរហ័សក្នុងការអភិវឌ្ឍ និងពង្រីកទំហំនៃ network application ហើយត្រូវបានបង្កើតឡើងដោយលោក Ryan Dahl នៅក្នុងឆ្នាំ 2009 ។
Node.js ជា open-source, cross platform runtime environment សម្រាប់ក្នុងការអភិវឌ្ឍផ្នែក server-side និង networking applications ។ Node.js គឺប្រើប្រាស់ភាសា JavaScript ក្នុងការសរសេរ និងអាចដំណើរការ Node.js runtime នៅលើ OS X, Microsoft Windows និង Linux ។
Node.js ប្រើប្រាស់ event-driven, non-blocking I/O model ដែលធ្វើឲ្យវាមានលក្ខណ lightweight និងមានប្រសិទ្ធភាព ហើយម្យ៉ាងទៀតភាគច្រើន វាត្រូវបានគេយកទៅអភិវឌ្ឍនូវ real-time applications ។
Node.js ក៏បានផ្ដល់នូវ JavaScript library ដ៏សម្បូរបែបជាច្រើន ដើម្បីសម្រួលដល់ការអភិវឌ្ឍន៍កម្មវិធីដោយប្រើ Node.js ក្នុងកម្រិតដ៍អស្ចារ្យ ។
Node.js = Runtime Environment + JavaScript Library
ខាងក្រោមនេះជាប្រភេទ Applications ដែលអ្នកអាចយក Node.js ទៅប្រើប្រាស់បានយ៉ាងអស្ចារ្យ និងងាយស្រួល :
• I/O bound Applications
• Data Streaming Applications
• Data Intensive Real-time Applications (DIRT)
• JSON APIs based Applications
• Single Page Applications
ដោយយោងទៅតាម github wiki យើងឃើញថាមាន គម្រោង, កម្មវិធី និងក្រុមហ៊ុនយ៉ាងច្រើនបានកំពុងប្រើប្រាស់ Node.js ដោយរូមមានដូចជា : eBay, General Electric, GoDaddy, Microsoft, PayPal, Uber, Wikipins, Yahoo! , Netflix … ។
♦ សម្រាប់វគ្គ JavaScript+JQuery http://training.antkh.com/javascript.aspx
♦ សម្រាប់វគ្គសិក្សានៅអាន-ANT http://training.antkh.com
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
ឬ Facebook: https://www.facebook.com/anttrainning
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា