មេសា
វិធីសាស្រ្ដក្នុងការសរសេរកូដ ដើម្បីដកលុយនៅតាមទូរ ATM
♦ រៀបរៀងដោយលោក ឃួន អាឡិចហ្សា
អ្នកទាំងអស់គ្នាធ្លាប់បានដឹងរួចមកហើយថាជាទូទៅ នៅពេលអ្នកទាំងអស់គ្នាធ្វើការដកប្រាក់នៅតាមទូរ ATM នានាវាតែងតែឲ្យយើងវាយបញ្ចូលចំនួនទឹកប្រាក់ ដែលយើងចង់ដកបន្ទាប់មកវានឹងបង្ហាញនូវចំនួនក្រដាសប្រាក់មកឲ្យយើងបានឃើញ តែពេលនេះខ្ញុំបានបង្កើតវាឡើងតាមរយៈការសរសេរកម្មវិធីដោយប្រើប្រាស់ភាសា C++ Programming ។ ដូច្នេះកុំឲ្យខាតពេលយូរសូមអ្នកទាំងអស់គ្នាមកមើលលទ្ធផលកូដដូចខាងក្រោម៖
→ កូដ C++
→ ពន្យល់កូដ៖
+ នៅជួរទី 6 ខ្ញុំបានប្រកាស Global variable ដែលជាប្រភេទ integer ដែលមានឈ្មោះ
totalOnehundred ដែលមានចំនួន 1000 ។
+ នៅជួរទី 7 ខ្ញុំបានប្រកាស Global variable ដែលជាប្រភេទ integer ដែលមានឈ្មោះ
TotalFiftyដែលមានចំនួន 1000 ។
+ នៅជួរទី 8 ខ្ញុំបានប្រកាស Global variable ដែលជាប្រភេទ integer ដែលមានឈ្មោះ
totalTwenty ដែលមានចំនួន 1000 ។
+ នៅជួរទី 9 ខ្ញុំបានប្រកាស Global variable ដែលជាប្រភេទ Integerដែលមានឈ្មោះ
totalTen ដែលមានចំនួន 1000 ។
+ នៅជួរទី 11 ខ្ញុំបានប្រកាស local variable ដែលជាប្រភេទ Unsigned long ដែលមានឈ្មោះ
withdrawamount
+ នៅជួរទី 13 ខ្ញុំបានប្រកាស local variable ដែលជាប្រភេទ int ដែលមានឈ្មោះ
onehundredfifty twenty ten ។
+ នៅជួរទី 19 ខ្ញុំបានឲ្យគេបញ្ចូលចំនួនប្រាក់ដែលគេចង់ដក ។
+ នៅជួរទី 21 ខ្ញុំបានកំណត់លក្ខខណ្ឌដែលនៅពេលគេបញ្ចូលតម្លៃទៅកាន់ withdrawamount នោះវានឹងយកតម្លៃនោះទៅចែកនឹង10 ដែលយកសំណល់មកផ្ទៀងផ្ទាត់ ប្រសិនបើសំណល់ស្មើខុសពីសូន្យនោះវានឹងធ្វើ Statement នៅជួរ ឬទី 22 ។
+ នៅជួរទី 24 ខ្ញុំបានសរសេរ ឲ្យវាធ្វើការបូកកំណត់ចំនួនលុយទាំងអស់ បន្ទាប់មកដាក់លក្ខខណ្ឌប្រសិនបើគេបញ្ចូលប្រាក់លើសពីចំនួនប្រាក់ទាំងអស់នោះគឺឲ្យវាបង្ហាញ statement នៅជួរទី 26 ។
+ នៅជួរទី 28 ខ្ញុំបានយកតម្លៃដែលបានបញ្ចូលទៅចែកនឹង 10 បន្ទាប់មកដាក់លក្ខខណ្ឌថា
បើសិនជាផលចែកធំជាងតម្លៃលុយទាំងអស់ នៃក្រដាស់100នោះវានឹងបញ្ចេញតម្លៃនៃលុយក្រដាស់100 បន្ទាប់មកវាយកតម្លៃដែលសល់ទៅទូទាត់ ជាមួយក្រដាសផ្សេងៗទៀតរហូតទាល់តែអស់តម្លៃ ។
→ លទ្ធផលកូដ៖
♦ ប្រសិនបើមានប្អុនៗចង់ដឹងព័ត៌មានលម្អិតវគ្គសិក្សានៅអាន-ANT សូមទំនាក់ទំនង ០១០ / ០១៦ ៦៦៦ ៦៥៣
♦ ឬអាចផ្ញើសារចូល facebook : https://www.facebook.com/anttrainning
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា