កុម្ភៈ
គន្លឹះក្នុងការ Copy តម្លៃពី ArrayList មួយទៅ ArrayList មួយទៀតនៅក្នុង Java
♦ រៀបចំអត្ថបទដោយ លោក ឃ្លោក ចំរ៉ាត់ ត្រួតពិនិត្យឡើងវិញដោយ លោក អួន ហ៊ិនស៊ី
សួស្ដីអ្នកទាំងអស់គ្នា! ថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញពីគន្លឹះខ្លីៗក្នុងការ Copy តម្លៃពី ArrayList មួយទៅឲ្យ ArrayList មួយផ្សេងទៀតដោយប្រើ Method clone () សម្រាប់ Copy នូវតម្លៃរបស់ Array ដែលយើងបានផ្ដល់ឲ្យវា ។ សូមមើលកូដឧទាហរណ៍ដូចនៅខាងក្រោម៖
♦ កូដ Java ៖
→ ពន្យល់កូដ ៖
- នៅក្នុងបន្ទាត់ទី ២ យើងបានធ្វើការ import នូវ java.util.ArrayList ដើម្បីយើងអាចហៅ class របស់ ArrayList មកប្រើបាន ។
- នៅក្នុងបន្ទាត់ទី ៥ យើងបានបង្កើតនូវ Object របស់ ArrayList មួយដែលមានឈ្មោះថា list សម្រាប់ឲ្យវាអាចធ្វើការងារអ្វីមួយដែលយើងចង់បាន ។
- នៅក្នុងបន្ទាត់ទី ៦ ដល់ទី១០ យើងបានបញ្ចូលបន្ថែមនូវតម្លៃទៅ ArrayList ដែលយើងបង្កើតវាដាក់ឈ្មោះថា list នោះឯង ។
- បន្ទាត់ទី ១១ យើងបាន print តម្លៃតំបូងនូវពេលដែលយើងមិនទាន់ clone ទៅ ArrayList មួយទៀត ។
- នៅក្នុងបន្ទាត់ទី ១២ យើងបានបង្កើត ArrayList មួយទៀតដែលដាក់ឈ្មោះថា copyList សម្រាប់ទទួលតម្លៃនៅពេលដែលយើង clone ArrayList ដំបូង ហើយយើងក៏បាន assign តម្លៃឲ្យវាស្មើនឹង (ArrayList<Integer>) list.clone () ។ ដូចនេះមានន័យថាយើងអាច clone តម្លៃពី ArrayList ដែលយើងបានដាក់ឈ្មោះថា list មកដាក់ក្នុង ArrayList ដែលមានឈ្មោះថា copyList បានហើយ ។
- ចំណែឯក្នុងបន្ទាត់ទី ១៣ យើងក៏បានបន្ថែមតម្លៃមួយទៀតទៅឲ្យ Object copyList ដូចនេះនៅពេលដែលវា clone តម្លៃពី list វានឹងបន្ថែមតម្លៃមួយទៀតគឺ 86 ។ ដូចនេះនៅពេលដែលយើង print ArrayList ទាំងពីរមកចំនួនតម្លៃរបស់វានឹងខុសគ្នាដោយសារយើងcloneហើយយើងបានបន្ថែមឲ្យវាមួយទៀត ៕→ លទ្ធផលកូដ៖
→ សម្រាប់ Link Download កម្មវិធីផ្សេងទៀតសម្រាប់ Android https://play.google.com/store/apps/developer?id=ANT+Mag
→ សម្រាប់ Link Download កម្មវិធីផ្សេងទៀតសម្រាប់ iOS http://www.antclasses.com/help/page/download.html
♦ វគ្គ Java Beginning តម្លៃ ៧០ដុល្លា http://training.antkh.com/java_beginning.aspx
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
ឬ Facebook: https://www.facebook.com/anttrainning
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា