♦ រៀបចំអត្ថបទដោយ លោក ឃ្លោក ចំរ៉ាត់ ត្រួតពិនិត្យឡើងវិញដោយ លោក អួន ហ៊ិនស៊ី
សួស្ដីអ្នកទាំងគ្នា! ប្រហែលជាធ្លាប់បានអានអត្ថបទទាក់ទងនឹងការប្រើប្រាស់ Inheritance ក្នុង C++ ហើយតើមែនទេ? នៅក្នុង Inheritance គឺបានបែកចែកជា ៥ប្រភេទ៖
១. Single Inheritance
២. Multiple Inheritance
៣. Multilevel Inheritance
៤. Hierarchical Inheritance
៥. Hybrid Inheritance
ក្នុងថ្ងៃនេះដែរថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យា អាន-ANT សូមធ្វើការលើកយកនូវចំណុចទី២ ទាក់ទងនឹង Multiple Inheritance មកធ្វើការពន្យល់នៅក្នុងទីនេះសម្រាប់បងប្អូនដែលចូលចិត្តរៀនពីភាសា Programming ឲ្យបានយល់ដឹងបន្ថែមទៀតដូចខាងក្រោមនេះ
សូមមើលឧទារណ៍កូដដូចរូបខាងក្រោម៖
យើងបានដឹងហើយនៅក្នុងអត្ថបទមុន (
http://www.antkh.com/tech/2697) ថា Inheritance មានន័យថាការទទួលមរតក ។ ដូចនេះនៅក្នុង derived class ឬក៏ class កូននោះមិនមែន Inherit ចេញពី base class បានតែមួយនោះទេ គឺអាច Inherit ចេញពី base class បានច្រើន ។
♦ ពន្យល់កូដ ៖
បើអ្នកក្រឡេកមើលទៅក្នុងរូបអ្នកហ្នឹងសង្កេតឃើញថាមាន class ច្រើន (MyClass1,MyClass2, MyClass3, MyClass4, MyClass5) MyClass1 រហូតដល់ MyClass4 គឺជា base class សម្រាប់ឲ្យ MyClass5 អាចមានសិទ្ធធ្វើការ inherit បានគ្រប់ class ទាំងអស់ដូចនៅក្នុងរូប ទី២បន្ទាត់ទី ២៩ ដោយសារប្រើសញ្ញា , (comma separated) នោះបានន័យថា MyClass5 នឹងទទួលគ្រប់Object ឬ Data member ទាំងអស់របស់ Class ទាំងបួន (MyClass1,MyClass2, MyClass3, MyClass4) ។ យើងក្រឡេកទៅមើលនៅក្នុង main function ចាប់ពីបន្ទាត់ទី៣៤ ទៅ យើងបានបង្កើត Object មួយដែលមានឈ្មោះ myObj ដែលយើងបង្កើតចេញពី class MyClass5 ហើយយើងក៏អាចហៅ Method ដែលយើងបានធ្វើការបង្កើតវានៅក្នុង class នីមួយៗ ដែលលេខនៅខាងក្រោយវាគឺតំណាងឲ្យ class ដែលបានបង្កើត method នោះឯង (Ex. myFuntion1 () បានបង្កើតក្នុង class MyClass1……….) ។ ហើយមូលហេតុដែលយើងអាចហៅវាយកមកប្រើរួមគ្នាទាំងអស់ក្នុង Class តែមួយបាននោះព្រោះដោយសារយើងបាន Inherit វាទាំងអស់ជាមួយនឹង Class ដែលយើងហៅវាយកមកប្រើនៅក្នុង main function គឺ MyClass5 នោះឯង ។
♦ លទ្ធផលកូដ៖

បញ្ជាក់៖ ការប្រើប្រាស់ Multiple Inheritance នេះគឺវាមានគុណវិបត្តិផងដែរគឺវាអាចស្ទួនទិន្នន័យរបស់ member ដែលមានក្នុង class ផងដែរ នោះគឺយើងត្រូវប្រើប្រាស់វាទៅតាមស្ថានភាពជាក់់ស្ដែង ។
សូមអរគុណសម្រាប់ការចំណាយពេលអានអត្ថបទមួយនេះ! ! ! ! ! 🙏🙏🙏🙏
→ សម្រាប់ Link Download កម្មវិធី ANTLearner សម្រាប់ Android & Windows http://www.antclasses.com/help/page/download.html
→ សម្រាប់ Link Download កម្មវិធីផ្សេងទៀតសម្រាប់ iOS & Android & Windows http://www.antclasses.com/help/page/application.html

→ ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning
→ សម្រាប់វគ្គសិក្សានៅអាន-ANT http://training.antkh.com/
→ លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒 ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
https://maps.app.goo.gl/cdi3hTED27tbHBaB9