មករា
គន្លឹះនិងល្បិចខ្លះៗ ក្នុងការប្ដូរ Background ដោយប្រើ keyframes នៅក្នុង CSS
♦ រៀបរៀងដោយ កញ្ញា អេង រតនៈ
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីគន្លឹះមួយចំនួននៅក្នុង HTML & CSS ដោយប្រើប្រាស់ keyframes ដើម្បីឲ្យ Background មានការផ្លាស់ប្ដូរពណ៌តាមអ្វីដែលយើងបានកំណត់ ។ ដើម្បីកុំឲ្យខាតពេលយូរតោះយើងទៅមើលលទ្ធផលនិងឧទាហរណ៍ជាកូដដូចខាងក្រោម៖
♦ លទ្ធផលកូដ
♦ ការពន្យល់កូដ HTML
- នៅពេលយើងធ្វើការ Refresh ទៅលើ Browser box វានឹងប្តូរពណ៌តាមអ្វីដែលយើងកំណត់ក្នុងកូដ
- នៅបន្ទាត់ទី៦ គេប្រើ tag link ដើម្បីតភ្ជាប់ជាមួយ File HTML ជាមួយ File CSS
- នៅបន្ទាត់ទី៩ ដល់ទី១២ គេប្រើ class មានឈ្មោះថា contain ដើម្បីក្តោបទៅលើ tag p ដែលគេដាក់ចំណងជើងរបស់ box និង class ដែលមានឈ្មោះថា box គេប្រើ ដើម្បីឲ្យវាធ្វើការលើវាការផ្លាស់ប្តូរពណ៌
♦ ការពន្យល់កូដ CSS
- បន្ទាត់ទី៤ ដល់ទី៩ គេប្រើ class ឈ្មោះថា contain ដើម្បីដាក់ទំហំនិងពណ៌ឲ្យវានៅកណ្តាល
- បន្ទាត់ទី១០ ដល់ទី១៦ គេប្រើ tag p ដើម្បីដាក់ចំណងជើងឲ្យ box ដែលមានទំហំអក្សរ ឈ្មោះអក្សរ ពណ៌អក្សរហើយនឹងដាក់អក្សរឲ្យនៅកណ្តាល
- បន្ទាត់ទី១៧ ដល់ទី២៣ គេប្រើ class ឈ្មោះថា box ដើម្បីដាក់ទំហំ border ឲ្យ box នៅកណ្តាលហើយនឹងដាក់ឈ្មោះ box ឲ្យងាយស្រួលហៅមកប្រើជាមួយនឹង keyframes
- បន្ទាត់ទី២៣ ដល់ទី៣០ គេប្រើ @keyframes ដើម្បីឲ្យមានការផ្លាស់ប្តូរគ្នាដូចដែលបានកំណត់ ៕
→ សម្រាប់ Link Download កម្មវិធី ANTLearner សម្រាប់ Android & Windows http://www.antclasses.com/help/page/download.html
→ សម្រាប់ Link Download កម្មវិធីផ្សេងទៀតសម្រាប់ iOS & Android & Windows http://www.antclasses.com/help/page/application.html
→ ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning
→ សម្រាប់វគ្គសិក្សានៅអាន-ANT http://training.antkh.com/
→ លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒 ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា