កុម្ភៈ
របៀបស្វែងរកតួចែករួមធំបំផុត (PGCD) នៅក្នុង ភាសា C++
♦ រៀបរៀងដោយអតីតសិស្ស ឃួន អាឡិចហ្សា http://training.antkh.com/students/?s=4260
អ្នកធ្លាប់បានសិក្សារួចមកហើយអំពីការស្វែងរកតួចែករួមធំបំផុត (PGCD) នៅក្នុងគណិតវិទ្យារួចមកហើយ តែពេលនេះខ្ញុំចង់បង្វែរអារម្មណ៍អ្នកទាំងអស់គ្នាឲ្យ ងាកមកមើលការរកតួចែករួមធំបំផុត (PGCD) នៅក្នុងភាសាកូដ C++ ម្ដង ។
អីចឹងកុំឲ្យខាតពេលយូរយើងចូលទៅមើលកូដនិងលទ្ធផលផ្ទាល់តែម្ដង៖
♦ ពន្យល់កូដ C++៖
♥ Header File include<iostream> សម្រាប់ប្រើប្រាស់ជាមួយ cin នឹង cout
♥ Header File include<conio.h> សម្រាប់ប្រើប្រាស់ជាមួយ getch ()
♥ នៅជួរទី 34 យើងបានបង្កើតអនុគមន៍ (Function) មួយឈ្មោះ pgcd () ដែលមាន Parameter a និង b ដោយឲ្យវាអនុវត្តការងារជាមួយនឹង do while loop ហើយនៅក្នុងនោះយើងក៏បានកំណត់លក្ខខណ្ឌឲ្យវាដោយប្រើ if else ។
♥ ដំបូងយើងធ្វើការឲ្យ តម្លៃ (Argument) ទៅ parameter a និង b បន្ទាប់មកវាយកតម្លៃនោះមកផ្ទៀងផ្ទាត់ដោយលក្ខខណ្ឌ if ប្រសិនបើ តម្លៃរបស់ a ធំជាងតម្លៃរបស់ b នោះវានឹងអនុវត្តន៍ Statement នៅ line ទី 38 ដោយយកតម្លៃរបស់ a = a – b ។
♥ នៅពេលវាដករួចវាយកតម្លៃនោះទៅត្រួតពិនិត្យ ជាមួយ while loop (a! =b) នៅជួរទី 42 មានន័យថាបើតម្លៃរបស់ a មិនស្មើនឹងតម្លៃរបស់ b នោះវានឹង return តម្លៃរបស់ a ឬក៏ b ។
♥ ផ្ទុយទៅវិញបើសិនយើងផ្ដល់តម្លៃទៅឲ្យ a និង b ដោយឲ្យតម្លៃ b ធំជាង តម្លៃ a នោះវានឹងទៅអនុវត្តន៍នៅជួរទី 40 ដោយយកតម្លៃរបស់
b = b-1 ។
♥ បន្ទាប់ពីដករួចវាយកតម្លៃដែលបានដករួចទៅត្រួតពិនិត្យ ជាមួយ while loop (a! =b) នៅជួរទី 42 មានន័យថាបើតម្លៃរបស់ a មិនស្មើនឹង b នោះវានឹង return តម្លៃរបស់ a ឬក៏ b ។
♥ ហើយលក្ខខណ្ឌនោះនៅតែអនុវត្តន៍លុះត្រាតែពេល a==b ទើបវាឈប់អនុវត្តន៍ ។
♥ ffllush (stdin) ; cin.clear () ; ប្រើសម្រាប់ clear ទិន្នន័យពេលបញ្ចូលរួច ដើម្បីការពារការបញ្ចូលខុសប្រភេទទិន្នន័យនិងការរំលងទិន្នន័យ
→ លទ្ធផលរបស់កូដ៖
→ សម្រាប់វគ្គសិក្សា C/C++ តម្លៃ ៦៥ ដុល្លា រយៈពេលរៀន២ខែកន្លះ http://training.antkh.com/c_cpp.aspx
→ សម្រាប់ស្នាដៃសិស្សដែលបានបញ្ចប់វគ្គសិក្សានៅអាន-ANT កន្លងមក http://training.antkh.com/achievements/
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា