For Android device For iOS device

មេសា

មេរៀនទី ៧៖ ការ​ប្រើ​ប្រាស់ Decision ឬ Selection Statements

សូមចុច Subscribe លើ Channel វីឌីអូ​បង្រៀនតាម Link ខាងក្រោម​នេះ ដើម្បី​ទទួលបាន​វីឌីអូ​បង្រៀនថ្មីៗ​ពីអាន-ANT

https://www.youtube.com/channel/UC751BCB7XtNWEJEBPDAHuIA?view_as=subscriber

→ ហេតុអ្វីអ្នកត្រូវ​សិក្សា​មេរៀនទី ៧៖

មេរៀនទី៧នេះនឹងនាំ​ឲ្យ​អ្នកដឹង​នូវ​ចំណុច​ដូច​ខាងក្រោម​៖
- ការ​ប្រើ​ប្រាស់ if statement
- ការ​ប្រើ​ប្រាស់ if…else statement
- ការ​ប្រើ​ប្រាស់ nested decision
- ការ​ប្រើ​ប្រាស់ switch
- ការ​ប្រើ​ប្រាស់ break

 មេរៀនទី៧ គឺជា​ផ្នែក​មួយនៃ Control Structures ​ដែល​មាននៅ​ក្នុង​ភាសា Programing C++ ហើយមុននឹង​ខ្ញុំ​ចាប់ផ្ដើមនិយាយ លម្អិត​ពីអ្វី​ដែល​ត្រូវ​បង្ហាញ​ក្នុង​មេរៀនទី៧នេះ ​ខ្ញុំ​ក៏​ចង់​ឲ្យ​អ្នកបានដឹងថាអ្វី​ខ្លះ​ទៅ​ដែល​អាចចាត់ទុកជា control structures ?

Control structures គឺសំដៅលើ statements ទាំងឡាយ​ដែល​មាន​តួនាទី​កំណត់​សកម្មភាព​ដែល​ត្រូវអនុវត្តន៍ដោយ programs Control structures រួមមាន៖

- Sequence គឺជាបន្ទាត់នៃ statements ​នីមួយៗ​ ​ដែល​ programs អនុវត្តន៍តាមលំដាប់ ដូចអ្វី​ដែល​អ្នកបានឃើញ និង​ប្រើ​ក្នុង​មេរៀនមុនៗ​ សូមមើលរូប Pic 7.1 ​បង្ហាញ​ពីបន្ទាត់​នីមួយៗ​ក្នុង​កូដហៅថា sequence

- Loop ឬ​ Repetition Statements ​ដែល​ខ្ញុំ​នឹងលើកយកមកបកស្រាយ​ក្នុង​មេរៀនទី៨ ។

- Selection ឬ​ Decision ឬ​ Branching Statements ​ដែល​ខ្ញុំ​នឹងលើកយកមកបកស្រាយ​ក្នុង​មេរៀនទី៧នេះ ។

Programs កន្លងទៅនៅ​ក្នុង​មេរៀនមុនៗ​ គឺវា​ដំណើរ​ការ​ទៅតាម​លំដាប់កូដ​ដែល​យើងបាន​សរសេរ​ពីលើចុះក្រោម និងពី​ឆ្វេង​ទៅ​ស្ដាំ​ មួយបន្ទាត់ម្ដង មួយបន្ទាត់ម្ដង ដោយ​គ្មាន​បាត់បន្ទាត់​ណាមួយ​ឡើយ លើកលែងតែ comments ប៉ុណ្ណោះ វាមិន​ខុសពី​ក្បួនព្យុហយាត្រា ​ដែល​បោះជំហាន មួយជំហានម្ដង មួយជំហានម្ដង ត្រង់ទៅមុខនោះឡើយ ។ ​ក៏ ប៉ុន្តែ​ការងារ​ខ្លះ​ អ្នក​មិនអាច​ឲ្យ​ programs ​របស់អ្នក​ធ្វើការ​ត្រង់ភ្លឹងពីលើចុះក្រោមនោះបានឡើយ ​មានន័យថា​ អ្នកចង់​ឲ្យ​ programs អនុវត្តន៍ទៅតាមកាលទេស​របស់អ្នក​​ប្រើ​ប្រាស់​ ឬ​ពេល​ដែល​ programs ​ទាំងនោះ​អនុវត្តន៍ជាក់ស្ដែង ឧទាហរណ៍​អ្នកចង់​បង្កើត​កម្មវិធី​គិតលេខ ​ដែល​ជា​ទូទៅ​ហៅថា calculator ដូច្នេះ​កម្មវិធី​នេះវាច្បាស់ជាត្រូវធ្វើប្រមាណវិធីបូក ដក គុណ ឬ​ចែក ​អាស្រ័យ​ទៅលើ​អ្នក​ប្រើ​ប្រាស់​វា នេះ​មានន័យថា​កម្មវិធី​របស់អ្នក​ត្រូវ មានការ​សម្រេច​ចិត្ត ឬ​ជ្រើសរើស​ការងារ​ដែល​វាត្រូវធ្វើ គឺ​មានន័យថា​ program នេះ ​វានឹង​មិនអនុវត្តន៍ទៅតាមលំដាប់លំដោយកូដមួយបន្ទាត់ម្ដង មួយបន្ទាត់ម្ដងពីលើចុះក្រោមនោះទេ គឺវាអនុវត្តន៍​ទៅតាម​ការ​ជ្រើសរើស​របស់ user

នៅ​ក្នុង​ភាសា C++ មាន statements ចំនួនពីរ​ប្រភេទ​ដែល​ធ្វើការ​ទាក់ទងទៅនឹងរបៀប​ដែល​អាច​ឲ្យ​ programs ជ្រើស​ផ្នែក​ណាមួយ​នៃកួដត្រូវអនុវត្តន៍ អ្នកអាច​ប្រើ​ពាក្យទាំងនេះនៅ​ក្នុង​ភាសា programming គឺ selection statements, decision statements ឬ​ branching statements Selection statements ​ទាំងនោះ​រួមមាន if statement និង switch statement ​បន្ថែម​ពីនេះ អ្នក​ក៏​អាច​ប្រើ​ ternary operator បាន​ផងដែរ​នៅ​ក្នុង​មុខងារ selections

♦ If Statement

if statement ជា​ប្រភេទ​ selection statement ដ៏សាមញ្ញ និង​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ ដោយអ្នក programmers ​ទូទៅ ។ ​រូបភាព​ Pic 7.2 ​ខាងក្រោម​គឺ​បង្ហាញ​ពី​ទម្រង់​ប្រើ​ប្រាស់​របស់ if statement

→ សម្រាប់​អត្តបទទាំងស្រុងនៃមេរៀនទី ៧ មានចំនួន ៤០ទំព័រ នេះសូមអ្នក​ទាំងអស់​គ្នា​ចូលទៅ Download កម្មវិធី ANTLearner សម្រាប់ Android & Windows តាម Link ខាងក្រោម ៖   http://www.antclasses.com/help/page/download.html

​ក្នុង​នោះ​ផងដែរ​កម្មវិធី ANTLearner និង​ចូលរួម​ចំណែក​យ៉ាង​សកម្ម ក្នុង​ការបង្រៀន​វគ្គ online learning នៅអាន -ANT ដោយសិស្ស គ្រាន់តែ​ប្រើ​ប្រាស់ ID ដែល​ប្អូនៗ​បានចុះ​ឈ្មោះ​រៀននៅអាន -ANT ដើម្បី​ទាញយក​វីឌីអូ ឬ​ឯកសាផ្សេងៗ​ដែល​គ្រូ ឬ​សាលាបាន​ផ្ដល់​ឲ្យ​បំពេញ បន្ថែម​នូវ​ការង្រៀន​តាមរយៈ​online របស់យើង​ខ្ញុំ ។
→ ទាញយក​កម្មវិធី ANTLearner  http://www.antclasses.com/help/page/download.html

. ​សម្រាប់​លោកអ្នក​ដែល​ចង់បានអត្ថបទ ចំណេះដឹង ឬ​វគ្គ​សិក្សា​បើកថ្មីៗ​នៅអាន-ANT សូមចុច Like លើ Page

https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning

. ​ប្រសិនបើ​លោកអ្នក​ចង់តាមដាន ឬ​មានចម្ងល់​ទាក់ទងនឹង​កម្មវិធី ANTLearner ឬ​កម្មវិធី​ជា​ច្រើន​ទៀត​បង្កើត​ដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter/?modal=admin_todo_tour

. ​ប្រសិនបើ​លោកអ្នក​មាន​បំណង​ចែករំលែង​ចំណេះដឹង IT ដល់សមាជិក​ដទៃ​សូមចូល​ទៅកាន់ Group https://www.facebook.com/groups/ANTTrGroup/

. ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​សំណួរ​ផ្សេងៗ​សូម​ផ្ញើ​សារចូល Facebook : https://www.facebook.com/anttrainning

  លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា