For Android device For iOS device
២០
មីនា

មេរៀនទី៥- ការ​ប្រើ​ប្រាស់ cin និការ​កំណត់​ទម្រង់ output

សូមចុច Subscribe លើ Channel វីឌីអូ​បង្រៀនតាម Link ខាងក្រោម​នេះ ដើម្បី​ទទួលបាន​វីឌីអូ​បង្រៀនថ្មីៗ​ពីអាន-ANT

https://www.youtube.com/channel/UC751BCB7XtNWEJEBPDAHuIA?view_as=subscriber

មេរៀនទី៥ នេះនឹង​ផ្ដល់​ឲ្យ​អ្នកដឹង​នូវ​ចំណុច​ដូច​ខាងក្រោម​៖

- តើ cin object ជាអ្វី

- ​តួនាទី​សញ្ញា \0 និងសញ្ញា \n

- ការ​បញ្ចូល​តម្លៃ​ផ្សេង​គ្នា​តាមរយៈ cin តែមួយ

- ស្វែងយល់ពី keyboard buffer

- ការ​ប្រើ​ប្រាស់ getline ()

- ការ​ប្រើ​ប្រាស់ cin.get

- ការ​ប្រើ​ប្រាស់ cin.ignore

- ការ​រៀបចំ​ទម្រង់ output

​ក្នុង​មេរៀនទី៤កន្លងទៅនេះ បាន​បង្ហាញ​អ្នកអំពីរបៀប​ប្រើ​ប្រាស់ variables និង constants​​ដែល​ជាវិធីសាស្រ្តមួយ​ក្នុង​ការផ្ទុក​តម្លៃ​នៅ​ក្នុង main memory ប៉ុន្តែ​អ្វី​ដែល​អ្នកបានដឹង​នៅពេល​នោះ​គឺ​គ្រាន់តែ​ជាការ​បង្ហាញ​ដល់អ្នក អំពីវិធី​ផ្ដល់​តម្លៃ​ទៅកាន់ variables ដោយការ​កំណត់​តម្លៃ​ទាំងនោះ​ជាមុនដោយកូដប៉ុណ្ណោះ ហើយ​តម្លៃ​ទាំងនោះ វានឹង​លេចចេញដ​ដែល​ៗ​រៀងរាល់​ពេល​ដែល​កម្មវិធី​ត្រូវបាន​ដំណើរ​ការ ដោយ​ user ​មិនអាច​កែប្រែ​តម្លៃ​ទាំងនោះ​បានឡើយ ។ ការចេះបែបនេះវាមិន​ទាន់ គ្រប់​លក្ខណៈ​សម្រាប់​ការ​បង្កើត​កម្មវិធី​ដែល​មាន​សមត្ថភាព​គ្រប់គ្រង​អ្វីមួយបានឡើយ ឧបមាថា​អ្នក ចង់​បង្កើត program ដើម្បី​គណនាប្រាក់បៀរវត្សន៍​ដែល​ត្រូវបើក​ឲ្យ​បុគ្គលិក ប្រាកដណាស់ថា program ​របស់អ្នក​ត្រូវតែ​ឲ្យ user ​បញ្ចូល​ពីចំនួនបុគ្គលិក ចំនួន​ម៉ោង​ដែល​បុគ្គលិក​ធ្វើការ អត្រាប្រាក់​ម៉ោង​ របស់បុគ្គលិក​ក្នុង​មួយ​ម៉ោង ។ ហេតុអ្វី program មួយនេះត្រូវការ​ឲ្យ user ​បញ្ចូល​ព័ត៌មាន​ទាំង​នោះ ? ព្រោះ​ថា​ក្រុមហ៊ុន​របស់អ្នក​នឹងមិនមែនមានតែបុគ្គលិកម្នាក់នោះឡើយ ដូច្នេះក្រោយពី​បង្ហាញ របាយការណ៍​នៃប្រាក់បៀរវត្សន៍​របស់បុគ្គលិកម្នាក់រួចហើយ គឺ program នឹងអាច​ឲ្យ​អ្នក​បញ្ចូល​ព័ត៌មាន បែបនេះ​សម្រាប់​បុគ្គលិក​ដទៃ​ទៀត ។

ដើម្បី​ធ្វើដូចការ​រៀបរាប់​ខាងលើ​នេះបាន គឺអ្នកត្រូវតែចេះធ្វើ​ឲ្យ program ​របស់អ្នក​អាច input ​តម្លៃ​ដោយ user បាន សូមមើលកូដ៥. ដូច​ខាងក្រោម​៖

​លទ្ធផល​កូដ

♦ បរិយាយកូដ

​នៅពេល​ដែល program ​ខាងលើ​នេះ​ដំណើរ​ការ អ្នកនឹងបានឃើញពាក្យ enter the name of employee: ពេលនោះអ្នក​ក៏​បានឃើញសញ្ញា cursor _ លោត ដើម្បី​រង់ចាំការ​បញ្ចូល តម្លៃ​ ។ មូលហេតុនៃការរង់ចាំនេះ​ក៏​ដោយសារ​ឥទ្ធិពលរបស់ cin object ស្ថិតនៅបន្ទាត់ ទី១២ ដែល​វាត្រូវការ​តម្លៃ​បញ្ចូល​ដោយ user ខណៈពេលនេះ​ខ្ញុំ​សន្មត់​ថាបាន​បញ្ចូល​ពាក្យ vatanak រួចចុច enter ដើម្បី​បញ្ចប់​ការ​បញ្ចូល​តម្លៃ ។ ពាក្យ vatanak ​នឹងត្រូវ​រក្សាទុក​ក្នុង emp_name variable ​ដែល​បាន​បង្កើត​ក្នុង​បន្ទាត់ទី៨មាន​ប្រភេទ​ជា string

បន្តទៀតអ្នកនឹងបានឃើញពាក្យ enter the number of hours worked: និងមានសញ្ញា cursor _ លោត ដើម្បី​រង់ចាំការ​បញ្ចូល​តម្លៃ​ដោយ user នេះ​ក៏​ដោយសារ cin object ស្ថិតនៅបន្ទាត់ទី១៤ តម្រូវ​ឲ្យ​យើង​បញ្ចូល​ចំនួន​ម៉ោង​ធ្វើការ​របស់បុគ្គលិក​ទៅកាន់ hours variable ​ដែល​ជា​ប្រភេទ integer បាន​បង្កើត​នៅបន្ទាត់ទី៧ ក្នុង​ពេលនេះ​ខ្ញុំ​សន្មត់ថា​តម្លៃ 176 ​ត្រូវបាន​បញ្ចូល ក្រោយពីចុច enter ពាក្យ enter the rate of salary per hour: ​ត្រូវបាន​បង្ហាញ​ហើយការរង់ចាំ​បញ្ចូល​តម្លៃ​ពី user ​ទៅកាន់ payrate variable ​ដែល​ជា​ប្រភេទ float ​ក៏​បានអនុវត្តន៍ ខ្ញុំ​សន្មត់ថា​តម្លៃ​1.8 ​ក៏​ត្រូវបាន​បញ្ចូល​ដោយ user ​បន្ទាប់ពី enter រួច ការគណនារកចំនួនទឹកប្រាក់ពិត​ដែល​ត្រូវបើក​ឲ្យ​បុគ្គលិកនោះ​ក៏​ចាប់ផ្ដើម ដោយ​យកចំនួន​ម៉ោង​ការងារ គុណនឹងអត្រាប្រាក់បៀរវត្សន៍​ក្នុង​មួយ​ម៉ោង (hours * payrate) លទ្ធផល​គណនាបាន assign ​ទៅកាន់ netsalary variable ​ដែល​ជា​ប្រភេទ float

ឥឡូវនេះអ្នកបានដឹងពីរៀបនៃការ​ផ្ដល់​តម្លៃ​ទៅកាន់ variables ​តាមរយៈ user ​ក្នុង​ពេល program ​ដំណើរ​ការ ។

​បន្ទាប់ពី​នេះកូដចាប់ពីបន្ទាត់ទី២០ ដល់ទី២២ នឹងអនុវត្តន៍តាមលំដាប់​សម្រាប់  output មក វិញ​នូវ​អ្វី​ដែល user បាន input និងបាន​រក្សាទុក​ក្នុង memory ដោយ variables

→ សម្រាប់​អត្តបទទាំងស្រុងនៃមេរៀនទី ៥ មានចំនួន ៣៥ទំព័រ នេះសូមអ្នក​ទាំងអស់​គ្នា​ចូលទៅ Download កម្មវិធី ANTLearner សម្រាប់ Android & Windows តាម Link ខាងក្រោម ៖   http://www.antclasses.com/help/page/download.html

♦ ​កម្មវិធី ANTLearner នេះ​បង្កើត​ឡើង​សម្រាប់​ផ្ដល់ និងការចែក​រំលែក​ឯកសារជាអត្ថបទ ជា​វីឌីអូ ជា source code និងបណ្ដាកូដ​គំរូ​ជាក់ស្ដែងជា​ច្រើន​ទៀត​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា https://play.google.com/store/apps/details?id=com.antkh.antlearning

. ​សម្រាប់​លោកអ្នក​ដែល​ចង់បានអត្ថបទ ចំណេះដឹង ឬ​វគ្គ​សិក្សា​បើកថ្មីៗ​នៅអាន-ANT សូមចុច Like លើ Page

https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning

. ​ប្រសិនបើ​លោកអ្នក​ចង់តាមដាន ឬ​មានចម្ងល់​ទាក់ទងនឹង​កម្មវិធី ANTLearner ឬ​កម្មវិធី​ជា​ច្រើន​ទៀត​បង្កើត​ដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter/?modal=admin_todo_tour

. ​ប្រសិនបើ​លោកអ្នក​មាន​បំណង​ចែករំលែង​ចំណេះដឹង IT ដល់សមាជិក​ដទៃ​សូមចូល​ទៅកាន់ Group https://www.facebook.com/groups/ANTTrGroup/

. ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​សំណួរ​ផ្សេងៗ​សូម​ផ្ញើ​សារចូល Facebook : https://www.facebook.com/anttrainning

  លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា