For Android device For iOS device
២៧
មេសា

មេរៀនទី៨ ៖ ការ​ប្រើ​ប្រាស់ Loop

 សូមចុច Subscribe លើ Channel តាម Link ខាងក្រោម​នេះ ដើម្បី​ទទួលបាន​វីឌីអូ​បង្រៀនថ្មីៗ​ពីអាន-ANT

→ ហេតុអ្វីអ្នកត្រូវ​សិក្សា​មេរៀនទី ៨៖

មេរៀនទី៨នេះនឹងនាំ​ឲ្យ​អ្នកដឹង​នូវ​ចំណុច​ដូច​ខាងក្រោម​៖

- តើអ្វីទៅជា loop?

- តើ loop ​ប្រើ ដើម្បី​អ្វី?

- ការ​ប្រើ​ប្រាស់​ while statement

- ការ​ប្រើ​ប្រាស់​ do...while statement

- ការ​ប្រើ​ប្រាស់​ for statement

- វិធីផ្សេងៗ​នៃការ​ប្រើ​ប្រាស់​ loop

- ការ​ប្រើ​ប្រាស់​ nested loop

♦ អ្វីទៅជា Loop ?

 អ្នកទើបបាន​សិក្សា​នៅ​ក្នុង​មេរៀនទី៧ និយាយអំពី ការ​ប្រើ​ប្រាស់​ Decision ឬ​ Selection Statements ​ដែល​ជា​ផ្នែក​មួយនៃ control structures នៅ​ក្នុង​ភាសា Programming C++

 Loop ​ក៏​ជា​ផ្នែក​មួយនៃ control structures ដោយសំដៅ​ទៅលើ​ការ​ធ្វើការ​របស់ statement ឬ​ block ​ណាមួយ​ជា​លក្ខណៈ​សារចុះសារឡើងដ​ដែល​ៗ​ (repeat) ជា​លក្ខណៈ​រង្វិលជុំ ​រហូត​ដល់លក្ខខណ្ឌព្រំដែន​បញ្ចប់​​ណាមួយ ។ ​ខ្ញុំ​អាចនិយាយបានថា  loop វាមិនខុស​គ្នា​ទៅនឹងការបំលាស់ទីរបស់អ្នកពីទីតាំងមួយទៅកាន់ទីតាំងមួយ​ផ្សេងទៀត​ ដោយអ្នកចាំបាច់ត្រូវបោះជំហានម្ដងមួយជំហាន ម្ដងមួយជំហាន ដ​ដែល​ៗ​​រហូត​ទាល់តែអ្នកបានទៅដល់ទីតាំង​ដែល​អ្នកត្រូវ​បញ្ចប់ ។

នៅ​ក្នុង​ពាក្យបច្ចេកទេសរបស់ Programming គឺ loop អាច​ត្រូវបាន​ហៅថា iteration រីឯ for, while និង do…while ​ក៏​អាច​ត្រូវបាន​ហៅថា iterative statements.

 ​ក្នុង​ភាសា Programming C++ មាន statements ចំនួនបី​ប្រភេទ​ ​ដែល​ធ្វើការ​ពាក់ព័ន្ធនឹង loop គឺ for, while និង do…while ទាំងបី​ប្រភេទ​ statements នេះគឺវាមានភាពខុស​គ្នា​ទៅលើ​របៀបនៃការត្រួត​ពិនិត្យ​លក្ខខណ្ឌ ​ក្នុង​ការអនុវត្តន៍​ statement ឬ​ block របស់វា​នីមួយៗ​ ដើម្បី​ឲ្យ​មានភាពសាចុះសាឡើង 

♦ ការ​ប្រើ​ប្រាស់ while statement

while statement គឺ​ត្រូវបាន​ប្រើ​ប្រាស់​សម្រាប់​អនុវត្តន៍ statement ឬ​ block ជា​លក្ខណៈ​សារចុះសារឡើង​អាស្រ័យ​លើលក្ខខណ្ឌរបស់វានៅតែមាន​តម្លៃ​ពិត

while statement កើតឡើងដោយមានពីរ​ផ្នែក​សំខាន់​ គឺ ​ផ្នែក​ទីមួយគឺជា​ផ្នែក​ expression ហើយ​ត្រូវបាន​សរសេរ​នៅចន្លោះសញ្ញារង្វង់ក្រចក និងស្ថិតនៅបន្តពីក្រោយពាក្យ while ​ផ្នែក​នេះគឺមាន​តួនាទី​សិក្សា​លក្ខខណ្ឌថាតើពិត ឬ​មិនពិត ​ដែល​ត្រូវអនុវត្ត statement ឬ​ block ​ដែល​ជា​ផ្នែក​ទីពីរ របស់ while បើសិនជា​តម្លៃ​លក្ខខណ្ឌរបស់ expression គឺពិត ឬ​ខុសពី​សូន្យ នោះ​ផ្នែក​ទី២​នឹងត្រូវ​អនុវត្ត រួច while នឹងវិលត្រឡប់ទៅ​ផ្នែក​ទី១របស់វាសារជាថ្មី បើសិនជា​តម្លៃ​លក្ខខណ្ឌរបស់ expression ​ផ្នែក​ទីមួយនៅតែពិត នោះ​ផ្នែក​ទី២នឹងអនុវត្តន៍សារជាថ្មី ហើយ while នឹងអនុវត្តន៍​ការងារ​បែបនេះដ​ដែល​​រហូត​ដល់​តម្លៃ​លក្ខខណ្ឌរបស់ expression ​ផ្នែក​ទីមួយលែងពិត ទើប​ការងារ​របស់ while ត្រូវ​បញ្ចប់ ។

​រូបភាព​ Pic 8.1 គឺជា flowchart ​បង្ហាញ​អ្នកពីទិសដៅនៃការអនុវត្ត while statement

​ខាងក្រោម​គឺជា​ទម្រង់​ទូទៅ​នៃការ​ប្រើ​ប្រាស់​ while statement

while (expression)

{

Statement1;

Statement2;

.................

StatementN;

}

តាម​ទម្រង់​ខាងលើ​គឺអ្នកមិនត្រូវ​ប្រើ​ប្រាស់​សញ្ញា semicolon នៅខាងចុងនៃ​ផ្នែក​របស់ expression ឡើយ ។ កូដ៨. នឹង​បង្ហាញ​អ្នកពីការ​ប្រើ​ប្រាស់​ while statement ដើម្បី​បង្ហាញ​តារាងមេគុណ៤ ​ទៅកាន់​ screen 

 ​លទ្ធផល​ output

→ សម្រាប់​អត្តបទទាំងស្រុងនៃមេរៀនទី ៨ មានចំនួន ៤៣ទំព័រ នេះសូមអ្នក​ទាំងអស់​គ្នា​ចូលទៅ Download កម្មវិធី ANTLearner សម្រាប់ Android & Windows តាម Link ខាងក្រោម ៖    http://www.antclasses.com/help/page/download.html

​ក្នុង​នោះ​ផងដែរ​កម្មវិធី ANTLearner និង​ចូលរួម​ចំណែក​យ៉ាង​សកម្ម ក្នុង​ការបង្រៀន​វគ្គ online learning នៅអាន -ANT ដោយសិស្ស គ្រាន់តែ​ប្រើ​ប្រាស់ ID ដែល​ប្អូនៗ​បានចុះ​ឈ្មោះ​រៀននៅអាន -ANT ដើម្បី​ទាញយក​វីឌីអូ ឬ​ឯកសាផ្សេងៗ​ដែល​គ្រូ ឬ​សាលាបាន​ផ្ដល់​ឲ្យ​បំពេញ បន្ថែម​នូវ​ការង្រៀន​តាមរយៈ​online របស់យើង​ខ្ញុំ ។
→ ទាញយក​កម្មវិធី ANTLearner  http://www.antclasses.com/help/page/download.html

​សម្រាប់​លោកអ្នក​ដែល​ចង់បានអត្ថបទ ចំណេះដឹង ឬ​វគ្គ​សិក្សា​បើកថ្មីៗ​នៅអាន-ANT សូមចុច Like លើ Page

https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning

​ប្រសិនបើ​លោកអ្នក​ចង់តាមដាន ឬ​មានចម្ងល់​ទាក់ទងនឹង​កម្មវិធី​ ANTLearner  ឬ​កម្មវិធី​ជា​ច្រើន​ទៀត​បង្កើត​ដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter/?modal=admin_todo_tour

​ប្រសិនបើ​លោកអ្នក​មាន​បំណង​ចែករំលែង​ចំណេះដឹង​ IT ដល់សមាជិក​ដទៃ​សូមចូល​ទៅកាន់​ Group https://www.facebook.com/groups/ANTTrGroup/

. ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​សំណួរ​ផ្សេងៗ​សូម​ផ្ញើ​សារចូល Facebook : https://www.facebook.com/anttrainning

→ លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ​ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា