For Android device For iOS device

វិច្ឆិកា

​សរសេរ​កូដ​បង្កើត​កម្មវិធី​សប្បាយមែន បានប្រឹងម៉្លេះ?

​ខ្ញុំ​បាទ គឹម សូឡី ជាប្រធានការិយាល័យ​ផ្នែក​សរសេរ​កម្មវិធី​នៅ CMAC ហើយ​ក៏​ជាគ្រូបង្រៀន មុខវិជ្ជា​សរសេរ​កម្មវិធី​កុំព្យូទ័រ (Software Developer) នៅ ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន- ANT

♣ អតីតសិស្ស គីម សូឡី ​ធ្លាប់​រៀន​វគ្គ​សិក្សា​៖  ១. C# Beginning , ២. C# Database programming , ៣. ASP.NET ,  ៤. PYTHON

​ព័ត៌មាន​គាត់​ដែល​សិក្សា​នៅអាន-ANT http://training.antkh.com/students/?s=336

មានកត្តាជា​ច្រើន​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ជ្រើសរើស អាជីពមួយនេះរួមមាន៖

- ខ្ញុំ​ចូលចិត្ត​ប្រើ​ប្រាស់​កុំព្យូទ័រ​

- លឺគេថា​សរសេរ​កូដពិបាក (ខ្ញុំ​អត់ទាន់ជឿ)

- គេថា​សរសេរ កូដបានទាល់តែខ្លាំងមុខវិជ្ជា​គណិតវិទ្យា (ខ្ញុំ​មិនពូកែទេ ខ្ញុំ​ចង់ដឹងគេ​ប្រើ​អ្វី​ខ្លះ​?)

-​ខ្ញុំ​យល់ថាជំនាញនេះមិនសូវមានអ្នកចេះ (ខ្ញុំ​កាន់តែចង់ចាប់យក)

​ខ្ញុំ​ជាអតីត​និស្សិត​មកពី សកលវិទ្យាល័យ ន័រតុន និង​ធ្លាប់​បាន ឆ្លងកាត់ ការបណ្តុះបណ្តាល​វគ្គ​ខ្លីៗ​មួយចំនួនពី ថ្នាក់​បណ្តុះ បណ្តាល​បច្ចេកវិទ្យា​អាន- ANT ផងដែរ ។ ការ​សរសេរ​កូដសំដៅ លើការ​ប្រើ​ប្រាស់ ភាសា​សរសេរ​កម្មវិធី ឬ Script ផ្សេងៗ ដើម្បី ដោះស្រាយ​ទៅលើ​គោល​បំណង អ្វីមួយ ហើយអនុវត្តន៍​នៅលើ ឧបករណ៍​អេឡិចត្រូនិច ជា​ច្រើន​ប្រភេទ ដូចជា​ប្រព័ន្ធ ប្រតិបត្តិការណ៍របស់ កុំព្យូទ័រ ទូរសព្ទ​ដៃ ទូរទស្សន៍ ឆ្លាតវៃ រ៉ូបូត ឡានទំនើប ។ ល ។

តាមពិតទៅ ការ​សរសេរ​កូដមិនសប្បាយទេតែវាជា មោទនៈ ភាព ដែល​យើងបានក្លាយជា អ្នកសាងសង់ជាអ្នក បង្កើត ជាអ្នកជួយ​សម្រួល ដល់​ការងារ​ប្រចាំ​ថ្ងៃ​មិន ថាជាអាជីវកម្ម ក្រុមហ៊ុន ស្ថាប័ន រាប់​បញ្ចូល​ទាំង ការ​កំសាន្ត​ផ្សេងៗ​ផងដែរ (ច្រើន​ណាស់...) ។

→ ស្នាដៃ​បញ្ចប់​វគ្គ​សិក្សា C# Beginning របស់គាត់នៅអាន-ANTសូមចូល​ទៅកាន់​​ http://training.antkh.com/achievements/222.aspx

→ ស្នាដៃ​បញ្ចប់​វគ្គ​សិក្សា C# Database របស់គាត់នៅអាន-ANTសូមចូល​ទៅកាន់​​ http://training.antkh.com/achievements/223.aspx

♦ ធ្វើដូចម្តេចទើបរៀន​សរសេរ​កូដឆាប់ ចេះនិងទទួលបានជោគជ័យ ?

​ចម្លើយ​ខ្លះ​ៗ​ចេញពី​ខ្ញុំ តែ​លទ្ធផល​ចេញពីខ្លួនអ្នក !

១.  មាននិស្ស័យជាមួយវា (ខ្ញុំ​មិនបាន​និយាយកំប្លែងទេនេះជាការពិត ការងារ​អ្វី​ក៏​ដោយទាល់តែយើងចូលចិត្តទើប​ប្រសើរ)

២.  កុំមើលស្រាលមេរៀន (កុំរៀនដាច់ភាគតាម​ឲ្យ​ជាប់)

៣.  អត់ធ្មត់ខ្លាំង (មិនបង្ខំហើយ​ក៏​មិនបោះបង់)

៤.  មានមោទនៈភាពលើវា (សូមកុំ​ច្រឡំ​ថាមោទនៈភាពជាអំនួត​ឲ្យ​សោះវាជា​កម្លាំង​ជួយរុញយើងបន្ត​ឲ្យ​កាន់តែ​ប្រសើរ)

៥.  ​បង្កើន​ការ​ស្រាវជ្រាវ​ដោយខ្លួនឯង​ឲ្យ​បាន​ច្រើន និង​ទម្លាប់​យក​ការងារ​នៅជុំវិញខ្លួនមកសាកល្បង បំប្លែង​ទៅជា​កម្មវិធី (នេះជា​ចំណុច​ខ្លាំង​របស់អ្នក​សរសេរ​កម្មវិធី)

៦.  ចេះចែក​រំលែក​អ្វី​ដែល​យើងចេះ និង​បង្កើន​អ្វី​ដែល​ថ្មី (មិនធ្វើតាម​ទម្លាប់​ដ​ដែល​ៗ​រៀនពី​ទម្លាប់​ថ្មី​ដែល​កាន់តែល្អ​ជាងមុន)

៧. ស្វែងយល់ អនុវត្តតាមគម្រូ​ដែល​មានស្រាប់​ឲ្យ​បាន​ច្រើន តាមពេលវេលា​ដែល​អាចទៅរួច និងឈានដល់ការ​បង្កើត​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាក់ស្តែង ។ អ្នក​ខ្លះ​ថាមុខវិជ្ជានេះពិបាក អ្នក​ខ្លះ​ថាមិនពិបាក ហេតុអ្វី ?

តាមយោបល់​ខ្ញុំ បើយើងរៀនពីគ្រឹះវា​ឲ្យ​បានរឹងមាំ គឺមិនពិបាកទេ តែបើគ្រឹះយ៉ាប់ហើយ ហឹម! ... ខ្ញុំ​អាចឧទាហរណ៍​ឲ្យ​សាមញ្ញបន្តិច ដូចជា​យើងរៀនភាសា​ខ្មែរ ឬ​ភាសាអង់គ្លេស ដំបូងយើងត្រូវ រៀនពីអក្ខរក្រម បន្ទាប់មក​រៀនពីស្រៈនិស្ស័យ រៀនស្តាប់ រៀនអានពាក្យ រៀន​សរសេរ​ពាក្យ ស្គាល់​ពីវេយ្យាករណ៍ រៀន​សរសេរ​សំណេរ...ចេះភាសាអង់គ្លេសស្រាប់ហើយ យើង​ក៏​អាចឈានទៅ ចាប់ភាសាបារាំងបាន​យ៉ាង​ងាយ​ផងដែរ ពី​ព្រោះ​ភាសា​ទាំងពីរ​នេះមានទំនាក់ទំនង​គ្នា និងមាន ភាពស្រដៀង​គ្នា​មួយចំនួន ។

ជា​ចុងក្រោយ ខ្ញុំ​សូមលើកទឹកចិត្តនិង សូមផ្តាំដល់ប្អូនៗ​ជំនាន់​ក្រោយ ដែល​ចង់ក្លាយជាអ្នក​សរសេរ កម្មវិធី​ពិតប្រាកដថា ខ្ញុំ​ពិតជាមានមោទនៈភាពណាស់ ដែល​បានក្លាយខ្លួនជា​ចំណែក​ជួយ អ្នក​ដទៃ ក្នុង​ការដោះស្រាយ​បញ្ហា ការងារ​ប្រចាំ​ថ្ងៃ ឲ្យ​កាន់តែរីក​ចម្រើន និងឆាប់​រហ័ស ៕

Smile "គិតរឿងវិជ្ជមាន ធ្វើរឿងវិជ្ជមាន"

📝Page ផ្លូវ​ការរបស់សាលា https://www.facebook.com/ant.com.kh
🏠ទីតាំងថ្មី៖ #42 ផ្លូវ 606 ខណ្ឌទួលគោក ភ្នំពេញ (ចម្ងាយ​ពីទីតាំងចាស់ 🚲🛴 350ម៉េត្រ)
📍 https://maps.app.goo.gl/YmE28xCQAg6DLy4V7?g_st=itរ

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា