For Android device For iOS device
២៤
មីនា

Python Caesar

→ ដកស្រង់ចេញពី Facebook: https://www.facebook.com/sam.kakada

នៅចាំបានថាជិត២០​ឆ្នាំ​មុន​ខ្ញុំ​បានបង្រៀនមុខវិជ្ជា e-Commerce នៅ​សាកលវិទ្យាល័យ​មួយ ក្នុង​នោះ​ក៏​មានមេរៀនមួយចំនួនពាក់ព័ន្ធនឹង Cryptography ហើយ​ក៏​មាន algorithms មួយចំនួន​ដែល​ខ្ញុំ​បានលើកយកមកពន្យល់សិស្ស​តាមរយៈ​គណិតវិទ្យា​ដូចជា RSA ជាដើម ។ នៅពេល​នះ​ខ្ញុំ​សូមលើកយក algorithm មួយ​ដែល​សាមញ្ញនិងងាយយល់មក​បង្ហាញ​នៅ​ក្នុង​បណ្ដាញសង្គមនេះ គឺ Caesar Cipher algorithm ដែល​ជា algorithm ដំបូងនិងជា​មូលដ្ឋាន​ដែល​ខ្ញុំ​បានលើកយកមកពន្យល់សិស្ស ដើម្បី​ឲ្យ​ពួកគេ​ងាយយល់ពីអ្វីទៅ​ដែល​ហៅថា Encryption និង Decryption រួមទាំងអត្ថប្រយោជន៍នៃការ​សិក្សា Cryptography ។ Caesar Cipher ត្រូវបាន​បង្កើត​ឡើងជាង ២០០០​ឆ្នាំ​កន្លងមកហើយដោយ Julius Caesar ចំណុច​សំខាន់​នៃ​មូលដ្ឋាន algorithm នេះគឺការ​កំណត់​នូវ​លេខសំគាល់រាល់តួសញ្ញា​នីមួយៗ ដែល​បាន​ប្រើ​ប្រាស់​ក្នុង​ការទំនាក់ទំនង​គ្នា ដូច​រូបភាព​គម្រូ​ដែល​ខ្ញុំ​ភ្ជាប់​មកជាមួយនេះ ។

ជាការងាយយល់​បន្ថែម​ទៀត​ក្នុង​ការអនុវត្តការធ្វើ Encryption និង Decryption ដោយ​ប្រើ Caesar algorithmn ខ្ញុំ​សូមលើកយកការ​សរសេរ​កូដដោយភាសា Python មក​បង្ហាញ (កូដដំបូង​ដែល​ខ្ញុំ​សរសេរ​ពេលបង្រៀននៅ​សាកលវិទ្យាល័យ គឺ​ប្រើ​ប្រាស់ ASP.NET Script (C#) ) ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា