For Android device For iOS device
១៧
មករា

គៀនថា​បច្ចេកវិទ្យា​នឹងមានទីផ្សារ​ខ្ពស់​នាពេលអនាគត ដូច្នេះទើប...

♦ គិតត្រឹមខែតុលា ឆ្នាំ ២០២២ ស្រួ គៀន គឺជា Junior PHP developer នៅ​ក្រុមហ៊ុន Nham24

មូលហេតុ​ដែល ស្រួ គៀន ជ្រើសយកជំនាញ IT នេះ​ក៏​ព្រោះ​តែស្រលាញ់ និងចូលចិត្ត​បច្ចេកវិទ្យា​តាំងពី​ថ្នាក់​ទី១០មកម្ល៉េះ ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់នោះ គឺគាត់ជាសិស្សខ្សោយលើមុខវិជ្ជា​គណិតវិទ្យា​នៅ​ថ្នាក់​វិទ្យាល័យ ក្នុង​អំឡុងពេលនោះយុវជនរូបនេះ​ត្រូវបាន​គេបង្អាក់ទឹក ចិត្តដោយលើកឡើងថា “​ផ្នែក IT ត្រូវការចេះ​គណិតវិទ្យា​ខ្លាំងទើបអាចរៀនបាន” ពីដំបូងគាត់ស្ទើរនឹងបោះបង់ជំនាញមួយនេះ ប៉ុន្តែ​ដោយសារ​មានការសាកសួរ និង​ស្រាវជ្រាវ​ពីសំណាក់សិស្សច្បង ដូច្នេះហើយគៀន​ក៏​បាន​សម្រេច​ចិត្ត​ជ្រើសរើស​ជំនាញ IT ដើម្បី​បន្តក្តីស្រមៃរបស់គាត់ ។

→ ការ​សិក្សា​នៅសកលវិទ្យាល័យ

​បន្ទាប់ពី​ប្រលង​ជាប់ទី១២ គាត់បានបន្តការ​សិក្សា​នៅសកលវិទ្យាល័យន័រតុន​ក្នុង​ឆ្នាំ​២០១៧ ហើយគាត់បាន​ជ្រើសរើស​យកជំនាញ​ផ្នែក​អភិវឌ្ឍនៃ​កម្មវិធី (Software Development) ។ គាត់បានបន្តទៀតថា នៅ​ក្នុង​ឆ្នាំ​ទី១គាត់បានរៀនមុខវិទ្យា ​គណិតវិទ្យា​សម្រាប់ Computer គាត់មានអារម្មណ៍ថាប្លែក វា​ខុសពី​គណិតវិទ្យា​ដែល​គាត់បានរៀននៅវិទ្យាល័យ ។ ដោយសារ​តែខ្លួនមិនពូកែលើមុខវិជ្ជា​គណិតវិទ្យា គាត់បានព្យាយាម​សិក្សា​បន្ថែម​តាមរយៈ YouTube និង Internet រហូត​ដល់ក្លាយជាសិស្សពូកែ​ក្នុង​ផ្នែក​គណិតវិទ្យា​នេះ​ផងដែរ ។

គៀន គឺជាយុវជន​ដែល​កាន់វិញ្ញាបនប័ត្រ

→ ការ​សិក្សា​វគ្គ​ថ្មី​បន្ថែម​ទៀត

មិនត្រឹមតែ​សិក្សា​នៅសកលវិទ្យាល័យនោះទេ គៀន បាន​សិក្សា​វគ្គ​ថ្មី​បន្ថែម​ទៀតនៅសាលា ​ថ្នាក់​បណ្តុះបណ្តាល បច្ចេកវិទ្យា អាន - ANT (ANT Technology Training Center) ដោយចាប់យកមុខជំនាញការ​សរសេរ​កូដ Programming កម្រិត​ដំបូង C/C++ ដែល​សមស្របទៅនឹងការបង្រៀននៅសកលវិទ្យាល័យ ។ ក្រោយមកទៀតគាត់បានបន្តរៀនមុខវិជ្ជា Computer Fundamental, C# for Beginner និងមុខវិជ្ជាផ្សេងៗ​ដែល​ទាក់ទងនឹង Web Development ដើម្បី​អភិវឌ្ឍខ្លួន​រហូត​ដល់សព្វ​ថ្ងៃ​នេះ ។  

→ ​ការងារ​នាពេល​បច្ចុប្បន្ន​

- គិតត្រឹម​ឆ្នាំ ២០២១ ស្រួ គៀន គឺជា Backend Web Developer នៅ​ក្រុមហ៊ុន PAPA Deliver ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយផ្តោតលើវិស័យដឹកជញ្ជូន និង eCommerce ។ មូលហេតុ​ដែល​គាត់​ចូលរួម​ក្នុង​ក្រុមមួយនេះ ដោយសារ​តែក្រុម​ការងារ​របស់ PAPA Deliver គឺមានទស្សនៈវិស័យវែងឆ្ងាយ ក្នុង​ការជួយលើក​កម្ពស់​វិស័យ​បច្ចេកវិទ្យា និងបណ្តុះបណ្តាលយុវជន​ជំនាន់​ក្រោយ​ផងដែរ ។

- គិតត្រឹមខែតុលា ឆ្នាំ ២០២២ ស្រួ គៀន គឺជា Juinior PHP developer នៅ​ក្រុមហ៊ុន Nham24

គៀន គឺជាយុវជននៅ​ខាងលើ និងខាង​ឆ្វេង​

​ថ្ងៃ​អនាគត គៀន ចង់ក្លាយទៅជាម្ចាស់អាជីវកម្មមួយរូប​ដែល​ផ្ដល់​នូវ​សេវាកម្ម និងការលក់ ផលិតផល​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែល​ជា​តម្រូវ​ការទីផ្សារនាពេល​បច្ចុប្បន្ន​និង​ថ្ងៃ​អនាគត ៕

Normal 0 false false false EN-US X-NONE KHM

- គិតត្រឹម​ឆ្នាំ ២០២១ ស្រួ គៀន គឺជា Backend Web Developer នៅ​ក្រុមហ៊ុន PAPA Deliver

 -  គិតត្រឹមខែតុលា ឆ្នាំ ២០២២ ស្រួ គៀន គឺជា Junior PHP developer នៅ​ក្រុមហ៊ុន​ Nham24

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា