កុម្ភៈ
វិធីសាស្រ្តក្នុងការ Sort Array Object ក្នុង C++ OOP
♦ រៀបរៀងអត្ថបទដោយអតីតសិស្ស មាស សិលា http://training.antkh.com/students/?s=4262
ក្នុងការងារ ឬ ការសិក្សាសព្វថ្ងៃ ការងារខ្លះពិតជាតម្រូវឲ្យយើងធ្វើការតម្រៀបវាពីធំទៅតូច ឬពីតូចទៅធំតាមលំដាប់លំដោយជាមិនខាន ។ ហើយអ្នកទាំងអស់គ្នាប្រហែលជាបានសិក្សារួចមកហើយនូវមេរៀន Class Object ថ្ងៃនេះខ្ញុំនឹងបង្ហាញលោកអ្នកពីរបៀបនៃការ sort Array ជាមួយ class ក្នុងភាសា C++ ។ តោះ ! ដើម្បីឲ្យអ្នកទាំងអស់គ្នាអាចប្រើ និង យល់ពីការ sort array ជាមួយ class បាន សូមទៅមើលកូដ និងលទ្ធផល ៖
♦ ពន្យល់កូដ C++
- នៅបន្ទាត់ទី 5 ខ្ញុំបានបង្កើត class មួយឈ្មោះ Rectangle ដែលមាន data member 2 គឺ W ជាទទឹងនៃ
Rectangle , L ជាបណ្តោយនៃ Rectangle មាន access specifier ជា private ដែលអាចឲ្យយើងយកទៅប្រើបានតែក្នុង
class តែប៉ុន្នោះ ។
-នៅជួរទី 6 : Data Member ជា private :យើងអាចហៅប្រើបានតែក្នុង class តែប៉ុណ្ណោះ ។
-នៅជួរទី 8 : Data Member ជា public : យើងអាចហៅទៅប្រើបានទាំងក្នុងនិងនៅក្រៅ class ។
- នៅបន្ទាត់ទី 9 ខ្ញុំបានបង្កើត function void show () ដើម្បីបង្ហាញ L , W និង Area () ។ ដែលArea ()
ជា function មួយដែលមានតួនាទីយកតម្លៃ L និង W គុណបញ្ចូលគ្នាដែលខ្ញុំបានបង្កើតនៅបន្ទាត់ទី 16 ។
- នៅបន្ទាត់ទី 12 ខ្ញុំបានបង្កើត function void input () ដែលមានតួនាទី បញ្ចូលតម្លៃចូលក្នុង L និង W ។
- នៅបន្ទាត់ទី 17 ខ្ញុំបានបង្កើត function sort មួយដែលមាន parameter 2 ៖ parameter ទី 1 Rectangle *obj
វាជា object មួយដែលមានប្រភេទជា pointer ដែលជា object របស់ class Rectangle ។ parameter ទី 2 គឺ
n ប្រភេទទិន្នន័យជាចំនួនគត់ ។
- នៅបន្ទាត់ទី 18 ខ្ញុំបានបង្កើត object temp មួយចេញពី class Rectangle សម្រាប់ទទួលទិន្នន័យពី object [j]
និងបោះទិន្នន័យឲ្យ object [j-1] ។
- នៅបន្ទាត់ទី 22 ខ្ញុំបានធ្វើការប្រៀបធៀបនូវ object ទាំងអស់ដែលយើងបាបបញ្ចូលក្នុង function void input ()
ហើយ object ទាំងនេះយក Area () មកធ្វើការបៀបធៀប ដើម្បីដឹងថា object ណាធំជាង object ណាបាន បើ
Area () មានតម្លៃតូចជាងគេវារុញទៅលើ និង មួយណាធំវារុញមកក្រោម ។
- នៅបន្ទាត់ទី 27 វាមានតួនាទី បង្ហាញទិន្នន័យដែល sort រួច ។
- នៅបន្ទាត់ទី 33 ខ្ញុំបានបង្កើត array object ដែលមាន 10 ធាតុចេញពី class Rectangle និង object a មួយចេញពី
class Rectangle ។
- បន្ទាប់មកនៅបន្ទាត់ទី 35និង36ក៏ធ្វើការ input តម្លៃ n មានន័យថាយើងចង់បាន rectangle ប៉ុន្មាន ។
- នៅបន្ទាត់ទី 40និង41 ខ្ញុំបានហៅ object [i] .input () ដើម្បីធ្វើការ input តម្លៃនីមួយៗ ។
- នៅបន្ទាត់ទី 44, 45 និង46 ខ្ញុំបានបង្ហាញទិន្នន័យមុនពេល sort ។
- នៅបន្ទាត់ទី 50 ខ្ញុំបានហៅ function sort តាមរយ: object (a) មកប្រើដោយ បោះ parameter obj
និង n ទៅឲ្យវា ដើម្បីឲ្យវាបង្ហាញទិន្នន័យក្រោយពេល sort រួច ។
- ចំណែកឯ if (n! =0) វាជាលក្ខខណ្ឌមួយ មានន័យថាការបញ្ចូលការចង់បានចំនួនប្រអប់ប៉ុន្មានដោយតាង
(n) ជាចំនួនបើ n មិនស្មើ0ខ្ញុំឲ្យជាចេញកមកធម្មតា elseផ្ទុយទៅវិញបើ n == 0 នោះវានិងចេញ wrong input ។
→ លទ្ធផលកូដ
📲 សម្រាប់លោកអ្នកចង់ដំឡើងកម្មវិធី ANTLearner សម្រាប់ Android https://bit.ly/3qhYCJf
♻️ សម្រាប់លោកអ្នកដែលចង់ដំឡើងកម្មវិធី ANTLearner សម្រាប់ Windows សូមចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter
♦ ប្រសិនបើមានប្អុនៗចង់ដឹងព័ត៌មានលម្អិតវគ្គសិក្សានៅអាន-ANT សូមទំនាក់ទំនង ០១០ / ០១៦ ៦៦៦ ៦៥៣
♦ ឬអាចផ្ញើសារចូល facebook : https://www.facebook.com/anttrainning
♦ សម្រាប់ស្នាដៃសិស្សដែលបានបញ្ចប់វគ្គសិក្សានៅអាន-ANT កន្លងមក http://training.antkh.com/achievements/
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា