វិច្ឆិកា
ថ្មីៗនេះ កំថូងបានបង្កើត QR CODE ប្រើសម្រាប់ពិនិត្យម៉ោង...
២ឆ្នាំមុន កំថូង និងក្រុមការងារបាននាំគ្នាបង្កើតក្រុមហ៊ុន PAPA Deliver ដើម្បីប្រមូលផ្តុំក្រុមហ៊ុនដឹកជញ្ជូន ។ ថ្មីៗនេះគាត់បានបង្កើតកម្មវិធីថ្មីមួយទៀតឈ្មោះថា CheckinMe អាចប្រើជំនួសម៉ាស៊ីនស្កេនម៉ាដៃបានយ៉ាងល្អ ។
♦ តើបច្ចេកវិទ្យានេះមានអ្វីពិសេសខ្លះ?
ឆ្លើយដោយមិនស្ទាក់ស្ទើរ៖ CheckinMe ពិតជាមានភាពពិសេស និងផ្ដល់ភាពងាយស្រួលជូនដល់ម្ចាស់អាជីវកម្មទាំងឡាយណា ដែលកំពុងពិបាកក្នុងការគ្រប់គ្រង់វត្តមានរបស់បុគ្គលិក ។ មុខងារដែលខ្ញុំពេញចិត្ត និងចាប់អារម្មណ៍ខ្លាំងនោះ គឺខ្ញុំអាចពិនិត្យមើលពត័មានបុគ្គលិក និងថ្ងៃ Day Off ខ្ញុំអាចដឹងម៉ោងដែលពួកគាត់ចូលធ្វើការបានយ៉ាងងាយស្រួលតាមរយៈទូរស័ព្ទដៃ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។
♦ តើមូលហេតុអ្វីបានជាក្រុមរបស់ប្អូនបង្កើតបច្ចេកវិទ្យានេះ?
អតីតសិស្សធ្លាប់សិក្សានៅថ្នាក់បណ្តុះបណ្តាលបណ្តាលបច្ចេកវិទ្យាអាន-ANT (→ ឡី កំថូង http://training.antkh.com/students/?s=1297) ម្នាក់នេះបានរៀបរាប់ទាំងស្នាមញញឹមថា៖ ដោយមើលឃើញម៉ាស៊ីនស្កេនមេដៃមានតម្លៃថ្លៃ និងមិនអាចពិនិត្យមើលរបាការណ៍តាមទូរស័ព្ទបាន ដូច្នេះហើយពួកយើងក៏សម្រេចចិត្ត្តស្រាវជ្រាវបច្ចេកវិទ្យាមួយពីក្រៅប្រទេស និងយកមកបង្កើតជាថ្មីឡើងវិញ ។ កំថូងបានបន្តទៀតថា៖ វាគឺជាបច្ចេកវិទ្យាថ្មីដំបូងគេបង្អស់នៅកម្ពុជា ដែលជាសេវាកម្មស្រង់វត្តមានបុគ្គលិកតាម QR CODE ប្រើជំនួសម៉ាស៊ីនស្កេនមេដៃ ។
មួយវិញទៀត ខ្ញុំមិននឹកស្មានសោះថា មានម្ចាស់អាជីវកម្មជាច្រើនបានជួយគាំទ្រ និងទិញយកទៅប្រើប្រាស់ក្នុងក្រុមហ៊ុនរបស់ពួកគាត់មានដូចជា 7 Mart 2500, ភូមិផ្កាត្រកួន, នគរដឹកជញ្ជូន, សាលារៀន Kid Education, ផ្សារស្រុកស្រែ និងភោជនីយដ្ឋានជាច្រើនទៀត ។
♦ តើមានអ្វីដែលអ្នកអានអាចជួយប្អូនៗបាន?
ពួកខ្ញុំជាមិនចង់បានអ្វីពីអ្នកអាននោះទេ ប៉ុន្តែប្រសិនបើបងស្គាល់ម្ចាស់អាជីវកម្មណាដែលជួយបញ្ហាក្នុងការតាមដានវត្តមានបុគ្គលិក សូមបងជួយណែនាំបន្តផង តាមពត័មានដូចខាងក្រោម៖
● Facebook: CheckinMe
● Telegram: 069 665 533
● Telephone: 095 222 473
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា