មីនា
មេរៀនទី ៦៖ Expressions, Statements និង Operators
→ សូមចុច Subscribe លើ Channel វីឌីអូបង្រៀនតាម Link ខាងក្រោមនេះ ដើម្បីទទួលបានវីឌីអូបង្រៀនថ្មីៗពីអាន-ANT
https://www.youtube.com/channel/UC751BCB7XtNWEJEBPDAHuIA?view_as=subscriber
→ ហេតុអ្វីអ្នកត្រូវសិក្សាមេរៀនទី ៦៖
មេរៀនទី៦នេះនឹងនាំឲ្យអ្នកដឹងនូវចំណុចដូចខាងក្រោម៖
- អ្វីទៅជា statements?
- ការប្រើប្រាស់បណ្ដុំ statements
- អ្វីទៅជា expressions?
- អ្វីទៅជា operands?
- សិក្សាពីប្រភេទ និងការប្រើប្រាស់ operators
- លម្អិតពីការប្រើប្រាស់ Bitwise Operators
♦ អ្វីទៅជា statements?
អ្នកក៏បានដឹងហើយថារាល់ programs ត្រូវបានបង្កើតឡើងដោយកូដ ហើយ programs ទាំងនោះត្រូវបានអនុវត្តន៍តាម លំដាប់លំដោយនៃកូដដែលបានសរសេរ ។ បើអ្នកពិនិត្យកូដរបស់ programs ទាំងនោះ គឺកូដនីមួយៗត្រូវបានសរសេរទៅ តាមលំដាប់លំដោយពីលើចុះក្រោម និងពីឆ្វេងទៅស្ដាំ ក្នុងនោះអ្នកនឹងឃើញភាគច្រើនបន្ទាត់នៃកូដទាំងនោះ ត្រួវបានបញ្ចប់ ដោយសញ្ញាចុចក្បៀសហៅថា semicolon (;) ។ បន្ទាត់នីមួយៗដែលមានបញ្ចប់ដោយសញ្ញា semicolon នោះហើយត្រូវបាន ហៅថា statement ។
Statement គឺជាបទបញ្ជា ឬហៅថា command ដើម្បីធ្វើសកម្មភាពអ្វីមួយនៅក្នុង program ដោយ compiler នឹងដឹងថា statement នោះត្រូវបានបញ្ចប់សកម្មភាពរបស់ខ្លួនដោយសញ្ញា semicolon ដូចគ្នានឹងសញ្ញាខណ្ឌនៅក្នុងសំនេរភាសាខ្មែរ ឬសញ្ញាចុច នៅក្នុងសំនេរភាសាអង់គ្លេស សម្រាប់បញ្ជាក់ការបញ្ចប់ប្រយោគអ្វីមួយផងដែរ ។ ខាងក្រោមជាឧទាហរណ៍មួយបង្ហាញពី statement ៖
cout << "Hello! This is a statement" ;
អ្នកអាចសរសេរ statements ច្រើនក្នុងបន្ទាត់តែមួយក៏បាន
cout << "Hello I am a first statement" << endl; cout << "Hello I am a second statement";
ដូចគ្នាអ្នកក៏អាចសរសេរបានដូចខាងក្រោម ៖
cout << "Hello I am a first statement" << endl; cout << "Hello I am a second statement";
ទោះបីជាអ្នកអាចសរសេរ statements ច្រើនក្នុងបន្ទាត់តែមួយបានក៏ពិតមែន ប៉ុន្តែជាទូទៅគេកម្រនឹងសរសេរបែបនេះណាស់ ពីព្រោះ វានឹងធ្វើឲ្យអ្នកពិបាកមើល នៅពេលដែលអ្នកចង់កែ ឬក៏សិក្សាកូដទាំងនោះឡើងវិញ ដូច្នេះហើយបានជាគេ ប្រើវិធីចុះបន្ទាត់សម្រាប់ statements នីមួយៗ ។
cout << "Hello I am a first statement" << endl;
cout << "Hello I am a second statement";
នៅក្នុង source code គឺ whitespace មិនត្រូវបាន compile ដោយ compiler នោះទេ ដូច្នេះវាគ្មានបញ្ហាឡើយដែល អ្នកប្រើវាសម្រាប់ចូលបន្ទាត់ (tabs ឬ spaces) ឬសម្រាប់ ចុះបន្ទាត់ (Enter) រវាង statement មួយទៅនឹង statement មួយទៀត ។
បញ្ជាក់៖ whitespace គឺសំដៅលើ key បីប្រភេទលើ keyboard ដូចជា tab (ចូលបន្ទាត់) space (ដកឃ្លា) ឬ Enter (ចុះបន្ទាត់)
String នៅក្នុង statement យើងមិនអាចសរសេរបែបខាងក្រោមនេះបានទេ
នៅក្នុងកូដខាងលើនេះបញ្ជាក់ថាមានកំហុស៣កើតមានគឺ ៖
កំហុសទី១ - string មិនមានសញ្ញា double quote (") ដើម្បីបិទបញ្ចប់ string ព្រោះនៅក្នុងភាសា C++ មិនអនុញ្ញាតិឲ្យធ្វើការចុះបន្ទាត់ string បែបនេះឡើយ ។
កំហុសទី២ - ការចុះបន្ទាត់បែបនេះ compile គិតថា បន្ទាត់ទី៧ គឺជា statement ដែលបានបញ្ចប់ដោយគ្មានឃើញសញ្ញា semicolon ដែលខុសពីគោលការណ៍របស់ statement ។
កំហុសទី៣ - នៅបន្ទាត់ទី៨ string មិនមានសញ្ញា double quote (") ដើម្បីបើក string ដូច្នេះ compiler គិតថា a គឺជា variable ដែលមិនបានធ្វើការ declare ឬហៅថាប្រកាស ឬបង្កើត នាំឲ្យ program error ដោយសារ compiler មិនស្គាល់ a មកពីណា ។
→ សម្រាប់អត្តបទទាំងស្រុងនៃមេរៀនទី ៦ មានចំនួន ៣៧ទំព័រ នេះសូមអ្នកទាំងអស់គ្នាចូលទៅ Download កម្មវិធី ANTLearner សម្រាប់ Android & Windows តាម Link ខាងក្រោម ៖ http://www.antclasses.com/help/page/download.html
ក្នុងនោះផងដែរកម្មវិធី ANTLearner និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបង្រៀនវគ្គ online learning នៅអាន -ANT ដោយសិស្ស គ្រាន់តែប្រើប្រាស់ ID ដែលប្អូនៗបានចុះឈ្មោះរៀននៅអាន -ANT ដើម្បីទាញយកវីឌីអូ ឬឯកសាផ្សេងៗដែលគ្រូ ឬសាលាបានផ្ដល់ឲ្យបំពេញ បន្ថែមនូវការង្រៀនតាមរយៈonline របស់យើងខ្ញុំ ។ ចាប់ពីថ្ងៃពុធទី២៥ ខែមិនា ឆ្នាំ២០២០ នេះតទៅ
→ ទាញយកកម្មវិធី ANTLearner http://www.antclasses.com/help/page/download.html
១. សម្រាប់លោកអ្នកដែលចង់បានអត្ថបទ ចំណេះដឹង ឬវគ្គសិក្សាបើកថ្មីៗនៅអាន-ANT សូមចុច Like លើ Page
https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning
២. ប្រសិនបើលោកអ្នកចង់តាមដាន ឬមានចម្ងល់ទាក់ទងនឹងកម្មវិធី ANTLearner ឬកម្មវិធីជាច្រើនទៀតបង្កើតដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter/?modal=admin_todo_tour
៣. ប្រសិនបើលោកអ្នកមានបំណងចែករំលែងចំណេះដឹង IT ដល់សមាជិកដទៃសូមចូលទៅកាន់ Group https://www.facebook.com/groups/ANTTrGroup/
៤. ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning
លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា