មករា
គន្លឹះនិងល្បិចខ្លះៗស្វែងយល់ពីការប្រើប្រាស់ tag <a> នៅក្នុង HTML
♦ រៀបរៀងដោយ កញ្ញា អេង រតន:
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីការប្រើប្រាស់ tag <a> នៅក្នុង HTML ។ ដើម្បីកុំឲ្យខាតពេលយូរតោះយើងទៅមើលលទ្ធផលនិងឧទាហរណ៍ជាកូដដូចខាងក្រោម៖
♦ លទ្ធផលកូដ
♦ ការពន្យល់កូដ HTML & CSS
នៅពេលយើងធ្វើការ click ទៅលើរូបភាពប្រាសាទអង្គរវត្តវានឹង link ទៅកាន់រូបភាពអង្គរវត្តធំជាងមុន ។
- បន្ទាត់ទី៧ ដល់ទី១០ គេប្រើ ដើម្បី clear ទៅលើ space នៅលើ browser ។
- បន្ទាត់ទី១១ ដល់ទី១៧ គេប្រើ ដើម្បីដាក់ចំណងជើងឲ្យនៅកណ្តាល ។
- បន្ទាត់ទី១៨ ដល់ទី២៣ គេប្រើសម្រាប់ទំហំឲ្យ box នៅចំកណ្ដាលនឹងមាន border ព័ទ្ធជុំវិញ ។
- បន្ទាត់ទី២៦ គេប្រើ ដើម្បីដាក់ចំណងជើង ។
- បន្ទាត់ទី២៧ ដល់ទី២៩ គេប្រើសម្រាប់បង្កើត class ដែលមានឈ្មោះថា image ដើម្បីក្តោបទៅលើ tag a ហើយនៅក្នុង tag a ក្តោបទៅលើ tag img ដែល tag img គេប្រើ ដើម្បីបង្ហាញរូបភាពនៅលើ browser ចំណែក tag a គេប្រើ ដើម្បី click ទៅលើរូបភាពវានិងចេញរូបភាពដែលបាន link នៅក្នុង tag a មកបង្ហាញជំនួសរូបភាពចាស់ ។
ចំណាំ៖ tag a គេអាចធ្វើការ link បានគ្រប់ការ link ទាំងអស់ដូចជាការ link អក្សរ រូបភាព វីឌីអូ សំឡេង ។ នៅពេលប្រើ tag a ជាមួយអក្សរវានឹងមានបន្ទាត់គូសពីក្រោមនៃអក្សរ ៕
→ សម្រាប់ Link Download កម្មវិធី ANTLearner សម្រាប់ Android & Windows http://www.antclasses.com/help/page/download.html
→ សម្រាប់ Link Download កម្មវិធីផ្សេងទៀតសម្រាប់ iOS & Android & Windows http://www.antclasses.com/help/page/application.html
→ ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning
→ សម្រាប់វគ្គសិក្សានៅអាន-ANT http://training.antkh.com/
→ លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒 ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា