For Android device For iOS device
១១
មីនា

មេរៀនទី ២៖ ចាប់ផ្តើមជាមួយ C++

សូមចុច Subscribe លើ Channel វីឌីអូ​បង្រៀនតាម Link ខាងក្រោម​នេះ ដើម្បី​ទទួលបាន​វីឌីអូ​បង្រៀនថ្មីៗ​ពីអាន-ANT

https://www.youtube.com/channel/UC751BCB7XtNWEJEBPDAHuIA?view_as=subscriber

→ មេរៀនទី២នេះនឹង​ផ្ដល់​ឲ្យ​អ្នកដឹង​នូវ​ចំណុច​ដូច​ខាងក្រោម​៖

- ហេតុអ្វី C++ ​ត្រូវបាន​បង្កើត​?

- អត្ថប្រយោជន៍​នៃការ​សិក្សា C++

- ស្វែងយល់ពីអ្វីទៅ​ដែល​ហៅថា Compiler និង Linker

- ស្វែងយល់ពី​ដំណើរ​ការ​បង្កើត​កម្មវិធី​ដោយកូដ C++

- ស្វែងយល់ពី​តួនាទី​កម្មវិធី​ប្រភេទ IDE

​សេចក្តី​ផ្តើមនៃ C++

C++ គឺជា Programming language មួយ​ក្នុង​ចំណោម​ភាសា Programming ផ្សេងៗ​ទៀត ។ វា​ត្រូវបាន​បង្កើត​ឡើងដោយលោក Bjarne Stroustrup ​ក្នុង​ឆ្នាំ​១៩៧៩ សម្រាប់​គម្រោង​និក្ខេបបទ បញ្ចប់​ថ្នាក់ Ph.D. របស់លោក ។ ដោយពេលនោះភាសានេះមាន​ឈ្មោះ​ថា “C with Classes” មូលហេតុនៃការដាក់​ឈ្មោះ​នេះគឺ​ដោយសារ លោកបាន​បន្ថែម​មុខងារ Object-oriented programming (OOP) ពីលើអ្វី​ដែល​មានស្រាប់នៅ​ក្នុង​ភាសា programming C (​បង្កើត​ឡើងដោយ Dennis M. Ritchie) ។ ក្រោយមក​ក្នុង​ឆ្នាំ​១៩៨៣ ភាសា “ C with Classes” ​ត្រូវបាន​ប្តូរ​ឈ្មោះ​ជាភាសា C++ ​រហូត​ដល់សព្វ​ថ្ងៃ ។ ជាមួយនឹង​មុខងារជា​ច្រើន​ទៀត​ត្រូវបាន​បន្ថែម និងបន្តការ update ​រហូត​ដល់ បច្ចុប្បន្ន​គឺ C++17 (C++ ​ជំនាន់​ទី១៧ ឬ C++ ​ដែល​បាន update ​បន្ថែម​ក្នុង​ឆ្នាំ ២០១៧) ។

C++ គឺជាភាសាដ៏មានឥទ្ធិពល​បំផុត​ក្នុង​ចំណោម​ភាសា Programming ផ្សេងៗ​ទៀត វាជា ជម្រើស​ទីមួយ​ដែល​អ្នក​សិក្សា​ផ្នែក​ព័ត៌មាន​វិទ្យាចាំបាច់ត្រូវតែ​សិក្សា ព្រោះ​វាជាភាសាគ្រឺះ​សម្រាប់​អ្នក ដែល​ចង់ក្លាយជា Programmer ដ៏មានឥទ្ធិពល និង​សមត្ថភាព​ពេញលេញ

C++ ជាភាសា​ដែល​ធ្វើការ​បានដូច​គ្នា​ក្នុង​គ្រប់ Operating System ​ដូចជា Microsoft Windows, Apple Mac OS, Linux, និង UNIX System 

♦ តើគួរតែចាំបាច់រៀនភាសា C មុននឹងរៀន C++ ដែរ ឬ​ទេ​?

ប្រហែលជាអាចនិយាយថាទេ អ្នកមិនចាំបាច់រៀនភាសា C មុននោះឡើយ ដូចអ្នកបានអាន ផ្នែក​ខាងលើ​នៃមេរៀននេះរួចហើយថា C++ ជាភាសា​ដែល​បន្ថែម Object-oriented programming និង​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀតពីលើអ្វី​ដែល​មានស្រាប់​ក្នុង​ភាសា C ។ ផ្ទុយទៅវិញបើសិនជាអ្នក បានរៀនភាសា C គឺអ្នកត្រូវតែចាំបាច់រៀនភាសា C++ បើមិនដូច្នេះទេអ្នក​ក៏​នៅតែ​គ្មាន​មូលដ្ឋាន គ្រប់គ្រាន់​ក្នុង​ការក្លាយខ្លួនជាអ្នក programmer ដ៏មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការចាប់យក ឬ​ក៏​រៀន ភាសា programming ផ្សេងៗ​ទៀត​ប្រភេទ OOP ​ដូចជា​ភាសា C#, Swift, Objective-C, Java, PHP, Python, Ruby… ។ ល ។ បានឡើយ...ដូច្នេះបើអ្នក​គ្មាន​សមត្ថភាព​រៀន​បន្ថែម​ភាសា​ណាមួយ​ដែល ខ្ញុំ​បាន​រៀបរាប់​ខាងលើ​នេះទេ នោះ​បំណង​ប្រាថ្នា​ដែល​អ្នកចង់ទទួលបានភាពជាអ្នក programmer ​ក៏​ដូចជា​ឱកាស​ការងារ​ក៏​ពិបាកណាស់​ក្នុង​ការទទួលបាន​សម្រាប់​យុគ្គសម័យដ៏មានការប្រកួតប្រជែងបែបនេះ ។  អ្នកត្រូវចងចាំថាផ្ទះ​នីមួយៗ​មានភាពរឹងមាំ និងអាចសង់​ខ្ពស់​ទៅ លើបានគឺ​អាស្រ័យ​ដោយគ្រឺះរបស់ផ្ទះនោះ ។ យ៉ាង​ណាមិញអ្នកជា programmer ​ដែល​មាន​សមត្ថភាព​អាចបត់បែនបាន គឺចាំបាច់ត្រូវ តែរៀនភាសា programming គ្រឺះ នោះគឺ C++ នេះឯង ។  ​សម្រាប់​កម្មវិធី ឬ សៀវភៅអេឡិកត្រូនីក ANT C++ Learning នេះគឺនឹងជួយអ្នក​ក្នុង​ការរៀនភាសា C++ ដោយអ្នកមិនចាំបាច់មានបទពិសោធន៍​ក្នុង​ការរៀនភាសា programming ​ណាមួយ​ជាមុនឡើយ ។ កម្មវិធី ANT C++ Learning នេះ នឹង​ណែនាំ​អ្នកពីការ​ប្រើ​ប្រាស់​ភាសា C++ ​ជំនាន់​ចុងក្រោយ​បំផុត​ក្នុង​ឆ្នាំ​២០១៧ ដែល​យើងហៅថា C++17 

 កូដ​ដែល​ខ្ញុំ​លើកយកមក​ប្រើ​ប្រាស់​នៅ​ក្នុង​សៀវភៅអេឡិកត្រូនីក ANT C++ Learning នេះគឺជា ប្រភេទ ANSI/ISO C++ ​ដែល​ខ្ញុំ​គិតថាអ្នក​សិក្សា​មិនពិបាក​ក្នុង​ការ​ជ្រើសរើស​យក IDE ​ណាមួយ​មក ប្រើ​ឡើយ ។

→ សម្រាប់​អត្តបទទាំងស្រុងនៃមេរៀនទី ២នេះសូមអ្នក​ទាំងអស់​គ្នា​ចូលទៅ Download កម្មវិធី ANTLearner សម្រាប់ Android & Windows តាម Link ខាងក្រោម ៖   http://www.antclasses.com/help/page/download.html

♦ ​កម្មវិធី​នេះ​បង្កើត​ឡើង​សម្រាប់​ផ្ដល់ និងការចែក​រំលែក​ឯកសារជាអត្ថបទ ជា​វីឌីអូ ជា source code និងបណ្ដាកូដ​គំរូ​ជាក់ស្ដែងជា​ច្រើន​ទៀត​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា https://play.google.com/store/apps/details?id=com.antkh.antlearning

. ​សម្រាប់​លោកអ្នក​ដែល​ចង់បានអត្ថបទ ចំណេះដឹង ឬ​វគ្គ​សិក្សា​បើកថ្មីៗ​នៅអាន-ANT សូមចុច Like លើ Page

https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning

. ​ប្រសិនបើ​លោកអ្នក​ចង់តាមដាន ឬ​មានចម្ងល់​ទាក់ទងនឹង​កម្មវិធី ANTLearner ឬ​កម្មវិធី​ជា​ច្រើន​ទៀត​បង្កើត​ដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter/?modal=admin_todo_tour

. ​ប្រសិនបើ​លោកអ្នក​មាន​បំណង​ចែករំលែង​ចំណេះដឹង IT ដល់សមាជិក​ដទៃ​សូមចូល​ទៅកាន់ Group https://www.facebook.com/groups/ANTTrGroup/

. ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​សំណួរ​ផ្សេងៗ​សូម​ផ្ញើ​សារចូល Facebook : https://www.facebook.com/anttrainning

  លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា