មីនា
មេរៀនទី៣ - ធាតុផ្សំក្នុងការសរសេរកម្មវិធី
→ សូមចុច Subscribe លើ Channel វីឌីអូបង្រៀនតាម Link ខាងក្រោមនេះ ដើម្បីទទួលបានវីឌីអូបង្រៀនថ្មីៗពីអាន-ANT
https://www.youtube.com/channel/UC751BCB7XtNWEJEBPDAHuIA?view_as=subscriber
→ មេរៀនទី៣នេះនឹងផ្ដល់ឲ្យអ្នកដឹងនូវចំណុចដូចខាងក្រោម៖
- បង្ហាញពីគំនិតនៃការរៀបចំសរសេរកម្មវិធី
- ដឹងពីគ្រោងសំខាន់ៗរបស់កម្មវិធីដែលបង្កើតដោយ C++
- ដឹងពីអ្វីទៅដែលហៅថា statements - ដឹងពីការប្រើប្រាស់ Comments
- ដឹងពីការប្រើប្រាស់សញ្ញាពិសេស (escape sequence) នៅក្នុង C++
♦ គំនិតចាប់ផ្តើមនៃការសរសេរកម្មវិធី
ក្នុងភាពជាអ្នកសរសេរកម្មវិធី (Programmer) ដំបូងដែលគ្រប់គ្នាតែងជួបប្រទះគឺ ថាតើកម្មវិធី មួយដែលនឹងត្រូវបង្កើតគួរចាប់ផ្ដើមចេញពីចំណុចណា? ហើយកូដដែលត្រូវបានសរសេរគួរធ្វើយ៉ាងណា ដើម្បីងាយមើលយល់ និងធ្វើការ update នៅពេលក្រោយ? និងធ្វើយ៉ាងដូចម្ដេច ដើម្បីឲ្យកម្មវិធីនោះ ដំណើរការបានលឿន ចំណាយពេលសរសេរខ្លី និង ទំហំកម្មវិធីតូច?
កម្មវិធីនីមួយៗដែលត្រូវបានបង្កើតសម្រាប់ការគ្រប់គ្រងអ្វីមួយគឺមានរាប់ពាន់រាប់ម៉ឺនបន្ទាត់ ដូច្នេះវានឹងមិនមានភាពងាយស្រួលឡើយសម្រាប់អ្នកក្នុងការសិក្សាពីកំហុសរបស់កូដក្នុងពេលវា error អ្វីមួយ ឬក៏ចង់ update អ្វីបន្ថែមក្រោយពីកម្មវិធីត្រូវបាន release (ដាក់ឲ្យគេប្រើជាទូទៅ) ដូច្នេះនេះគឺជាអ្វីដែលអ្នកសរសេរកម្មវិធីគ្រប់រូបត្រូវតែគិតពីបញ្ហានេះ ។
Procedural Programming ឬអាចហៅថាកូដដែលកើតឡើងដោយបណ្ដុំនៃ functions គឺជាវិធីសាស្រ្តបំបែក ឬពុះជ្រៀកបញ្ហាធំឲ្យទៅជាបញ្ហាតូចៗ និងអនុវត្តន៍តាមលំដាប់ពីលើចុះក្រោម ក្នុងពាក្យបច្ចេកទេសយើងហៅថា top down design ដែលជាវិធីសាស្រ្តមួយសម្រាប់អ្នក programmers ទូទៅច្រើនតែអនុវត្តន៍រាល់ពេលនៃការបង្កើតកម្មវិធីនីមួយៗ ព្រោះវានឹងធ្វើឲ្យពួកគេងាយក្នុងការគ្រប់គ្រងកូដ ងាយកែពេលដែលកូដមានកំហុស ជាពិសេសគឺអាចបង្រួម source code ឲ្យមានទំហំតូចបាន ដោយសារវិធីនេះបានកាត់បន្ថយ ការសរសេរកូដដដែលៗសម្រាប់ការដោះស្រាយបញ្ហាតែមួយ ។
ប៉ុន្តែសម្រាប់អ្នក programmers ដែលមានបទពិសោធន៍ គេពេញនិយមប្រើប្រាស់ទម្រង់នៃការ សរសេរកូដរបស់ពួកគេ គឺ Object-Oriented Programing អ្នកនឹងរៀនអំពីវានៅក្នុងមេរៀនទី១២ នៃសៀវភៅនេះ
សូមមើលឧទាហរណ៍កូដ៣.១ដែលបង្ហាញពីការបង្កើតកម្មវិធីគណនាផលបូកស្វីត ដោយពុំបានប្រើវិធី top down design ឬហៅថា Procedural Programming ។
♦ លទ្ធផល output
យើងឃើញថា algorithm នៃប្រមាណវិធីបូកស្វីតគឺត្រូវបានសរសេរចំនួន២ដងសម្រាប់ប្រមាណវិធីបូក ផ្សេងៗគ្នា ដែលធ្វើឲ្យចំនួនបន្ទាត់ source code មានចំនួនច្រើន ជាពិសេសគឺនៅពេលដែលយើងចង់ធ្វើការ update code ទាក់ទងនឹងប្រមាណវិធីនេះ គឺត្រូវកែកូដច្រើនកន្លែងសម្រាប់បញ្ហាតែមួយ ។
កូដខាងក្រោមបង្ហាញពីការបង្កើតកម្មវិធីគណនាផលបូកស្វីត ដោយប្រើវិធី top down design ឬហៅថា Procedural Programming ។
→ សម្រាប់អត្តបទទាំងស្រុងនៃមេរៀនទី ៣នេះសូមអ្នកទាំងអស់គ្នាចូលទៅ Download កម្មវិធី ANTLearner សម្រាប់ Android & Windows តាម Link ខាងក្រោម ៖ http://www.antclasses.com/help/page/download.html
♦ កម្មវិធីនេះបង្កើតឡើងសម្រាប់ផ្ដល់ និងការចែករំលែកឯកសារជាអត្ថបទ ជាវីឌីអូ ជា source code និងបណ្ដាកូដគំរូជាក់ស្ដែងជាច្រើនទៀតក្នុងវិស័យព័ត៌មានវិទ្យា https://play.google.com/store/apps/details?id=com.antkh.antlearning
១. សម្រាប់លោកអ្នកដែលចង់បានអត្ថបទ ចំណេះដឹង ឬវគ្គសិក្សាបើកថ្មីៗនៅអាន-ANT សូមចុច Like លើ Page
https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning
២. ប្រសិនបើលោកអ្នកចង់តាមដាន ឬមានចម្ងល់ទាក់ទងនឹងកម្មវិធី ANTLearner ឬកម្មវិធីជាច្រើនទៀតបង្កើតដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter/?modal=admin_todo_tour
៣. ប្រសិនបើលោកអ្នកមានបំណងចែករំលែងចំណេះដឹង IT ដល់សមាជិកដទៃសូមចូលទៅកាន់ Group https://www.facebook.com/groups/ANTTrGroup/
៤. ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning
លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា