For Android device For iOS device
១២
កុម្ភៈ

ប្រៀបធៀបពីការ​ប្រើ​ប្រាស់​រវាង Static method និង Non-Static method

 ​រៀបចំ​អត្ថបទដោយ លោក ឃ្លោក ចំរ៉ាត់ ត្រួត​ពិនិត្យ​ឡើងវិញដោយ លោក អួន ហ៊ិនស៊ី

សួស្ដីមិត្ត​ទាំងអស់​គ្នា​! ថ្ងៃ​នេះ​ខ្ញុំ​សូមលើកយក នូវ​អត្ថបទមួយ​ដែល​ពាក់ព័ន្ធនឹងការ​ប្រើ​ប្រាស់ Static method និង Non-Static method ដើម្បី​លើកយកមក​បង្ហាញ​មិត្ត​ទាំងអស់​គ្នា​ឲ្យ​បានយល់ពីការ​ប្រើ​ប្រាស់​របស់វា ដែល​ការ​ប្រើ​ប្រាស់​របស់វាមាន​លក្ខណៈ​ខុស​គ្នា​បន្តិចតែប៉ុណ្ណោះ ។ ដូច្នេះ សូមមើលកូដឧទាហរណ៍ដូច​ខាងក្រោម​៖

 ពន្យល់កូដ Java

មុននឹងចូលដល់ពន្យល់កូដ​ខ្ញុំ​បកស្រាយពីពាក្យថា static method និង non-static method ដើម្បី​ឲ្យ​មិត្ត​ទាំងអស់​គ្នា​បានយល់បន្តិចសិន ។ ពាក្យថា static method ​មានន័យថា​ method អាច​ផ្ដល់​តម្លៃ​ដោយមិនចាំបាច់​បង្កើត Object ចេញពី class នោះទេ ចំណែក​ឯ non-static method (public) គឺអាច​ផ្ដល់​តម្លៃ​បានទាល់តែត្រូវ​បង្កើត Object ចេញពី class ជាចាំបាច់ទើបអាច​ផ្ដល់​តម្លៃ​មក main function បាន ។

- កូដបន្ទាត់ទី ៤ ដល់បន្ទាត់ទី ៦ យើងបាន​បង្កើត static method មួយ​ដែល​មាន parameter ជា​ប្រភេទ​ String ហើយយើងនឹង print តម្លៃ​វាចេញមក​តាមរយៈ​ការ​បញ្ចូល​នៅ​ក្នុង main

- កូដបន្ទាត់ទី ៨ ដល់បន្ទាត់ទី ១០ យើងបាន​បង្កើត non-static method ​ដែល​មាន​ប្រភេទ​ជា public ហើយ​ក៏​បាន print ​តម្លៃ​ String ដូច​គ្នា​នៅពេល​ដែល​ហៅយកទៅ​ប្រើ​នៅ​ក្នុង main

- កូដបន្ទាត់ទី ១២ ដល់បន្ទាត់ទី ១៤ យើងបាន​បង្កើត static method ដូចនៅ​ក្នុង​បន្ទាត់ទី៤ដែរ គ្រាន់តែ​ខុសវាជា​ប្រភេទ Return ​តម្លៃ​ប៉ុណ្ណោះ ។

- ​ក្រឡេក​មកមើល main function ចាប់ពីបន្ទាត់ទី១៥ ដល់បន្ទាត់ទី ២៨ យើង​ក៏​បានហៅ method ​ដែល​យើង​បង្កើត​ទាំងអស់​យកមក​ប្រើ​នៅ​ក្នុង main

- កូដបន្ទាត់ទី ១៦ និងទី១៧ ដោយសារ​វាជា​ប្រភេទ static method ដូច្នេះយើងមិនចាំបាច់​បង្កើត object ដើម្បី​ចាំ access ​តម្លៃ​ចេញពី method នោះគឺយើងហៅវាយកមក​ប្រើ​ផ្ទាល់​តែម្តង គ្រាន់តែ​យើង​ផ្ដល់​តម្លៃ​ឲ្យ​ក្នុង​ method ដែល​មាន parameter នោះ​ជាការស្រេច ។

- ​ចំណែក​ឯបន្ទាត់ទី ១៨ និង១៩ ដែល​ជាបន្ទាត់ក្រោមគេបង្អស់នោះ ដោយសារ​វាជា​ប្រភេទ non-static method គឺយើងបាន​បង្កើត Object ចេញពី class TestMethod ​ដែល​មាន​ឈ្មោះ​ថា testMethod ​បន្ទាប់មក​ទើបយើងអាច access ​តម្លៃ​របស់ method fullTrottle () មកកាន់ Object testMethod បាន​តាមរយៈ​សញ្ញា (.)

 

 ​លទ្ធផល​កូដ​ក្នុង console

♦ វគ្គ Java Beginning តម្លៃ ៧០ដុល្លា http://training.antkh.com/java_beginning.aspx

​♦ សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖  លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា