តុលា
ជោគជ័យកើតចេញពីការតស៊ូនិងមានគោលដៅច្បាស់លាស់
♣ ដោយអតីតសិស្ស លី កំសាន់ ធ្លាប់រៀនវគ្គសិក្សា៖ ១. HTML+HTML5+Dreamweaver, ២. Web Design with CSS,
៣. C/C++, ៤. Adobe Photoshop, ៥. Adobe Flash, ៦. C# Beginning និង ៧. C# Database, ៨. JavaScript,
៩. PHP+MySQL
គិតត្រឹម ឆ្នាំ ២០២០ គាត់ជា Tech Lead នៅក្នុង Project មួយមានឈ្មោះថា Heathrow គឺជា Project របស់ ព្រលានយន្ត-ហោះ ធំជាងគេនៅ Europe ហើយខ្ញុំក៏មានបទពិសោធន៍ជាមួយ International Project ជាច្រើនទៀតផងដែរ
ខ្ញុំបាទ លី កំសាន់ តាមពិតទៅមុខវិជ្ជា IT នេះខ្ញុំស្រលាញ់តាំងពី នៅក្មេងម៉្លេះ ។ ហើយអ្វីដែរជំរុញឲ្យខ្ញុំស្រលាញ់កុំព្យូទ័រ ដោយសារតែពីតូចចូលចិត្តលេងកុំព្យូទ័រ ។ បន្ទាប់ពីចប់ថ្នាក់ទី ១២ ខ្ញុំបានបន្តការសិក្សានៅភ្នំពេញ និងចូលសិក្សានៅសកលវិទ្យាល័យន័រតុន តាមពិតទៅនៅសាកលវិទ្យាល័យ យើងបានសិក្សាត្រឹម មូលដ្ឋាន គ្រឹះប៉ុណ្ណោះ ដូច្នេះហើយខ្ញុំគិតថាវាមិនទាន់គ្រប់គ្រាន់ នៅអ្វីដែល ចង់បានទេ ទើបសម្រេចចិត្ត ចូលរៀនជំនាញខ្លីៗ បន្ថែមនៅ សាលា បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT (ANT Technology Training Center) ។
ដំបូងឡើយ ខ្ញុំរៀន Language ក្នុងការបង្កើតគេហទំព័រ HTML, CSS តែប៉ុណ្ណោះ បន្ទាប់មកទើបសិក្សា Programming Language ដូចជា C++, C# Beginning, C# Database, JavaScript និង PHP...
→ ចុចទីនេះ ដើម្បីចូលទៅកាន់ស្នាដៃដែលគាត់ធ្លាប់បញ្ចប់វគ្គសិក្សានៅអាន-ANT http://antstudents.com/1148/ProjectPrinkBouquet/index.html
ត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ខ្ញុំមានការងារជាអ្នកសរសេរ Website ក្នុង ក្រុមហ៊ុនឯកជនមួយ និងការងារ freelance មួយចំនួនទៀតបន្ទាប់ មកដោយមើលឃើញខាងវិស័យ Mobile មានការរីកចម្រើន និងខ្លួនខ្ញុំ មានមូលដ្ឋានគ្រឹះផ្នែក Programming ផងដែលបានរៀនកន្លងមកនៅ សាលាបណ្តុះបណ្តាលបច្ចេកវិទ្យា អាន-ANT ខ្ញុំក៏មានឱកាសក្លាយទៅជា អ្នកសរសេរកម្មវិធីលើទូរស័ព្ទដៃម្នាក់ (iOS Software Engineer) នៅក្នុងក្រុមហ៊ុន DMI ។
សព្វថ្ងៃ ខ្ញុំគឺជា iOS Tech Lead នៅក្នុង Project មួយមានឈ្មោះថា Heathrow គឺជា Project របស់ ព្រលានយន្ត- ហោះ ធំជាងគេនៅ Europe ហើយខ្ញុំក៏មានបទពិសោធន៍ជាមួយ International Project ជាច្រើនទៀតផងដែរ ។ ជាចុងក្រោយប្រសិនបើ ប្អូនជំនាន់ក្រោយចង់ជោគជ័យ និងក្លាយជា Software Engineer ឬ Software Developer អ្នកគួរតែមានការតស៊ូ និងមានគោលដៅ និងគោលបំណងច្បាស់លាស់ ហើយខិតខំប្រឹងប្រែង រៀនសូត្រ មិនមែន រៀន តែក្នុងសាលាទេ ត្រូវចេះធ្វើការសិក្សាស្រាវជ្រាវ ដោយខ្លួនឯងផង ។ អ្នករៀន IT ត្រូវចេះស្រាវជ្រាវបន្ថែមតាម Google ការសិក្សានៅ សាកលវិទ្យាល័យគឺមិនចេះគ្រប់គ្រាន់ ១០០% ទេ ។ ប្អូនៗគួររុករកវិធី សាស្រ្ត រៀនសូត្រ នៅខាងក្រៅដោយខ្លូនគាត់ ។ ជាពិសេសគួរស្វែងរក ដៃគូរ សិក្សាដែលមានចំណូលចិត្ត សិក្សាស្រាវជ្រាវដូចគ្នា មានគំនិតចង់ធ្វើ Project បង្កើតជាអ្វីមួយហើយធ្វើការស្រាវជាវជា Team ព្រោះ Project ល្អឥតខ្ចោះមួយមិនអាចកើតឡើងដោយមនុស្សម្នាក់បានទេ ៕
→ ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning ឬ https://t.me/anttechnology
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា