កុម្ភៈ
វិធីសាស្រ្ដប្ដូរលុយតាមរយៈការសរសេរកូដដោយប្រើប្រាស់ភាសា C++
♦ រៀបរៀងដោយអតីតសិស្ស ឃួន អាឡិចហ្សា http://training.antkh.com/students/?s=4260
ក្នុងជីវភាពរស់នៅសព្វថ្ងៃរបស់យើងគឺយើងត្រូវការក្រដាសប្រាក់ ដើម្បីចាយវាយទៅលើការទិញរបស់របរអ្វីមួយដោយអ្នកខ្លះមានលុយជា រៀល ឬដុល្លារ ឬក៏លុយដុំចង់បំបែកទៅជាលុយរាយ គឺត្រូវការដូរលុយ ដើម្បីចាយវាយ តែឥឡូវខ្ញុំចង់បង្ហាញពីការដូរលុយដោយសរសេរ កូដប្រើប្រាស់នូវភាសា C++ ឲ្យអ្នកទាំងអស់គ្នាបានយល់ ។ ឥឡូវសូមអ្នកទាំងអស់គ្នាមកតាមដាននូវឧទាហរណ៍ជាមួយនឹងលទ្ធផលដូចខាងក្រោម៖
→ ពន្យល់កូដ C++
- នៅជួរទី 6 ខ្ញុំបានបង្កើតអនុគមន៍មួយសម្រាប់ប្តូរលុយរៀលទៅដុល្លារ
- នៅជួរទី 10 ខ្ញុំបានបង្កើតអនុគមន៍មួយសម្រាប់ប្តូរលុយដុល្លារទៅរៀល
- នៅជួរទី 16 ខ្ញុំបានប្រកាសនូវ Variable មួយឈ្មោះថា press ដែលជាប្រភេទចំនួនគត់
- នៅជួរទី 18 ខ្ញុំបានឲ្យគេជ្រើសរើសនូវការដូរលុយពីលុយរៀលទៅជាលុយដុល្លារដោយចុចលេខ 1
- នៅជួរទី 19 ខ្ញុំបានឲ្យគេជ្រើសរើសនូវការដូរលុយពីលុយដុល្លារទៅជាលុយរៀលដោយចុចលេខ 2
- នៅជួរទី 21, 28,36 ខ្ញុំប្រើនៅ function system (“cls”) ស្ថិតនៅក្នុង Header file windows.h ដើម្បី Clear
កូដដែលនៅខាងលើ function system (“cls”) ចេញ ហើយឲ្យបង្ហាញតែកូដដែលត្រូវបញ្ចូលនៅជួរបន្ទាប់
(វាធ្វើការពេល Run Console) ។
- នៅជួរទី 29 , 37 ខ្ញុំប្រើនៅ function goto Hi (ដែលពាក្យ Hi ខ្ញុំបានបង្កើតនៅជួរទី 17) ស្ថិតនៅក្នុង
Header file windows.h ប្រើ ដើម្បីឲ្យកូដត្រឡប់មកធ្វើការនៅជួរទី 18,19 វិញបន្ទាប់ពីបញ្ចូលកូដ
ដែលនៅខាងលើ goto Hi ក្នុង case 1 ឬ case 2 រូច ។
- នៅជួរទី 27,35 ខ្ញុំប្រើនៅ function Sleep (5000) ស្ថិតនៅក្នុង Header file windows.h ប្រើ
ដើម្បីកំណត់ចំនួន millisecond ដែលត្រូវបង្ហាញនៅជួរបន្ទាប់ ។
- នៅពេលគេចុចលេខ 1 វានឹងលោត ចូលលក្ខខណ្ឌរបស់ Switch ដែលលក្ខខណ្ឌនោះតម្រូវឲ្យយើង
បញ្ចូលតម្លៃរបស់លុយរៀលនិងបញ្ចូលតម្លៃរបស់លុយរៀលក្នុង1ដុល្លារ
-បន្ទាប់មកវានឹងបង្ហាញតម្លៃនៃលុយដែលយើងបានប្ដូរពីលុយរៀលទៅដុល្លារមកឲ្យយើងឃើញ
- នៅពេលគេចុចលេខ 2 វានឹងលោតចូលលក្ខខណ្ឌរបស់ Switch ដែលលក្ខខណ្ឌនោះតម្រូវ
ឲ្យយើងបញ្ចូលតម្លៃរបស់លុយដុល្លារ និង បញ្ចូលតម្លៃរបស់លុយដុល្លារថាក្នុង1ដុល្លារស្មើប៉ុន្មាននៃលុយរៀល
- បន្ទាប់មកវានឹងបង្ហាញតម្លៃនៃលុយ ដែលយើងបានប្ដូរពីលុយដុល្លារទៅរៀល មកឲ្យយើងឃើញ
- តែបើបញ្ចូលខុសពីលេខ1និង2នោះវានឹងលោតពាក្យInvalid
→ លទ្ធផលរបស់កូដ
♦ វគ្គ C++OOP តម្លៃ ៦៥ដុល្លា http://training.antkh.com/cppoop.aspx
ឬ Facebook: https://www.facebook.com/anttrainning
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា