For Android device For iOS device
១១
មីនា

End-to-End Encryption (E2EE)

→ ដកស្រង់ចេញពី Facebook: https://www.facebook.com/sam.kakada

Encryption គឺជាការ​បំប្លែង (encode) នូវ​រាល់​ទិន្នន័យ (plaintext) ទៅជា​ទម្រង់​មួយផ្សេង​ដែល​មនុស្សពិបាក ឬ​ក៏​មិនអាច​មើលយល់​នូវ​អត្ថន័យ (ciphertext) ។ ការ​ជ្រើសរើស​វិធីសាស្រ្ត (algorithm) នៃការធ្វើ encryption គឺជាកិច្ចការមួយដ៏​សំខាន់ ដើម្បី​ធានាបានថា​ទិន្នន័យ​ដែល​ត្រូវបាន encrypted ដោយ algorithm នោះពិតជាមាន​សុវត្ថិភាព​ខ្ពស់ ។ ជាការពិតណាស់ algorithms សម្រាប់​ធ្វើ encryption ជា​ច្រើន​ប្រហែលជាពិបាក​ក្នុង​ការនិយាយថានឹងធានាបាន ១០០% ពីការ hack ដោយក្រុម hackers (រួមទាំង admin របស់ system ផងដែរ) ។ ទាក់ទងនឹង​កម្មវិធី​មួយចំនួន​ដូចជា​ប្រភេទ chat ការ​ជ្រើសរើស encryption ដើម្បី​ធ្វើការ encrypt រាល់ messages ដែល​បានឆ្លើយឆ្លងរវាងអ្នក​ផ្ញើ​និងអ្នកទទួល គឺជារឿង​សំខាន់​បំផុត ដើម្បី​ធានាបាន​នូវ​ការលួចស្ទាក់ពី hackers (រួមទាំង admin ឬ​ម្ចាស់ របស់ app នោះ​ផងដែរ) ដែល​ប៉ុនប៉ងលួចយកសារឆ្លងឆ្លើយនោះ ។ សម្រាប់ encryption algorithm ដែល​ល្អ​បំផុត​នៅ​ក្នុង​ការដោះស្រាយ​បញ្ហា​ដូចអ្វី​ដែល​ខ្ញុំ​បរិយាយ​ខាងលើ គឺ End-to-End Encryption (E2EE) ដែល​ប្រើ​ប្រាស់ shared (common) secret key រួមមួយរវាងអ្នក​ផ្ញើ និងអ្នកទទួលសារ​សម្រាប់​មុខងារ encryption និង decryption ទៅលើ messages

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា