កុម្ភៈ
របៀបប្រើប្រាស់ Function DrawRectangle () និង Function gotoxy ()
♦ រៀបរៀងដោយអតីតសិស្ស ឃួន អាឡិចហ្សា → http://training.antkh.com/students/?s=4260
ជាទូទៅនៅពេលដែលអ្នកសរសេរកូដ ដើម្បីបង្កើតអ្វីមួយគឺអ្នកបានប្រើប្រាស់គំនិត ក្នុងការគិតនិងរកដំណោះស្រាយមក ដើម្បី សម្រេចនូវបំណងរបស់អ្នកដែលចង់សរសេរ ឬបង្កើតវាឡើង ប៉ុន្តែអ្នកអាចមានផលពិបាកមួយចំនួននៅពេលដែលអ្នកចាប់ផ្ដើមសរសេរកូដ ឬចង់លេងស្ទាយដូចជាចង់បង្កើតជាប្រអប់ហើយ ដាក់អក្សរនៅក្នុងប្រអប់និងធ្វើឲ្យប្រអប់នឹងអក្សរនោះមានពណ៌ទៅតាមអ្វីដែលយើងចង់បាន ។ នៅពេលនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាឲ្យស្គាល់នូវ Function ចំនួនពីរគឺ DrawRectangle () និង gotoxy () ដើម្បីឲ្យយើងងាយស្រួលនៅពេលចង់បង្កើតប្រអប់និងរុញអក្សរចូលក្នុងប្រអប់់ ។ អញ្ជឹងកុំឲ្យចំណាយពេលយូរយើងទៅមើលកូដខាងក្រោមទាំងអស់គ្នា៖
♦ ពន្យល់កូដ C++
→ បន្ទាប់មកទៀតនៅក្នុងកម្មវីធីសរសេរកូដ យើងត្រូវហៅវាមកដោយប្រើនូវសញ្ញា Doubles quote (“antheaderPlusPlus.h”) ដូចក្នុងរូបជួរទី3 ។
→ នៅពេលហៅវាមកប្រើយើងត្រូវបញ្ចូលនូវ Argument ទៅឲ្យ parameter របស់វាដូច example នៅក្នុងរូបកូដ c++ ខាងលើ ។
→ នៅជួរទី 11 ក្នុង អនុគមន៍ DrawRectangle () គឺជាការបង្កើតនៅប្រអប់ធំមួយ ដែលកំណត់តម្លៃវាដូចជា ៖
→ លេខ 10 គឺមានន័យថាយើងឲ្យតម្លៃទៅកាន់ x ហើយវាកំណត់នូវជួរដេកដែលរាប់ចេញពី Screen ពីឆ្វេងមកស្ដាំចំនួន10 ។
→ លេខ 3 គឺមានន័យថាយើងឲ្យតម្លៃទៅកាន់ y ហើយវាកំណត់នូវជួរឈរដែលរាប់ចេញពី Screen ពីលើមកក្រោមចំនួន 3 ។
→ លេខ 70 គឺមានន័យថាយើងបានឲ្យតម្លៃទៅកាន់ width ពេលនោះវានឹងចាប់់ផ្ដើមគូសបន្ទាត់ ពីចំណុចដែលមាន x=១០ ចេញពីឆ្វេងទៅស្ដាំ មានប្រវែង 70 ។
→ លេខ 2០ គឺមានន័យថាយើងបានឲ្យតម្លៃទៅកាន់ Height ពេលនោះវានឹងចាប់ផ្ដើមគូសបន្ទាត់ចាប់ពីចំណុច y=3 ចេញពីលើមកក្រោម ដែលមានប្រវែង 20 ។
→ លេខ 3 គឹមានន័យថាយើងបានឲ្យតម្លៃទៅកាន់ Color (ពណ៌) ដែល 3តំណាង ឲ្យពណ៌ ខៀវចាស់ ។
→ ជួរទី19 ក្នុងអនុគមន៍ gotoxy () គឹត្រូវបានប្រើប្រាស់សម្រាប់រុញតួរអក្សរទៅកន្លែងណាមួយ ឬក៏ប្រើវាសម្រាប់ផ្ដូរទីតាំង cursor ។
→ សម្រាប់លេខ 38 នៅជួរទី 21 គឺតំណាងឲ្យ x គឺវានឹងរុញតូអក្សរដែលបានបញ្ចូលទៅកន្លែងដែលយើងបានកំណត់ x=38 គឺគិតចាប់ពីឆ្វេងទៅស្ដាំ ។
→ សម្រាប់លេខ 7 នៅជួរទី 21 ដូចគ្នាគឺតំណាងឲ្យ y គឺវានឹងរុញតូអក្សរដែលបានបញ្ចូលទៅកន្លែងដែលយើងបានកំណត់ y=7 ដែលគិតចាប់ពីលើចុះមកក្រោម ។
♦ លទ្ធផលរបស់កូដ៖
សម្រាប់លោកអ្នកដែលចង់ដំឡើងកម្មវិធី ANTLearner សម្រាប់ Windows សូមចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter
សម្រាប់លោកអ្នកចង់ដំឡើងកម្មវិធី ANTLearner សម្រាប់ Android https://bit.ly/3qhYCJf
♦ វគ្គ C/C++ តម្លៃ ៥៩ដុល្លា http://training.antkh.com/c_cpp.aspx
→ ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning
→ សម្រាប់វគ្គសិក្សានៅអាន-ANT http://training.antkh.com/
→ លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒 ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា