មេសា
មេរៀនទី ៩៖ ការប្រើប្រាស់ Arrays
→ ទម្លាប់ស្រាវជ្រាវ និងស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗជាអ្វីដែលនិស្សិត IT គួរតែអនុវត្តន៍
→ ហេតុអ្វីអ្នកត្រូវសិក្សាមេរៀនទី ៩៖
មេរៀនទី៩នេះនឹងនាំឲ្យអ្នកដឹងនូវចំណុចដូចខាងក្រោម៖
- តើអ្វីទៅជា array?
- របៀបបង្កើត និងការប្រើប្រាស់ arrays
- របៀបបង្កើត និងប្រើប្រាស់ character arrays
- ការប្រើប្រាស់ និងការផ្ទេរ string
- ការប្រើប្រាស់ Parallel Arrays, 2D Arrays និង xD Arrays
♦ អត្ថាធិប្បាយអំពី Arrays
អស់មេរៀនចំនួន៨ហើយ ដែលអ្នកបានប្រើប្រាស់ variables ក៏ ប៉ុន្តែ variables ទាំងនោះ គឺអាចរក្សាទុកបានតែតម្លៃទោល គឺមានន័យថា បើមានតម្លៃថ្មីណាមួយដែលបានផ្ដល់ឲ្យទៅកាន់ variables នោះតម្លៃចាស់ដែល variables កំពុងរក្សាទុក នឹងត្រូវជំនួសដោយតម្លៃថ្មីដែលទើបផ្ដល់ឲ្យ ។ កូដ៩.១ខាងក្រោមនេះនឹងបង្ហាញអ្នកពីលទ្ធភាពនៃការរក្សាទុកតម្លៃរបស់ variable ទូទៅដែលអ្នកធ្លាប់បានប្រើកន្លងមក៖
លទ្ធផល output
វាមិនមែនមានតែ variable ប្រភេទជា float នោះទេដែលមិនអាចរក្សាទុកបានច្រើនតម្លៃនោះ គឺគ្រប់ប្រភេទ variables ដែលអ្នកធ្លាប់បានរៀនកន្លងមកទាំង៨មេរៀនដំបូងនៅក្នុងសៀវភៅនេះ ដូចជា char, int, double, short, bool ឬ string… គឺសុទ្ធតែមិនអាចរក្សាទុកតម្លៃបានលើសពីមួយតម្លៃឡើយ ។
ដើម្បីឲ្យអ្នកងាយយល់ និងដឹងពីមូលហេតុអ្វីដែលតម្រូវឲ្យខ្ញុំលើកយកមេរៀន arrays នេះមកធ្វើការពន្យល់ ហើយ ដើម្បីឲ្យអ្នកដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ arrays នៅក្នុងសំណង់ programs ធំៗនោះ ជាដំបូងខ្ញុំនឹងលើកយកឧទាហរណ៍តូចមួយនៃការបង្កើត program ដើម្បីបញ្ចូលអាយុមនុស្សចំនួន៥នាក់ ។
តើអ្នកគិតថាត្រូវធ្វើដូចម្ដេច ដើម្បីបង្កើតកូដសម្រាប់បញ្ចូល និងរក្សាទុកអាយុមនុស្សទាំង៥នាក់នេះ? ប្រហែលអ្នកអាចនឹងគិតដូចខាងក្រោម៖
- បង្កើត variables ចំនួន៥ តំណាងឲ្យអាយុមនុស្សទាំង៥នាក់
- ឲ្យ user បញ្ចូលអាយុទៅកាន់ variables នីមួយៗ
ជាការពិតអ្នកអាចធ្វើតាម algorithm ខាងលើដោយសម្រេចចេញជាកូដបានដូចកូដ ៩.២ បន្ទាប់នេះ ។
លទ្ធផល output
តាមកូដ៩.២ និងលទ្ធផលខាងលើ វាពិតជាអាចដោះស្រាយបញ្ហាដែលខ្ញុំបានចោទសួរ ។ ប៉ុន្តែអ្នកអាចគិត នេះគ្រាន់តែជាការបញ្ចូលអាយុមនុស្សតែ៥នាក់ប៉ុណ្ណោះ ហើយខ្ញុំមិនទាន់និយាយពីការបង្ហាញលទ្ធផលនៃអាយុទាំងនោះមកវិញទៅតាមលំដាប់អាយុធំ ឬតូច ឬក៏បង្ហាញអាយុតាមការស្វែងរកនៃអាយុមនុស្សណាម្នាក់នោះផង គឺអ្នកត្រូវសរសេរកូដច្រើនបែបនេះទៅហើយ ចុះបើមានអាយុមនុស្សច្រើនជាងនេះ ហើយត្រូវបង្ហាញលទ្ធផលនៃអាយុទាំងនោះមកវិញទៅតាមលំដាប់អាយុធំ ឬតូច ឬក៏បង្ហាញអាយុតាមការស្វែងរកនៃអាយុមនុស្សណាម្នាក់ផងនោះ តើកូដនឹងច្រើនបែបណា? ម្យ៉ាងទៀតទោះបីជាអ្នកសរសេរកូដច្រើនបែបណា ក៏វាមិនអាចដោះស្រាយបញ្ហាបានត្រឹមត្រូវនោះដែរ ឧបមារថា user ចង់បង្ហាញចន្លោះអាយុពីតម្លៃមួយ ទៅកាន់តម្លៃណាមួយផ្សេងទៀត តើអ្នកគួរសរសេរកូដបែបណា? បើអ្នកមិនចេះពីការប្រើប្រាស់ arrays ឬក៏ pointers ( ប៉ុន្តែក្នុងមេរៀននេះ ខ្ញុំពុំបាន លើកពី pointers មកពន្យល់នៅឡើយទេ) ។ បើដូច្នេះតើអ្វីទៅជា array?
♦ អ្វីទៅជា Arrays
Array គឺជា variables ដ៏ពិសេសមួយ ខុសពី variables ធម្មតាទាំងឡាយ ដោយសមត្ថភាពរបស់ array variables គឺវាអាចរក្សាទុកបានច្រើនតម្លៃដោយតម្លៃនីមួយៗត្រូវមានប្រភេទទិន្នន័យដូចៗគ្នា ។ ដើម្បីឲ្យងាយយល់ ខ្ញុំអាចបំប្លែងការបង្កើត variables ដែលមាននៅក្នុងកូដ៩.២ ទៅជា variable ថ្មីមួយផ្សេងទៀតដែលមានប្រភេទជា array variable ដូចខាងក្រោម៖
ឥឡូវនេះខ្ញុំបានប្រមូល age1, age2, age3, age4 និង age5 ដែល variables ទាំងអស់នេះសុទ្ធតែមាន ប្រភេទតម្លៃដូចៗគ្នាគឺ int ទៅជា variable តែមួយគឺ age ដែលជា array variable ។ អ្វីដែលអ្នកបានឃើញភាពខុសគ្នាជាបឋមរវាង variables ធម្មតា ជាមួយនឹង array variable គឺ ទម្រង់នៃការបង្កើតរបស់ពួកវា ។
ខាងក្រោមនេះ គឺជាទម្រង់ទូទៅនៃការបង្កើត array variables នៅក្នុងភាសា C++៖
DataType ArrayName [Num_Elements] ;
- DataType គឺសំដៅទៅលើប្រភេទតម្លៃ របស់ elements នីមួយៗ ក្នុងឧទាហរណ៍ខាងលើគឺ int
- ArrayName គឺសំដៅលើឈ្មោះ array variable ដែលអ្នកអាចដាក់ឈ្មោះអ្វីក៏បាន ក្នុងឧទាហរណ៍ខាង
លើគឺ age
- Num_Elements គឺសំដៅលើចំនួន elements ឬហៅថាចំនួនធាតុរបស់ array និយាយឲ្យងាយយល់ គឺ
សំដៅលើចំនួនតម្លៃដែលអ្នកចង់ឲ្យ array variable នោះអាចរក្សាទុកបាន ។ ក្នុងឧទាហរណ៍ខាងលើ គឺ 5 តំណាងឲ្យចំនួន៥តម្លៃ ឬ 5 elements ឬហៅថា ៥ធាតុ ។
ដូច្នេះបើកូដសរសេរ int age [5] គឺមានន័យថា “age ជា array variable ដែលអាចរក្សាទុកតម្លៃ ដែលមានប្រភេទជា integer បានរហូតដល់៥តម្លៃ” ។ ខាងក្រោមគឺជា array variables ផ្សេងៗទៀត មួយចំនួនដែលអ្នកអាចមើលជាគំរូ ។
float temperature [100] ; // temperature អាចផ្ទុកបាន១០០តម្លៃ ជាប្រភេទ float
string names [50] ; // names អាចផ្ទុកបាន ៥០ ឈ្មោះ
long units [30] ; // units អាចផ្ទុកបាន ៣០តម្លៃ ជាប្រភេទ long
double sizes [1200] ; // sizes អាចផ្ទុកបាន ១២០០តម្លៃ ជាប្រភេទ double
ក្នុងរូបភាពខាងក្រោម នឹងបង្ហាញអ្នកពីរបៀបផ្ទុកតម្លៃរបស់ array variable age នៅក្នុង RAM
→ សម្រាប់អត្តបទទាំងស្រុងនៃមេរៀនទី ៩ មានចំនួន ៦៤ទំព័រ នេះសូមអ្នកទាំងអស់គ្នាចូលទៅ Download កម្មវិធី ANTLearner សម្រាប់ Android & Windows តាម Link ខាងក្រោម ៖ http://www.antclasses.com/help/page/download.html
ក្នុងនោះផងដែរកម្មវិធី ANTLearner និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបង្រៀនវគ្គ online learning នៅអាន -ANT ដោយសិស្ស គ្រាន់តែប្រើប្រាស់ ID ដែលប្អូនៗបានចុះឈ្មោះរៀននៅអាន -ANT ដើម្បីទាញយកវីឌីអូ ឬឯកសាផ្សេងៗដែលគ្រូ ឬសាលាបានផ្ដល់ឲ្យបំពេញ បន្ថែមនូវការង្រៀនតាមរយៈonline របស់យើងខ្ញុំ ។
→ ទាញយកកម្មវិធី ANTLearner http://www.antclasses.com/help/page/download.html
១. សម្រាប់លោកអ្នកដែលចង់បានអត្ថបទ ចំណេះដឹង ឬវគ្គសិក្សាបើកថ្មីៗនៅអាន-ANT សូមចុច Like លើ Page
https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning
២. ប្រសិនបើលោកអ្នកចង់តាមដាន ឬមានចម្ងល់ទាក់ទងនឹងកម្មវិធី ANTLearner ឬកម្មវិធីជាច្រើនទៀតបង្កើតដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter
៣. ប្រសិនបើលោកអ្នកមានបំណងចែករំលែងចំណេះដឹង IT ដល់សមាជិកដទៃសូមចូលទៅកាន់ Group https://www.facebook.com/groups/ANTTrGroup/
៤. ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning
→ លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា