For Android device For iOS device

កុម្ភៈ

យល់ដឹងពី function សំខាន់​ៗ​ដែល​ប្រើ​ជាមួយ Char Array

 រៀបរៀងអត្ថបទដោយអតីតសិស្ស មាស សិលា http://training.antkh.com/students/?s=4262

អ្នក​ទាំងអស់​គ្នា​ប្រហែលជា​ធ្លាប់​បាន​សិក្សា​រួចមកហើយ​អំពី C string ឬ char array ក្នុង​ភាសា C ឬ ភាសា C++ ។ ថ្ងៃ​នេះ​ខ្ញុំ​នឹងលើកយក​នូវ function សំខាន់​ៗ​ដែល​គេ​ប្រើ​ជាមួយ char array មួយចំនួនមក​បង្ហាញ​អ្នក​ទាំងអស់​គ្នា​ដែល​អាចជួយយើង​ងាយស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ជាមួយ char array បានកាន់តែ​លឿន ។ តោះកុំ​ឲ្យ​ខាតពេលយូរទៅមើល​លទ្ធផល​និងកូដដូច​ខាងក្រោម​៖

♦ ពន្យល់កូដ C++

នៅបន្ទាត់ទី9 យើងបាន​បង្កើត char array a មួយ​ដែល​ផ្ទុកពាក្យ How are you មាន 11 អក្សររាប់ទាំង space .

→ នៅបន្ទាត់ទី10 យើងបាន​បង្កើត char array b មួយ​ដែល​ផ្ទុកពាក្យ 123456 មាន6 អក្សរ

→ នៅបន្ទាត់ទី 13 យើងបាន​ប្រើ​ប្រាស់​នៅ function មួយរបស់ c string គឺ strlen (a) ដែល​មាន​តួនាទី​រាប់ចំនួនតួរអក្សរ​ក្នុង char array a នោះ​វានឹង​រាប់បានចំនួន 11 តួរអក្សររាប់ទាំង space ដែល​នៅចន្លោះ how , are, និង you ដូចនេះ space មាន៣ និងពាក្យ howareyou មាន៩តួរអក្សរ នោះវានិងយកចំនួន space នៅចន្លោះតួរអក្សរបូក​ជាមួយនឹង​ពាក្យ howareyou បាន 11 តួរអក្សរ ។

→ នៅបន្ទាត់ទី 14 យើងបាន​ប្រើ​ប្រាស់​នៅ function មួយរបស់ c string គឺ strupr (a) ដែល​មាន​តួនាទី​ប្តូរអក្សរ​ទាំងអស់​របស់ char array a ទៅជាអក្សរធំ​ទាំងអស់ how are you => HOW ARE YOU

→ នៅបន្ទាត់ទី 15 យើងបាន​ប្រើ​ប្រាស់​នៅ function មួយរបស់ c string គឺ strlwr (a) ដែល​មាន​តួនាទី​ប្តូរអក្សរ​ទាំងអស់​របស់ char array a ទៅជាអក្សរតូច​ទាំងអស់ how are you => how are you ពី​ព្រោះ ក្នុង char array a វាជាអក្សរតូចស្រាប់

→ នៅបន្ទាត់ទី 16 យើងបាន​ប្រើ​ប្រាស់​នៅ function មួយរបស់ c string គឺ strcat (a,b) ដែល​វាមាន​តួនាទី​ភ្ជាប់ char array មួយជាមួយ char array មួយទៀតនៅ​ក្នុង​ពេលនេះយើង​ធ្វើការ​ភ្ជាប់​រវាង char array a ទៅ​ភ្ជាប់​ជាមួយ char array b នោះ​លទ្ធផល​នឹងចេញ how are you123456 ។

→ នៅបន្ទាត់ទី 17 យើងបាន​ប្រើ​ប្រាស់​នៅ function មួយរបស់ c string គឺ strrev (b) ដែល​មាន​តួនាទី​ត្រលប់តួរអក្សរ​នៅពេល​នេះយើង​ធ្វើការ​ត្រលប់​ទៅលើ char array b ដោយដំបូង char array b យើងគឺ 123456 នៅពេល​យើង​ប្រើ strrev (b) នោះ char array b នឹងផ្លាស់ប្តូរទៅជា 654321 វិញ ។

♦  ​លទ្ធផល​កូដ

→ ​សម្រាប់​ស្នាដៃ​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/achievements

→ ​សម្រាប់​វគ្គ​សិក្សា C/C++ តម្លៃ ៥៩ដុល្លា http://training.antkh.com/c_cpp.aspx

→ សូម​ចូលរួម​ជាសមាជិក ANT Training Group ដើម្បី​តាមដានសម្មភាពប្រចាំ​ថ្ងៃ​ជាមួយអាន-ANT

→ សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT កន្លងមក http://training.antkh.com/achievements/

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា