For Android device For iOS device

មីនា

មេរៀនទី ១ ៖ សេចក្តី​ផ្ដើមពី​កុំព្យូទ័រ និងភាសា​សរសេរ​កម្មវិធី​

សូមចុច Subscribe លើ Channel វីឌីអូ​បង្រៀនតាម Link ខាងក្រោម​នេះ ដើម្បី​ទទួលបាន​វីឌីអូ​បង្រៀនថ្មីៗ​ពីអាន-ANT

https://www.youtube.com/channel/UC751BCB7XtNWEJEBPDAHuIA?view_as=subscriber

→ ហេតុអ្វីអ្នកត្រូវ​សិក្សា​មេរៀនទី ១៖

→ មេរៀនទី១នេះនឹង​ផ្ដល់​ឲ្យ​អ្នកដឹង​នូវ​ចំណុច​ដូច​ខាងក្រោម​៖

 -  ​មូលដ្ឋាន​គ្រឺះនៃធាតុផ្សំ​កុំព្យូទ័រ​

 - ហេតុផលនៃការ​សិក្សា Programming language

→ ហេតុអ្វីបានជាអ្នករៀន​សរសេរ​កូដ (Code) ?

មកដល់សព្វ​ថ្ងៃ​កុំព្យូទ័រ ក៏​ដូចជា​ស្មាតហ្វូន កំពុង​តែបានជួយដោះស្រាយ​បញ្ហា​ទាំងឡាយនៅ ក្នុង​ជីវិតរស់នៅរបស់មនុស្សលោក​ក្នុង​គ្រប់វិស័យ ។ អ្វី​ទាំងអស់​ដែល​កុំព្យូទ័រ ព្រមទាំង​ស្មាតហ្វូនអាចធ្វើ ការងារ​ទាំងនោះ​បានគឺ​អាស្រ័យ​ដោយ software ដូចអ្នកបានដឹងហើយ​ក្នុង​ផ្នែក​មុននេះគឺ software ប្រៀប​ដូចជា​វិញ្ញាណ និងព្រលឹងរបស់​កុំព្យូទ័រ ហើយ software ​ទាំងនោះ​កើតឡើង​អាស្រ័យ​ដោយ មនុស្សជាអ្នក​សរសេរ​កូដ ។

→ តើអ្នកណាជាអ្នក​សរសេរ​កូដ ឬ​បង្កើត​កម្មវិធី​សម្រាប់​កុំព្យូទ័រ ឬ​ស្មាតហ្វូន?

 រាល់​ថ្ងៃ​អ្នកអាចប្រាស្រ័យទាក់ទង​គ្នា​ដោយការ​ប្រើ​ប្រាស់​ភាសា​ណាមួយ ដែល​គូសន្ទនាត្រូវតែ ចេះភាសានោះដូច​គ្នា ។ ឥឡូវនេះ​ខ្ញុំ​បាន​សរសេរ​ភាសា​ខ្មែរ​ អ្នក​ដែល​អាចយល់ពីអ្វី​ដែល​ខ្ញុំ​បាន​សរសេរ គឺទាល់តែអ្នកចេះអក្សរ និង ភាសា​ខ្មែរ​ដូចខ្មុំដែរ បើមិនដូច្នេះទេអ្នកប្រាកដជាមិនយល់ពីអ្វី​ដែល​ខ្ញុំ​បាន សរសេរ​នេះឡើយ ។ ប៉ុន្តែ​បើសិនជាអ្នកមិនចេះភាសា និងអក្សរ​ខ្មែរ ដែល​ខ្ញុំ​បាន​សរសេរ​នេះទេ ហើយ អ្នកដាច់ខាតចង់ដឹងពីអត្ថន័យ​ក្នុង​អត្ថបទនេះ គឺអ្នកត្រូវតែរកអ្នកបកប្រែ ដើម្បី​បកប្រែពីភាសា​ខ្មែរ​ទៅ កាន់ភាសា​ដែល​អ្នកចេះ នោះអ្នកនឹងដឹងពីអ្វី​ដែល​ខ្ញុំ​បាន​សរសេរ​នៅ​ក្នុង​អត្ថបទនេះជាពុំខាន ។

ដូច​គ្នា​ផងដែរ​កុំព្យូទ័រ ឬ​ស្មាតហ្វូន អាចធ្វើអ្វីៗ​គ្រប់បែប​យ៉ាង​ដល់អ្នកបាន គឺទាល់តែមានមនុស្ស សរសេរ​បង្គាប់បញ្ជាវា ដែល​យើងហៅថា​សរសេរ​កូដ ឬ​បង្កើត​កម្មវិធី​សម្រាប់​ពួកវា ដើម្បី​ឲពួកវាអាចធ្វើ អ្វីមួយតាម​ដែល​យើងចង់បាន អ្នក​ដែល​មាន​សមត្ថភាព​អាចធ្វើដូច្នេះបានហៅថា Programmers ឬ​ហៅ ថាអ្នក​សរសេរ​កូដ ឬ​អ្នក​បង្កើត programs ។ ដើម្បី​សរសេរ​កូដ ឬ​បង្កើត​ programs ​ទាំងនោះ​បានគឺអ្នក ត្រូវតែជាមនុស្ស​ដែល​បានរៀន និងចេះភាសា​ដែល​កុំព្យូទ័រ ឬ​ស្មាតហ្វូនអាចយល់បាន ភាសា​ទាំងនោះ ត្រូវបាន​គេដឹងថា ជា Programming Language

→ អ្វីទៅ​ដែល​ហៅថា prgramming Language ? 

 Programming language គឺជាភាសា​ពិសេស​មួយ​ដែល​ត្រូវបាន​ចេះ និង​ប្រើ​ប្រាស់​ដោយអ្នក សរសេរ​កម្មវិធី ឬ​អ្នក​បង្កើត programs  ។ អ្នក​ក៏​ត្រូវដឹងថា programming ​ក៏​ជា​កម្មវិធី​របស់​កុំព្យូទ័រ​ផងដែរ គឺ​មានន័យថា​អ្នកត្រូវតែ​ដំឡើង​វា​ទៅកាន់​កុំព្យូទ័រ មុននឹងអ្នកអាច​ប្រើ​ប្រាស់​វា ដើម្បី​សរសេរ​កូដ ឬ​បង្កើត កូដ ហៅថា source code

Programmers ​ប្រើ​ប្រាស់ Programming language ដើម្បី​បង្កើត source code ​លទ្ធផល​នៃការ ធ្វើការ​របស់ source code ​បង្កើត​បានជា Software Program ក្នុង​គោល​បំណង​បញ្ជា​ទៅកាន់​កុំព្យូទ័រ ឬ​ស្មាតហ្វូន​ឲ្យ​ធ្វើ ឬ​ដោះស្រាយ​បញ្ហា​អ្វីមួយ ។ Programming languages ​នីមួយៗ​អាចមាន​លទ្ធភាព ពិសេស ដើម្បី​បញ្ជារ​ទៅកាន់​គ្រឿងអេឡិកត្រូនិករបស់​កុំព្យូទ័រ ឬ​ស្មាតហ្វូនបាន​ក៏​អាស្រ័យ​ដោយ programming languages ​ទាំងនោះ​មានអ្នកបកប្រែរបស់ខ្លួន​ទៅកាន់​ភាសាមួយ​ផ្សេងទៀត​ដែល កុំព្យូទ័រ​ចេះ ។

→ សម្រាប់​អត្តបទទាំងស្រុងនៃមេរៀនទី ១នេះសូមអ្នក​ទាំងអស់​គ្នា​ចូលទៅ Download កម្មវិធី ANTLearner សម្រាប់ Android & Windows តាម Link ខាងក្រោម ៖  http://www.antclasses.com/help/page/download.html

♦ ហើយ​កម្មវិធី​នេះ​ផងដែរ​រ​ក៏​ជាប្រភព​សម្រាប់​ការ​សិក្សា​បែបពាក់កណ្ដាល e-learning ផងដែរ​ក្នុង​ពេល​បច្ចុប្បន្ន ។  ​កម្មវិធី​នេះ ក៏​មាន​ផ្នែក​វាស់ស្ទង់​សមត្ថភាព និងប្រកួតប្រជែង​ចំណេះដឹង​ផ្នែក programming ព្រមទាំង​មាន​ផ្នែក​បណ្ដាញសង្គម​ដែល​បង្កើត​ឡើងដោយ​ផ្ទាល់​ពីអាន- ANT ខ្លួនឯង ទាញយក​កម្មវិធី ANTLearner សម្រាប់ Android https://play.google.com/store/apps/details?id=com.antkh.antlearning

. ​សម្រាប់​លោកអ្នក​ដែល​ចង់បានអត្ថបទ ចំណេះដឹង ឬ​វគ្គ​សិក្សា​បើកថ្មីៗ​នៅអាន-ANT សូមចុច Like លើ Page

https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning

. ​ប្រសិនបើ​លោកអ្នក​ចង់តាមដាន ឬ​មានចម្ងល់​ទាក់ទងនឹង​កម្មវិធី ANTLearner ឬ​កម្មវិធី​ជា​ច្រើន​ទៀត​បង្កើត​ដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter/?modal=admin_todo_tour

. ​ប្រសិនបើ​លោកអ្នក​មាន​បំណង​ចែករំលែង​ចំណេះដឹង IT ដល់សមាជិក​ដទៃ​សូមចូល​ទៅកាន់ Group https://www.facebook.com/groups/ANTTrGroup/

. ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​សំណួរ​ផ្សេងៗ​សូម​ផ្ញើ​សារចូល Facebook : https://www.facebook.com/anttrainning

  លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា