មេសា
វិធីសាស្ត្រងាយៗក្នុងការប្រើប្រាស់ Friend Class ក្នុងភាសា C++
s រៀបរៀងដោយអតីតសិស្ស លោក មាស សិលា http://training.antkh.com/students/?s=4262 កែសម្រួលឡើងវិញ នៅខែតុលា ឆ្នាំ ២០២៣
ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មិនថាការងារ ឬការសិក្សាសុទ្ធតែមានទំនាក់ទំនងគ្នារវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ ឬពីមនុស្សម្នាក់ទៅ មនុស្សមួយក្រុម ។ នៅក្នុងកូដក៏ដូចគ្នាដែលពី class មួយទៅ class មួយ ឬ ពី class មួយទៅ function មួយសុទ្ធតែមានទំនាក់ទំនង បស់វាក្នុងការទាញយកទិន្នន័យមកប្រើប្រាស់ ដូច្នេះថ្ងៃនេះខ្ញុំនឹងយកចំណុចមួយមកបង្ហាញអ្នកទាំងអស់គ្នានោះគឺទំនាក់ទំនងរវាង class មួយជាមួយ class មួយទៀត ថាតើគេសរសេរកូដបែបណាទើបអាចឲ្យ class អាចមានទំនាក់ទំនងគ្នាបាន តោះ! ទៅមើលកូដ និង លទ្ធផលដូចខាងក្រោម៖
à កូដ C++៖
à ពន្យល់កូដ៖
- នៅបន្ទាត់ទី 5 ខ្ញុំបានបង្កើត class មួយឈ្មោះ no
- នៅបន្ទាត់ទី 16 ខ្ញុំបានបង្កើត class មួយឈ្មោះ yes
- នៅបន្ទាត់ទី 13 ខ្ញុំបានបង្កើតទំនាក់ទំនងពី class no & class yes ដោយសរសេរ friend class yes
- បានន័យថា class yes ជា friend class ជាមួយ class no ដូចនេះរាល់ទិន្នន័យដែលមានក្នុង class no នោះ class yes ក៏អាច ប្រើប្រាស់បានដោយគ្រាន់តែបង្កើត obj របស់ class no ក្នុង class yes នោះ class yes អាចប្រើទិន្នន័យចេញពី class no បានហើយតាមរយៈ Obj Class no (a) ។
- នៅបន្ទាត់ទី 18 និង 20 តាមការបង្កើត Function ដោយមាន Parameter (no& a) គឺ Obj (a) គ្រាន់តែជា Obj តំណាងនោះទេ ដើម្បី គេយក Function នេះទៅប្រើដោយឲ្យទិន្នន័យដើរតាម Obj ផ្សេង មានន័យថា Parameter នេះទទួលបានតែ Obj ប៉ុណ្ណោះ រីឯ Function show ក៏ដូចគ្នាគឺការ show ទិន្នន័យដើរតាម obj ដែលបានបញ្ចូលក្នុង Parameter វា ។
- នៅបន្ទាត់ទី 30 ខ្ញុំបានបង្កើត Obj របស់ Class no គឺ (a) ដើម្បីហៅ Function input មកប្រើ ។
- នៅបន្ទាត់ទី 33 ខ្ញុំបានបង្កើត Obj របស់ Class yes គឺ (b) ដើម្បីហៅ Function sum និង Function show មកប្រើ ហើយនៅក្នុង Function sum និង Function show ខ្ញុំបានបោះ obj (a) ដែលបានបញ្ចូលតម្លៃរួចចូល parameter Function sum និង Function show ដើម្បីឲ្យFunction ទាំងពីរនេះចាប់យកតម្លៃនិងដើរតាមobj (a) ដែលបានបញ្ចូលតម្លៃរួច ។
à លទ្ធផលកូដ៖
♦ វគ្គ C++ តម្លៃ ៥៩ដុល្លា http://training.antkh.com/c_cpp.aspx
ឬ Facebook: https://www.facebook.com/anttrainning
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា