តុលា
ការសិក្សាមិនចេះហួសពេលនោះទេ
គិតត្រឹមឆ្នាំ ២០២០ ជា Senior Backend Developer and DevOps នៅក្រុមហ៊ុន Slash Foundry ដែលជាក្រុមហ៊ុន Solution Technology មួយនៅកម្ពុជា ដែល Provide Software Solution ជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុក
១. ការសិក្សានៅវិទ្យាល័យ
កាលពីខ្ញុំរៀន នៅវិទ្យាល័យ គិតចាប់ពីថ្នាក់ទី ៩ ដល់ថ្នាក់ទី ១២ ខ្ញុំជាសិស្សម្នាក់ ដែលរៀនមិនសូវពូកែនោះទេ ដោយសារតែខ្ញុំមិនបានយកចិត្តទុកដាក់ក្នុងការសិក្សា យកពេលវេលារៀនសូត្រទៅលែង Game ជារៀងរាល់ថ្ងៃ ។ ពេលក្នុងថ្នាក់រៀនដល់ម៉ោង លោកគ្រូ អ្នកគ្រូ ហៅសូរមេរៀនខ្ញុំតែងតែអោន នៅក្រោយតុក្នុងគោលបំណង មិនចង់ឲ្យលោកគ្រូ អ្នកគ្រូ ហៅសួរមេរៀន ។ ដោយហេតុនេះហើយ ធ្វើឲ្យខ្ញុំ ខ្លាចថ្នាក់រៀន ក៍បានសម្រេចចិត្ត គេចសាលា (មិនចូលរៀន) ទៅលែង Game ក្នុងមួយថ្ងៃ ចន្លោះ ពី ៧ ទៅ ៨ ម៉ោង ។ ពីមួយថ្ងៃទៅមួយថ្ងៃពេលខ្លះខ្ញុំសួរខ្លួនឯងថា “ រាល់ថ្ងៃចេះស្អីខ្លះ អនាគតធ្វើអ្វី បើរាល់ថ្ងៃមិនចេះអ្វីសោះចឹង? ” ពេលខ្លះមិនមានអារម្មណ៍ថាចង់ខិតខំរៀនឡើងវិញដែរ តែងដោយសារតែការវក់នឹង Game បានជំរុញឲ្យខ្ញុំបោះបង់គំនិតសិក្សាឡើងវិញចោល ។ ដោយតែសំណាងល្អ និង គួបផ្សំនឹងទេពកោសល្យក្នុងការចម្លង បានធ្វើខ្ញុំប្រឡងជាប់ បាក់ឌុប ដោយជោគជ័យ ព្រមទាំងទទួលបាន និទេ្ទស B ។
២. ការសិក្សានៅសកលវិទ្យាល័យ
ដោយសារតែចូលចិត្ត Game និងចង់បង្កើត Game សម្រាប់លេងផងនោះ ទើបជំរុញឲ្យជ្រើសរើសយកជំនាញព័ត៌មានវិទ្យា និងបាន ចូលរៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។ ថ្ងៃដំបូងនៃជីវិតសកលវិទ្យាល័យ ខ្ញុំបានប្តេជ្ញានិងខ្លួនឯងថា ឈប់លេង Game ខិតខំប្រឹងរៀន ដើម្បីសម្រេចបំណងប្រាថ្នាខ្ញុំឲ្យបាន ។
ក្នុងកំឡុងឆ្នាំទី១ ឆមាសទី១ ខ្ញុំបានខិតខំរៀនយ៉ាងខ្លាំង ប៉ុន្តែដោយសារតែគ្មានមូលដ្ឋាន ពីវិទ្យាល័យធ្វើខ្ញុំពិបាកយល់នូវអ្វីដែល លោកគ្រូ អ្នកគ្រូពន្យល់នោះទេ ដោយហេតុធ្វើឲ្យខ្ញុំទទួលបានលទ្ធផលមិនសូវល្អ ។ លុះចូលដល់ ឆមាសទី២ ខ្ញុំនៅតែខិតខំរៀន និងបានចុះឈ្មោះចូលរៀន C++ Programming នៅ ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT ដើម្បីជួយបន្ថែមចំណេះដឹងដោយហេតុនេះហើយ បានឲ្យក្លាយជាសិស្សពូកែមួយរូបនៅក្នុងថ្នាក់ និងតែងតែជួយពន្យល់មិត្តរួមថ្នាក់នូវអ្វីដែលពួកគេមិនយល់ ។ លុះចូលដល់ឆ្នាំទី ២ ខ្ញុំក៍បានសម្រេច រៀន C# Programing នៅ ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT បន្ថែមទៀត ។ កាលរៀនវគ្គ C# Programing នេះហើយ គួបផ្សំនិងការធ្វើ Assignment ទៀងទាត់ទៀតនោះ បានធ្វើខ្ញុំចូលចិត្តផ្នែក Programing ជាខ្លាំងក៍បានសម្រេចចិត្ត ជ្រើសរើសផ្នែក Programing ជាមុខវិជ្ជាសំខាន់ និងជាមុខវិជ្ជាគោលណ៍សម្រាប់ធ្វើការនាថ្ងៃអនាគត ។
→ ស្នាដៃបញ្ចប់វគ្គសិក្សា C/C++ របស់គាត់នៅអាន-ANTសូមចូលទៅកាន់ http://training.antkh.com/achievements/498.aspx
→ ស្នាដៃបញ្ចប់វគ្គសិក្សា C# Beginning របស់គាត់នៅអាន-ANTសូមចូលទៅកាន់ http://training.antkh.com/achievements/530.aspx
ដោយសារតែការចូលចិត្តផ្នែក Programing ក្នុងចន្លោះ ឆ្នាំទី៣ និងឆ្នាំទី ៤ ខ្ញុំក៍បានដាក់ Scholarship នៅសាលា CKCC (Cambodia-Korea-Cooperation Center) ហើយបានរៀនមុខវិជ្ជាដូចជា PHP, Java Programing and Mobile Development
សំគាល់៖ អ្វីដែលធ្វើឲ្យខ្ញុំប្រែក្លាយពីសិស្សដែរមិនចេះ អ្វីសោះ ទៅជាសិស្សពូកែមួយរូប នោះគឺការខិតខំរៀនសូត្រ, តែងតែសួរលោកគ្រូអ្នកគ្រូ ជានិច្ចនៅពេលដែរខ្ញុំមិនយល់ហើយចាប់ពីឆ្នាំទី១ ដល់ឆ្នាំទី ៤ ខ្ញុំតែងតែអង្គុយតុមុខគ្រូជានិច្ច និងមករៀនជាទៀងទាត់
៣ ជីវិតការងារ
ក្នុងការជ្រើសរើស ការងារខ្ញុំតែងតែផ្តោតទៅលើការអភិវឌ្យខ្លួនឯងជានិច្ច ជាជាងការផ្តោតទៅលើប្រាក់ខែជាធំ ។ ខ្ញុំតែងតែប្រាប់ខ្លួនថា “បើយើងអភិវឌ្យន៍ខ្លួនឲ្យបានល្អ មិនខ្វះទេក្រុមហ៊ុនល្អ ប្រាក់ខែខ្ពស់ ដែលចង់បានយើងធ្វើជាបុគ្គលិក” ។ សព្វថ្ងៃនេះ ខ្ញុំជា Senior Backend Developer and DevOps ម្នាក់នៅ ក្រុមហ៊ុន Slash Foundry ដែលជាក្រុមហ៊ុន Solution Technology មួយនៅកម្ពុជា ដែល Provide Software Solution ជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុក ៕
→ ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning ឬ https://t.me/anttechnology
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា