កុម្ភៈ
ការប្រើប្រាស់ Multi-Dimensional Array ក្នុង C++
♦ រៀបចំអត្ថបទដោយ លោក ឃ្លោក ចំរ៉ាត់ ត្រួតពិនិត្យឡើងវិញដោយ លោក អួន ហ៊ិនស៊ី
សួស្ដីអ្នកទាំងអស់គ្នា! ថ្ងៃនេះខ្ញុំសូមលើកយកអត្ថបទមួយដែលទាក់ទងនឹងការប្រើប្រាស់ Multi-Dimensional Array ក្នុង C++ ។ យើងបានដឹងហើយថា Array ជាសំណុំនៃ Variables សម្រាប់តំណាងឲ្យទិន្នន័យណាមួយ ដែលVariables ទាំងនោះមាន Datatype ដូចៗគ្នា និងអាចផ្ទុកតម្លៃរៀងៗខ្លួនតាមរយៈ index របស់វា ហើយ Data ដែលនៅក្នុង Multi-Dimensional Array វានឹង store ទុកជាប្រភេទទម្រង់ Table ដែលមាន Row និង Column ។ សូមមើលកូដដូចខាងក្រោម៖
→ ពន្យល់កូដ C++៖
- នៅក្នុងបន្ទាត់ទី ៦ ខ្ញុំបានបង្កើត Array មួយដែលឈ្មោះថា test ដែលអាចផ្ទុកតម្លៃបានចំនួន១២ធាតុ ដែលជួរដេកចំនួនបីជួរ នឹងជួរឈរចំនួនបួនជួរ (test [3] [4] ) ដែលវាមានលក្ខណៈជា Table នៅពេលដែល output មក ។
- នៅក្នុងបន្ទាត់ទី ៧ ដល់ទី ១៨ យើងបានផ្ដល់តម្លៃឲ្យ Array តាមរយៈ Index របស់វា ឧទាហរណ៍៖ ដូចជា ជួរដេកទី ០ ជួរឈរទី ០ ក្នុងបន្ទាត់ទី៧យើងបានផ្ដល់តម្លៃឲ្យវាគឺ ១០ ដោយ Index របស់ Array តែងតែចាប់ផ្ដើមពីសូន្យដូច្នេះមានន័យថា នៅពេលដែលវា output លទ្ធផលវាត្រូវស្ថិតក្នុង ជួរដេកទី១ជួរឈរទី១ដែល print មកលើ console ។
- នៅបន្ទាត់ទី ១៩ ដល់ទី ២៥ យើងបានប្រើ nested loop ដើម្បីធ្វើការទាញទិន្នន័យនីមួយៗពីគ្រប់ Array ទាំងជួរដេក និងជួរឈរដែល Variable ដែលតំណាងឲ្យវានោះ គឺ I និង J ដើម្បីធ្វើការ Loop ម្ដងមួយតម្លៃៗរហូតដល់អស់តម្លៃដែលយើងបាន ផ្ដល់ឲ្យវានោះ គឺ ជួរដេកមានបីជួរ ជួរឈរមានបួនជួរ បន្ទាប់មកយើងនឹងបង្ហាញតម្លៃទាំងអស់នៃ Multi-dimensional array តាមរយៈ cout<<test [i] [j] ; ។ បន្ទាប់មកនៅក្នុងបន្ទាត់ទី២៣ យើងបានសរសេរកូដឲ្យវាចុះបន្ទាត់នៅពេលដែល loopដំណើរការចប់ម្ដងវាហ្នឹងចុះបន្ទាត់ ។
- បន្ទាត់ទី ២៥ យើងបានប្រើ getch () ដើម្បីទប់screenនៅពេលដែលRunមិនឲ្យចាកចេញពីកម្មវិធីលុះត្រាតែចុចkeyណាមួយទើបចាកចេញ ។
→ លទ្ធផលកូដ៖
→ សម្រាប់វគ្គសិក្សា C/C++ តម្លៃ ៥៩ដុល្លា http://training.antkh.com/c_cpp.aspx
→ សូមចូលរួមជាសមាជិក ANT Training Group ដើម្បីតាមដានសម្មភាពប្រចាំថ្ងៃជាមួយអាន-ANT
→ សម្រាប់ស្នាដៃសិស្សដែលបានបញ្ចប់វគ្គសិក្សានៅអាន-ANT កន្លងមក http://training.antkh.com/achievements/
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា