For Android device For iOS device
២៥
កុម្ភៈ

អ្វីទៅជាការ Hack ?

→ ដកស្រង់ចេញពី Facebook: https://www.facebook.com/sam.kakada

រាល់សកម្មភាពទាំងឡាយណា ដែល​ជនណាម្នាក់ព្យាយាមជ្រៀតចូល ឬ​ក៏​ធ្វើសកម្មភាពនៅ​ក្នុង​ប្រព័ន្ធ​សុសហ្វែរ ឬ​ក៏​ប្រព័ន្ធ​កុំព្យូទ័រ ឬ​ឧបករណ៍​អេឡិកត្រូនីក​ប្រើ​ប្រាស់​របស់អ្នក​ដោយ​គ្មាន​ការ​អនុញ្ញាត​ិ នោះអាច​ត្រូវបាន​ចាត់ទុកជាអំពើ hack

 Hackers អាច​ត្រូវបាន​ចែកចេញជា៣​ប្រភេទ​គឺ៖

១- Black-hat hackers ជាក្រុម hackers ​ដែល​ប៉ុនប៉ង hack ​ទៅកាន់​ប្រព័ន្ធ​របស់អ្នក​ណាម្នាក់ ក្នុង​គោល​បំណង​លួចយក​នូវ​ទិន្នន័យ ការវេលុយ ឬ​ក៏​ក្នុង​គោល​បំណង​ទទួលបាន​នូវ​ផលប្រយោជន៍អ្វីមួយដោយអំពើខុស​ច្បាប់​របស់​ពួកគេ (hackers)

២- Gray-hat hackers ជាក្រុម hackers ​ដែល​ប៉ុនប៉ង hack ​ទៅកាន់​ប្រព័ន្ធ​របស់អ្នក​ណាម្នាក់ ដោយពុំមានការយល់ព្រម និង​ផ្ដល់​សិទ្ធ​ិ​ឲ្យ​ធ្វើ សកម្មភាព hack ដោយម្ចាស់​ប្រព័ន្ធ ឬ​ស្ថាប័នជាមុននោះទេ ។ ប៉ុន្តែ​លទ្ធផល​ជោគជ័យនៃការ hack គឺក្រុម hackers នឹង​ផ្ដល់​ជា​ព័ត៌មាន​ទៅកាន់​ម្ចាស់​ប្រព័ន្ធ ឬ​ស្ថាប័ន​ដែល​ក្រុមខ្លួនបាន hack ដោយពួក hackers ​ទាំងនោះ​មិនមាន​បំណង​លួចយក​ទិន្នន័យ ឬ​ផលប្រយោជន៍​ពីការ hack នោះឡើយ ក្រៅពីចង់ធ្វើតេស្តសាកល្បង​នូវ​ប្រព័ន្ធ​សុវត្ថិភាព​នៃ​ប្រព័ន្ធ​នោះតែប៉ុណ្ណោះ ។ ប៉ុន្តែ​ទោះ​ក្នុង​គោល​បំណង​ល្អបែបនេះក្ដី ក៏​សកម្មភាពនៃការ hack ដោយក្រុម Gray-hat hackers នៅតែជាអំពើខុសច្បាស់ដូច​គ្នា​ទៅក្រុម Black-hat hackers ​ផងដែរ ដោយសកម្មភាព hack របស់​ពួកគេ​ពុំមានការ​អនុញ្ញាត​ិជាមុនដោយម្ចាស់​ប្រព័ន្ធ ឬ​ស្ថាប័ន ។

៣- White-hat hackers ជាក្រុម hackers ​ដែល​ប៉ុនប៉ុង hack ​ទៅកាន់​ប្រព័ន្ធ​អ្វីមួយដោយមានការយល់ព្រមនិ ង​ផ្ដល់​សិទ្ធ​ិ​ឲ្យ​ធ្វើសកម្មភាព hack ដោយម្ចាស់​ប្រព័ន្ធ ឬ​ស្ថាប័ន​ក្នុង​គោល​បំណង​វាស់ស្ទង់ និងពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព នៃ​ប្រព័ន្ធ​របស់ស្ថាប័ននោះ ៕

→ ​សូមចួលទៅមើលអត្ថបទ​ផ្សេងទៀត​ទាក់ទងនឹង​ការ Hacker http://antkh.com/tech/2750

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា