តុលា
រៀន IT គឺរៀនមិនចេះចប់
ខ្ញុំបាទ លី សុគន្ធីរ៉ា គិតត្រឹមឆ្នាំ ២០២០ ជាអនុប្រធាននាយកដ្ឋាន សិ្ថតិប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ
ជាអតីតសិស្សធ្លាប់សិក្សានៅថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT មុខវិជ្ផា៖ ៖ ១. C# Beginning , ២. C# Database, ៣. Adobe Photoshop, ៤. SQL Server (Developer) , ៥. Python Programming
១. ប្រវតិ្តរូបសង្ខេប
ខ្ញុំបាទ លី សុគន្ធីរ៉ា សព្វថ្ងៃខ្ញុំបាទជាអនុប្រធាននាយកដ្ឋាន សិ្ថតិប្រ ជាពលរដ្ឋ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ។ ខ្ញុំបាទទទួលបន្ទុកការិយាល័យគ្រប់គ្រងទិន្នន័យ ដោយការិយាល័យ នេះ ទទួលការងាររៀបចំអភិវឌ្ឍន៍ កម្មវិធីគ្រប់គ្រងការស្នាក់នៅប្រជាពលរដ្ឋទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជាស្របតាមផែនការយុទ្ធសាស្រ្តជាតិ ១០ឆ្នាំស្តីពីអត្តសញ្ញាណកម្ម “មនុស្សគ្រប់រូបត្រូវបាន កំណត់អត្តសញ្ញាណតែមួយ”
២. ប្រវតិ្តការសិក្សា
ខ្ញុំបាទ ចាប់ផ្តើមរៀនអាយធី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ ២០០២-២០០៦ និងបានបញ្ចប់ការសិក្សាឆ្នាំ២០០៧ កាលនោះខ្ញុំបាន ចាប់ជំនាញសរសរកម្មវិធី (Programming) ដោយជ្រើសរើសភាសា VB.NET ។ ពេលវេលាដ៏លំបាកបំផុតដោយសារប្រព័ន្ធអ៊ីនធីណេត មិនទាន់ទូលំទូលាយនៅឡើយ ធ្វើឲ្យនិសិ្សតទាំងអស់ពិបាក ក្នុងការ ស្រាវជ្រាវបន្ថែម ។ ឆ្នាំ២០០៧ ខ្ញុំបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន មួយដែលមានឈ្មោះថា iKnow Enterprise ដែលជាក្រុមហ៊ុនផ្សព្វ ផ្សាយ ពាណិជ្ជកម្មតាមគេហទំព័រ (website) ដោយហេតុនេះខ្ញុំបានធ្វើ ការផ្លាស់ប្តូរភាសាកម្មវិធីរបស់ខ្ញុំ ទៅរៀនបន្ថែមនៅភាសា PHP និងJavaScript ពេលនោះប្រព័ន្ធអ៊ីនធីណេត ចាប់ផ្តើមអំណោយផលដល់ ខ្ញុំ ដើម្បីធ្វើការស្រាវជ្រាវ ។ ដោយសារការស្រាវជ្រាវតាម Google ក៏ដូច ជា YouTube ខ្ញុំបានសម្រេចទៅរៀនបន្តជំនាញអាយធីនេះនៅ ប្រទេសអូស្ត្រាលី បន្ថែមទៀតអស់រយៈពេល ១ឆ្នាំកន្លះ ការស្រាវជ្រាវ នៅ មិនទាន់បានបញ្ចប់នៅឡើយទេ ពីព្រោះបើយើងចាប់ជំនាញ IT នេះយើងត្រូវតែធ្វើការស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់យើងទៅសម័យកាល ។
៣. បទពិសោធន៍
ឆ្នាំ ២០១៣ ខ្ញុំបានត្រលប់មកមាតុភូមិវិញ ក៏បានចូលបំពេញការងារ ក្របខណ្ឌរដ្ឋ ដែលខ្ញុំប្រលងជាប់កាលពីឆ្នាំ២០០៨ មុនពេលចេញទៅ បន្តការសិក្សា និងបង្កើតអាជីវកម្មដោយទទួលធ្វើគេហទំព័រ ជាបន្ត បន្ទាប់ ។ ឆ្នាំ២០១៦ ខ្ញុំបាទបានផ្លាស់ប្តូរការងារចូលទៅបម្រើ នៅ ក្រសួងមហាផ្ទៃ ដោយយល់ឃើញថាសមត្ថភាពខ្ញុំពេលនេះមិនទាន់ គ្រប់គ្រាន់នៅឡើយទេ ខ្ញុំបានធ្វើការស្រាវជ្រាវស្វែងរក សាលាបំពេញ វិជ្ជាបន្ថែម តាមប្រព័ន្ធអ៊ីនធីណេត Google ។ ពេលនោះហើយ ដែលខ្ញុំបានជួបជាមួយ សាលាជំនាញមួយដ៏ពូកែផ្នែកអាយធី គឺ ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT ក្នុងចិត្តរបស់ខ្ញុំ នៅ តែស្រលាញ់ជំនាញសរសេរកម្មវិធី ខ្ញុំបានមកសាលា អាន-ANT ដើម្បីសាកសួរព័ត៌មានអំពីភាសា VB.net ប៉ុន្តែដោយសារ ការស្រាវជ្រាវរបស់ខ្ញុំផង និងការផ្ដល់យោបល់ ពី សាលា អាន-ANT ផងដែរ ។ ពេលនោះសាលាបានណែនាំឲ្យរៀន ភាសា C# ជំនួសភាសា VB.NET ហើយខ្ញុំក៏សម្រេចចិត្តបន្តការសិក្សារបស់នៅ ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT ចាប់ពី C#-Beginning C#-Database និង SQL-Server និងបន្តរៀនវគ្គ Python Programming ក្នុងកំឡុងឆ្នាំ ២០២០ ។ សព្វថ្ងៃនេះខ្ញុំអាចបង្កើតកម្មវិធីបានដោយខ្លួនឯង ។ សំណួរសួរថា ពេលនេះខ្ញុំរៀន ចប់ពីសាលាអាន ០៥មុនវិជ្ជាហើយ តើចំណេះដឹង និងជំនាញរបស់ ខ្ញុំគ្រប់គ្រាន់ដែល ឬទេ ? ចម្លើយគឺទេ មិនទាន់ គ្រប់គ្រាន់នៅឡើយទេ សាលាអាចបានជួយខ្ញុំចេះ ពីមូលដ្ឋានគ្រឹះយល់ដឹងពីតម្រូវការបច្ចុប្បន្ន បានចំនួន ៦០ ទៅ ៧០% ប៉ុន្តែសម្រាប់ថ្ងៃអនាគត ខ្ញុំត្រូវតែការបន្ត ការស្រាវជ្រាវ និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត ដើម្បី ស្របទៅតាមសម័យកាលដែលចាស់ៗតែងតែនិយាយថា រៀនមិនចេះចប់ (Long Life Learning) ។
៤. ចំណាប់អារម្មណ៍
ខ្ញុំសង្ឃឹមថាប្អូនទាំងអស់ នឹងមានចិត្តក្លាហាន តស៊ូក្នុងការស្រាវជ្រាវ ជំនាញអាយធីផ្នែកសរសេរកម្មវិធី (Programming) នេះ ដើម្បីសម្រេចនូវគោលបំណងរបស់ប្អូនទៅថ្ងៃអនាគត ។
ខ្ញុំបាទសូមថ្លែងអំណរគុណ ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT បានបង្កើនចំណេះដឹង ជាពិសេសណែនាំខ្ញុំជ្រើសរើស ភាសាមួយដ៏ល្អ (C#) ក្នុងការសម្រេចបំណងប្រាថ្នារបស់ខ្ញុំ ។ សូមគោរពជូនពរ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអាន-ANT ទាំងអស់ប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា