កុម្ភៈ
របៀបគណនា factorial ដោយប្រើប្រាស់ recursion នៅក្នុង C++
♦ រៀបចំលំហាត់ដោយអតីតសិស្ស មាស សិលា http://training.antkh.com/students/?s=4262
យើងទាំងអស់គ្នាប្រហែលជាបានសិក្សារួចមកហើយនៅមេរៀន function នៅក្នុងភាសា C និង C++ ។ ថ្ងៃនេះខ្ញុំនឹងលើកយកនូវ function មួយប្រភេទទៀតគឺ Recursive function ឬ Recursion ដែលមានតួនាទីហៅខ្លួនឯងមកប្រើក្នុង body នៃ function ខ្លួនឯង ។ បើអ្នកទាំងអស់គ្នាចង់ដឹងពីភាពខុសគ្នារវាង Function ធម្មតា និង Recursive function សូមទៅមើលកូដ និង លទ្ធផលដូចខាងក្រោម៖
→ កូដ C++
→ ពន្យល់កូដ
- នៅបន្ទាត់ទី 6 យើងបានបង្កើត function recursive មួយឈ្មោះ fac ដែលជា function return type ហើយមាន parameter មួយគឺ n
- នៅបន្ទាត់ទី 7 វាសិក្សាទៅលើ n ប្រសិនជា n ស្មើ 0
- នៅបន្ទាត់ទី 8 ប្រសិនជា n ស្មើ 0 នោះវានឹង return 1 ទៅឲ fac
- នៅបន្ទាត់ទី 9 វាសិក្សាទៅលើ n ប្រសិនជា n មិនស្មើ 0
- នៅបន្ទាត់ទី 10 ប្រសិនជា n មិនស្មើ 0 នោះវានឹង return n ដែលជា parameter គុណជាមួយ function fac ដោយ parameter របស់វាត្រូវបានដកមួយចេញហើយវានឹងធ្វើបែបនេះរហូតដល់ n ស្មើ ០
- នៅបន្ទាត់ទី 16 យើងបានបង្កើត variable n ដែលមានប្រភេទទិន្នន័យជា int ក្នុង function main
- នៅបន្ទាត់ទី 17 យើងបានឲគេបញ្ចូលតម្លៃចូលក្នុង variable n ។
- នៅបន្ទាត់ទី 18 យើងបានបោះតម្លៃ n ទៅលើ console បន្ទាប់មកយើងទាញតម្លៃពី function fac ដែលមាន n ជា parameter ហើយ n ជាតម្លៃដែលយើងបានបញ្ចូលនៅបន្ទាត់ទី 17
→ លទ្ធផលកូដ
♦ វគ្គ C++OOP តម្លៃ ៦៥ដុល្លា http://training.antkh.com/cppoop.aspx
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
ឬ Facebook: https://www.facebook.com/anttrainning
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា