កក្កដា
តើគួរចាំបាច់រៀនភាសា C មុននឹងរៀន C++ ដែរ ឬទេ?
C++ គឺជាភាសាដ៏មានឥទ្ធិពលបំផុតក្នុងចំណោមភាសា Programming ផ្សេងៗទៀត វាជាជម្រើសទីមួយដែលអ្នកសិក្សាផ្នែកព័ត៌មានវិទ្យាចាំបាច់ត្រូវតែសិក្សា ព្រោះវាជាភាសាគ្រឺះសម្រាប់អ្នក ដែលចង់ក្លាយជា Programmer ដ៏មានឥទ្ធិពល និងសមត្ថភាពពេញលេញ ។
C++ ជាភាសាដែលធ្វើការបានដូចគ្នាក្នុងគ្រប់ Operating System ដូចជា Microsoft Windows, Apple
Mac OS, Linux, និង UNIX System ។ ប្រហែលជាអាចនិយាយថាទេ អ្នកមិនចាំបាច់រៀនភាសា C មុននោះឡើយដូចអ្នកបានអាន ផ្នែកខាងលើនៃមេរៀននេះរួចហើយថា C++ ជាភាសាដែលបន្ថែម Object-Oriented Programming និងលក្ខណៈពិសេសជាច្រើនទៀតពីលើអ្វីដែលមានស្រាប់ក្នុងភាសា C ។ ផ្ទុយទៅវិញបើសិនជាអ្នកបានរៀនភាសា C គឺអ្នកត្រូវតែចាំបាច់រៀនភាសា C++ បើមិនដូច្នេះទេអ្នកក៏នៅតែគ្មានមូលដ្ឋានគ្រប់គ្រាន់ក្នុងការក្លាយខ្លួនជាអ្នក Programmer ដ៏មានសមត្ថភាពពេញលេញក្នុងការចាប់យក ឬក៏រៀនភាសា Programming ផ្សេងៗទៀតប្រភេទ OOP ដូចជាភាសា C#, Swift, Objective-C, Java, PHP, Python, Ruby… ។ ល ។ បានឡើយ...ដូច្នេះបើអ្នកគ្មានសមត្ថភាពរៀនបន្ថែមភាសាណាមួយ ដែលខ្ញុំបានរៀបរាប់ខាងលើនេះទេ នោះបំណងប្រាថ្នាដែលអ្នកចង់ទទួលបានភាពជាអ្នក Programmer ក៏ដូចជាឱកាសការងារក៏ពិបាកណាស់ក្នុងការទទួលបានសម្រាប់យុគ្គសម័យ ដ៏មានការប្រកួតប្រជែងបែបនេះ ។ អ្នកត្រូវចងចាំថាផ្ទះនីមួយៗមានភាពរឹងមាំ និងអាចសង់ខ្ពស់ទៅ លើបានគឺអាស្រ័យដោយគ្រឺះរបស់ផ្ទះនោះ ។ យ៉ាងណាមិញអ្នកជា Programmer គឺចាំបាច់ត្រូវតែរៀនភាសា Programmer គ្រឺះនោះគឺ C++ នេះឯង ៕
→ ដកស្រង់អត្ថបទចេញពីមេរៀនទី ២ មុខវិជ្ផា C++ ក្នុងកម្មវិធី ANTLearner មាន១២មេរៀន សរុបមានចំនួន ៥៤៥ទំព័រ
👉 កម្មវិធី ANTLearner (សម្រាប់ Windows & Android http://www.antclasses.com/help/page/download.html
📲 Link Download សម្រាប់ Android ដោយផ្ទាល់ https://play.google.com/store/apps/details?id=com.antkh.antlearning
→ សូមចុច Subscribe ដើម្បីទទួលបានវីឌីអូទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗពីអាន-ANT
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា