កុម្ភៈ
គន្លឹះ និងវិធីសាស្រ្តខ្លះៗ៖ ទាក់ទងនឹងការ Read File ដោយប្រើ File InputStream
♦ រៀបចំអត្ថបទដោយ លោក ឃ្លោក ចំរ៉ាត់ ត្រួតពិនិត្យឡើងវិញដោយ លោក អួន ហ៊ិនស៊ី
សួស្ដីអ្នកទាំងអស់គ្នា! ទាក់ទងទៅនឹងការសរសេរកូដ ដើម្បី Read File ពីកន្លែងណាមួយដែលស្ថិតក្នុង Storage របស់យើង ដើម្បីយកមកប្រើជាប្រយោជន៍ក្នុងការសរសេរកូដ ។ ហើយវាមានលក្ខណៈខុសៗគ្នាទៅតាមភាសារបស់ Programming នីមួយៗ ហើយវាក៏មិនខុសគ្នាច្រើនអីដែរគឺវាខុសត្រង់តែឈ្មោះ Function សម្រាប់យកមកប្រើប្រាស់តែប៉ុណ្ណោះ ។ ចំណែក concept ឬ logic ក្នុងការសរសេរគឺមិនខុសគ្នាច្រើនទេ ។ ដើម្បីកុំឲ្យខាតពេល តោះ! មកមើលពីរបៀប Read File ក្នុង Java ទាំងអស់គ្នា៖
→ កូដ Java៖
- បន្ទាត់ទី ២និងទី ៣ គឺយើងបាន import class FileInputStream និង InputStream ដែលវាស្ថិតក្នុង package java.io សម្រាប់អាចប្រើប្រាស់ជាមួយមុខងារ read file បាន ។
- បន្ទាត់ទី ៦ យើងបានបង្កើត array មួយដែលជាប្រភេ byte ដែលមាន element ចំនួនមួយពាន់គឺសម្រាប់ឲ្យវាអាចផ្ទុកបានច្រើនអក្សរនៅពេលដែលយើង read ពី file មក ។
- ហើយយើងបានប្រើ try catch exception សម្រាប់ឲ្យវាចាប់ error នៅពេលដែលដំណើរការកូដហើយឲ្យវាបង្ហាញ error នោះមកលើ console ។
- បន្ទាត់ទី ៨ យើងបានបង្កើត object មួយចេញពី class InputStream ហើយយើងក៏បានឲ្យតម្លៃវាស្មើនឹង new FileInputStream (“E:\\ANT\\Code Test\\input.txt”) នោះបានន័យពេលនេះយើងអាច link ទៅកាន់File txt របស់យើងដែលស្ថិតក្នុង Drive E បានហើយ ។ ហើយវាអាស្រ័យទៅលើទីតាំងដែលបងប្អូនបានទុកវានៅកន្លែងណាព្រោះ computer នីមួយៗមាន Drive មិនដូចគ្នានោះទេ ។
- បន្ទាត់ទី ៩ សម្រាប់មើលទំហំ File ដែលយើងទាញវាយកមក read ថាវាមានទំហំប៉ុន្មាន byte ។
- បន្ទាត់ទី ១០ យើងប្រើសម្រាប់ឲ្យវា read នូវ file ដែលយើងបាន link មកក្នុងបន្ទាត់ទី៨ ។
- បន្ទាត់ទី ១២ ប្រើសម្រាប់ Covert array ដែលជាប្រភេទ byte ទៅជាប្រភេទ String
- បន្ទាប់មកក្នុងបន្ទាត់ទី ១៣ យើងធ្វើការprint នូវ data ជាប្រភេទ String ដែលយើងបាន read ពី file មក ដើម្បីបង្ហាញនៅលើ console នៅពេលកូដំណើរការ បន្ទាប់មកយើងធ្វើការ close file វិញនូវពេលដែលយើង read ហើយ ។
→ អក្សរដែលយើងបានសរសេរក្នុង File txt៖
→ លទ្ធផលកូដដែលបាន read ពី file txt៖
→ សម្រាប់ Link Download កម្មវិធីផ្សេងទៀតសម្រាប់ Android https://play.google.com/store/apps/developer?id=ANT+Mag
→ សម្រាប់ Link Download កម្មវិធីផ្សេងទៀតសម្រាប់ iOS http://www.antclasses.com/help/page/download.html
♦ វគ្គ Java Beginning តម្លៃ ៧០ដុល្លា http://training.antkh.com/java_beginning.aspx
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
ឬ Facebook: https://www.facebook.com/anttrainning
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា