មីនា
មេរៀនទី ៤៖ Variable
→ សូមចុច Subscribe លើ Channel វីឌីអូបង្រៀនតាម Link ខាងក្រោមនេះ ដើម្បីទទួលបានវីឌីអូបង្រៀនថ្មីៗពីអាន-ANT
https://www.youtube.com/channel/UC751BCB7XtNWEJEBPDAHuIA?view_as=subscriber
មេរៀនទី៤នេះនឹងផ្ដល់ឲ្យអ្នកដឹងនូវចំណុចដូចខាងក្រោម៖
- របៀបបង្កើត និងប្រើប្រាស់ variables (អញ្ញត្តិ)
- របៀប assign តម្លៃ ទៅកាន់ variables និងការកែប្រែតម្លៃទាំងនោះ
- របៀបបង្ហាញ និងទាញតម្លៃចេញពី variables
- ដឹងពីតម្រូវការអង្គចងចាំ (memory) ដែល variable ត្រូវការ
- សិក្សាពី scope (ដែនវិសាលភាព) របស់ variables
- ការបង្កើត type definition
- របៀបបង្កើត និងប្រើប្រាស់ constants (តម្លៃថេរ)
ខ្ញុំដឹងថាអ្នកប្រាកដជាធ្លាប់ឆ្លងកាត់រៀនមុខវិជ្ជាមួយនៅក្នុងវិទ្យាល័យ ឬអនុវិទ្យាល័យ នោះគឺ គណិតវិទ្យា ។ នៅក្នុងគណិតវិទ្យាពាក្យដែលអ្នកធ្លាប់ឮយ៉ាងញឹកញាប់នោះគឺ អថេរ ឬអញ្ញត្តិ ដូច្នេះ variables នឹងមិនមានអ្វីដែលថ្មីពេកទេសម្រាប់អ្នកក្នុងការសិក្សាពីវា ។ ប៉ុន្តែអ្វីដែលថ្មីបំផុតសម្រាប់អ្នក គឺរបៀបប្រើ variables នៅក្នុងការសរសេរកូដ និងលក្ខខណ្ឌមួយចំនួនពីការប្រើប្រាស់ពួកវា ។
Variables គឺជាអថេរ ឬហៅថាអញ្ញត្តិ ដែលមានតួនាទីតំណាងឲ្យតម្លៃណាមួយដែលអាច ប្រែប្រួលក្នុងពេល program អនុវត្តន៍ ។ តម្លៃទាំងនោះអាចបានមកពីការផ្ដល់ឲ្យដោយ user ឬក៏ តាមរយៈការអនុវត្ត expressions ដែលមានក្នុងកូដ ។ ពេលដែល variables ត្រូវបានបង្កើត RAM ត្រូវកំណត់ទុកទីតាំងមួយនៅក្នុងខ្លួនវាដោយមានលេខអាសយដ្ឋានអង្គចងចាំ (memory address) សម្រាប់សំគាល់ដល់ទីតាំងនោះ ។ នៅក្នុង source code ជំនួសឲ្យការហៅលេខ memory address គឺ ឈ្មោះ variables ត្រូវបានយកទៅប្រើប្រាស់ ។
♦ ការបង្កើត Variable
Variables នឹងត្រូវបានបង្កើតដោយមានធាតុផ្សំពីរដ៏សំខាន់មិនអាចអត់បានគឺ Data Type និង ឈ្មោះ variable ដូចមានទម្រង់ខាងក្រោម៖
DataType VariableName;
ឬបើសិនជា Variables ទាំងនោះមានប្រភេទ DataType ដូចគ្នាយើងអាចបង្កើតដូចគំរូខាងក្រោម៖
DataType VariableName1, VariableName2,…,VariableNameN;
♦ ការដាក់ឈ្មោះឲ្យ Variable
Variables នីមួយៗដែលត្រូវបានបង្កើតគឺមានន័យថា program របស់អ្នកត្រូវការបម្រុងកន្លែង ទំនេរណាមួយ ដែលយើងហៅថា spaces ឬ blocks ទៅកាន់ RAM (Random Access Memory) ក្នុងបំណង ដើម្បីរក្សាទុកតម្លៃទាំងឡាយដែលចាំបាច់ត្រូវការដោយ program ។ នៅក្នុងកូដ block មួយ របស់ program មិនអាចមាន variables ដែលមានឈ្មោះដូចគ្នាបានឡើយ ដោយពិនិត្យលើប្រភេទ អក្សរធំ ឬតូច (case sensitive) ។ ក៏ ប៉ុន្តែមិនមានន័យថាក្នុងកុំព្យូទ័រមួយមិនអាចមានឈ្មោះ variables ដូចគ្នានៅក្នុង RAM បាននោះទេ ។
ចូរដឹងថាក្នុងកុំព្យូទ័រ ឬ ស្មាតហ្វូន មួយគឺត្រូវមាន programs ជាច្រើនដែលដំណើរការជាមួយវា ដូច្នេះវាក៏អាចមាន programs ខ្លះដែលមានឈ្មោះ variables ដូចគ្នានឹង variables នៅក្នុង programs ដទៃទៀត ប៉ុន្តែ variables ទាំងអស់នៅក្នុង RAM សម្រាប់ programs នីមួយៗត្រូវបានកំណត់ដោយលេខ memory address ។ ចូរចងចាំថា variables ទាំងអស់ គឺគ្មានលេខ memory address ដូចគ្នានោះទេ
នៅក្នុង source code អ្នក programmers មិនបាច់បារម្មណ៍ត្រូវដឹងពី memory address របស់ variables ទាំងនោះឡើយ សំខាន់គឺត្រូវចាំឈ្មោះ variables និងមុខងាររក្សាទុកទិន្នន័យរបស់វាតែប៉ុណ្ណោះ ខណៈពេលណាដែលអ្នកត្រូវការហៅវាយកមកប្រើ ។ ដូច្នេះហើយអ្នកត្រូវចងចាំថាការដាក់ឈ្មោះឲ្យ variables គឺត្រូវដាក់ឈ្មោះបែបណាឲ្យត្រូវនឹងប្រភេទព័ត៌មានដែលវារក្សាទុក ។ ឧទាហរណ៍អ្នកចង់បង្កើត variable មួយសម្រាប់រក្សាទុកឈ្មោះ ប៉ុន្តែបែរជាអ្នកដាក់ឈ្មោះ variable នោះថាជា tax វានឹងធ្វើឲ្យអ្នកងាយច្រឡំនឹងមុខងាររក្សាទុកទិន្នន័យរបស់វា ព្រោះ tax វាគួតែជា variable សម្រាប់រក្សាទុកទិន្នន័យដែលពាក់ព័ន្ធនឹងការបង់ពន្ធទើបត្រូវ ដូច្នេះឈ្មោះ variable ដែលអ្នកគួរដាក់នៅពេលនេះគឺ ជា name ។
→ សម្រាប់អត្តបទទាំងស្រុងនៃមេរៀនទី ៤ មានចំនួន ៣៨ទំព័រ នេះសូមអ្នកទាំងអស់គ្នាចូលទៅ Download កម្មវិធី ANTLearner សម្រាប់ Android & Windows តាម Link ខាងក្រោម ៖ http://www.antclasses.com/help/page/download.html
♦ កម្មវិធីនេះបង្កើតឡើងសម្រាប់ផ្ដល់ និងការចែករំលែកឯកសារជាអត្ថបទ ជាវីឌីអូ ជា source code និងបណ្ដាកូដគំរូជាក់ស្ដែងជាច្រើនទៀតក្នុងវិស័យព័ត៌មានវិទ្យា https://play.google.com/store/apps/details?id=com.antkh.antlearning
១. សម្រាប់លោកអ្នកដែលចង់បានអត្ថបទ ចំណេះដឹង ឬវគ្គសិក្សាបើកថ្មីៗនៅអាន-ANT សូមចុច Like លើ Page
https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning
២. ប្រសិនបើលោកអ្នកចង់តាមដាន ឬមានចម្ងល់ទាក់ទងនឹងកម្មវិធី ANTLearner ឬកម្មវិធីជាច្រើនទៀតបង្កើតដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter/?modal=admin_todo_tour
៣. ប្រសិនបើលោកអ្នកមានបំណងចែករំលែងចំណេះដឹង IT ដល់សមាជិកដទៃសូមចូលទៅកាន់ Group https://www.facebook.com/groups/ANTTrGroup/
៤. ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning
លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា