For Android device For iOS device
១១
កុម្ភៈ

គន្លឹះងាយៗ​ក្នុង​ការ​បង្កើត User Rating ជា​លក្ខណៈ Static ដោយ​ប្រើ HTML និង CSS

♦ រៀបរៀងអត្ថបទដោយ កញ្ញា ឃឹម ស្រីរ័ត្ន កែ​សម្រួល​ឡើងវិញដោយ កញ្ញា អេង រតនៈ ខែ កុម្ភៈ ២០២១

សួស្តីអ្នក​ទាំងអស់​គ្នា​! ! ថ្ងៃ​នេះ​ខ្ញុំ​ចង់​ចែក​រំលែក​អ្នក​ទាំងអស់​គ្នា​អំពី​ចំណេះដឹង​ខ្លះ​ៗ​និយាយទាក់ទង ជាមួយនឹង​វិធីសាស្រ្តមួយចំនួនតូច​ដែល​បានដកស្រង់ចេញពី​ក្នុង​មេរៀន HTML ហើយនឹងមេរៀន CSS ដែរ​ក្នុង​នោះ​ខ្ញុំ​បានលើកយកគន្លឹះងាយៗ​ក្នុង​ការ​បង្កើត​ User Rating ជា​លក្ខណៈ Static ដោយ​ប្រើ​ត្រឹមតែ HTML និង CSS   ដើម្បី​កុំ​ឲ្យ​ខាតពេលយូរតោះយើងទៅជួប​ជាមួយនឹង​លទ្ធផល និងកូដ​ខាងក្រោម​ទាំងអស់​គ្នា​៖

♦ ​លទ្ធផល​កូដ

- ​នៅពេល​យើង​ធ្វើការ​ Run Code index.html ​វានឹង​ចេញ​លទ្ធផល​ដូច​ខាងលើ​ដែល​បាន​បង្ហាញ​ 

 ពន្យល់កូដ HTML

- បន្ទាត់ទី៦យើងត្រូវ Link Font Awesome ពី Website : https://fontawesome.com/start  ឬ​ក៏​

អាច Download ទុក​ក៏​បាន !

-  ​បន្ទាប់មក​ត្រូវ​បង្កើត Class fa fa-star ចំនួន៥  ដើម្បី​បង្កើត Rating Bar 

-  ដំបូងយើងត្រូវមាន class row មួយ​សម្រាប់​ក្តោប Rating Bar ​ទាំងអស់​ 

- ​បន្ទាប់មក​ក្នុង Rating bar មួយ យើងមាន Class ធំៗ បីគឺមាន side, middle, និង side right

 ពន្យល់កូដ CSS

- បន្ទាត់ទី១ ដល់ទី៣ គេ​ប្រើ​ * {box-sizing: border-box;} ​សម្រាប់​ clear box កុំ​ឲ្យ​ box វាជាន់​គ្នា ។

- បន្ទាត់ទី១៤ គេ​ប្រើ​ class fa ដើម្បី​ដាក់​ផ្កាយ​ឲ្យ​មាន​ទំហំ​25px.

- បន្ទាត់ទី១៥ គេ​ប្រើ​ class checked ចង់​ឲ្យ​ផ្កាយ​មានពណ៌ទឹកក្រូច

- បន្ទាត់ទី១៦ ដល់ទី២០ គេ​ប្រើ​ class side ចង់​ឲ្យ​អក្សរនៅ​ក្នុង​ tag div មកខាង​ឆ្វេង​ទាំងអស់​

- បន្ទាត់ទី២១ ដល់ទី២៥ គេ​ប្រើ​ class middle ចង់​ឲ្យ​អក្សរស្ថិតនៅខាង​ឆ្វេង​នៃ​ box

- បន្ទាត់ទី២៧ ដល់ទី៣១ គេ​ប្រើ​ class row:after ​មានន័យថា​ប្រើ​សម្រាប់​ add ​ទិន្នន័យ​បន្ទាប់ពី​ content

Content: ; គេ​ប្រើ​ជាមួយ​ after

Display: table គេ​ប្រើ​តម្រៀប​ទន្និន័យជា table ​ដែល​មាន row ហើយនិង Column

Clear:both ​មានន័យថា​clear ​ឲ្យ​ចេញពី box ធ្លាក់ចុះ​ខាងក្រោម​

→ ​សម្រាប់ Link Download កម្មវិធី ANTLearner សម្រាប់ Android & Windows http://www.antclasses.com/help/page/download.html

→ ​សម្រាប់ Link Download កម្មវិធី​ផ្សេងទៀត​សម្រាប់ iOS & Android & Windows http://www.antclasses.com/help/page/application.html

→ ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​សំណួរ​ផ្សេងៗ​សូម​ផ្ញើ​សារចូល Facebook : https://www.facebook.com/anttrainning

 ​សម្រាប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/ 

 លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒 ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា