តុលា
IT ដាច់យប់
→ សូមចុច Subscribe លើ Channel ខាងក្រោមនេះ ដើម្បីទទួលបានវីឌីអូបង្រៀនបច្ចេកវិទ្យា ពិសេស
ទាក់ទងនឹងវីឌីអូបង្រៀន AI -Artificial Intelligence
https://www.youtube.com/channel/UC751BCB7XtNWEJEBPDAHuIA?view_as=subscriber
♣ ដោយប្អូន ជុំ រដ្ឋា ធ្លាប់រៀនវគ្គសិក្សា៖ ១. HTML+HTML5+Dreamweaver, ២. C# Beginning និង ៣. C# Database
ខ្ញុំបាទ ឈ្មោះ ជុំ រដ្ឋា សព្វថ្ងៃប្អូនជា ជាមន្រ្តីនគរបាល ជំនាញផ្នែកសរសេរ កម្មវិធី iOS developer នៃក្រសួងមហាផ្ទៃ
ខ្ញុំបាទឈ្មោះ ជុំ រដ្ឋា ហើយបានបញ្ចប់បាក់ឌុបក្នុងឆ្នាំ ២០១១ ។ ពេលចប់បាក់ឌុប ភ្លាម ក្នុង ចិត្តក៏មិនបានស្រលាញ់ មុខវិជ្ជា IT ដែរ ហើយប្រលងចូលសាលា តិចណូ ។ រៀនតិចណូ បានកន្លះឆ្នាំ ក៏ឈប់រៀន ក៏សម្រេចចិត្តមក RUPP រៀនផ្នែក IT ។ ពេលរៀនដំបូងគឺពិបាក ហើយ មិនសូវចូលចិត្ត ព្រោះឃើញតែផ្ទាំងខៀវរហូត ។ ហើយក្នុងឆ្នាំទី១ នោះមាន មិត្តភក្តិម្នាក់បានណែនាំឲ្យមករៀននៅថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT ។ ពេលនោះនៅ RUPP មិនទាន់មានបញ្ចូលមុខវិជ្ផា C# ក្នុងការបង្រៀននៅ RUPP នៅឡើយ តែខ្ញុំបានចុះឈ្មោះចូលរៀន C# នៅសាលាអាន-ANT តាមការណែនាំពីមិត្តភក្តិ ពេលចាប់ផ្តើមរៀនភាសា C# ដោយមានការយកចិត្តទុកដាក់ពីគ្រូ ក៏ដួចជាសាលាពេលរៀន ខ្ញុំចូលចិត្តណាស់ ព្រោះមាន Interface ស្អាតៗ ។ យប់ៗឡើងប្រឹង research បន្ថែម នឹងសាកល្បងបង្កើត កម្មវិធីមួយចំនួន ។ និយាយទៅ គឺចូលចិត្តមែនទែនពេលនឹង 😍😍 ។ គិតទៅត្រឹមតែនិស្សិតឆ្នាំទី ១ ខ្ញុំអាចបង្កើត Dictionary បាន នឹងបង្កើត calculator បានដោយប្រើប្រាស់កូដ C# ក្រោយពេលបញ្ចប់វគ្គសិក្សា C# Beginning នៅថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT ។
→ ស្នាដៃបញ្ចប់វគ្គសិក្សា C# Beginning របស់គាត់នៅអាន-ANTសូមចូលទៅកាន់ http://training.antkh.com/achievements/298.aspx
ពេលនោះក្នុងចិត្តចាប់ផ្តើមស្រលាញ់តែ programming ទើបខ្ញុំសម្រេចចិត្តរៀនបន្តវគ្គ C# Database នៅអាន-ANT បន្ថែមទៀត តែនិយាយទៅ កាលនឹងរៀនឆ្នាំទី ២ នៅ RUPP ភាសា C++ អត់ចាប់អារម្មណ៍សោះ ។ មកដល់ឆ្នាំទី ៣ ក៏ចាប់ផ្តើមប្រឹង ភាសា SQL ហើយពេលនឹង គឺក្នុងចិត្តសម្រេចថា ចាប់ យកអាជីពជា Programmer ឲ្យបាន ចឹងត្រូវរៀនអ្វី ដែលទាក់ទង នឹង Programming ។ កាលនោះរៀនច្រើនណាស់ ព្រោះមុខវិជ្ជា នៅសាលា ក៏មានច្រើន ហើយ Research ខ្លួនឯងក៏ច្រើន ។ ហិមមមម និយាយទៅពេល Research នឹងធុញ ណាស់តែពេល Research ហើយយើងអាចបង្កើតបានអ្វីមួយ គឺសប្បាយចិត្តនឹងមានកម្លាំងចិត្តប្រឹង Research ថែមទៀត ។ និយាយទៅរៀន IT ដាច់យប់រហូត ព្រោះអារម្មណ៍ ស្រលាញ់ នឹងចូលចិត្តពេលខ្លះ ដេក ក៏គិតពី Code ដែរ ។ ហើយអំឡុង ឆ្នាំទី៣ នោះផងដែរ ខ្ញុំក៏បាន ប្រលងជាប់អាហាររូបករណ៍ឥតគិតថ្លៃ ចូលរៀននៅសាលា មួយដែល គេបណ្តុះលើជំនាញ software expert ។ ពេលនោះរៀននៅ RUPP ពេលយប់ ហើយរៀននៅសាលាដែលជាប់អាហារូបករណ៍វេនព្រឹក ដល់ ល្ងាច ។ និយាយទៅជីវិត IT ទាល់តែប្រឹង ព្រោះ technology មកថ្មីៗ ហើយការងារ ទាមទាររកតែ អ្នកមាន បទពិសោធន៍ ។ ហើយ ឆ្នាំទី ៣ នឹង ទី ៤ ជាឆ្នាំខ្ញុំប្រឹងខ្លាំងមែនទែន រាល់យប់គេង ម៉ោង ១ យប់ ជាងរហូត 😴😴 ។ ពេលនោះតាំងចិត្តរៀនឲ្យចប់សិន ចាំរកការងារតាម ក្រោយ ។ ប្រហែល ២ ខែទៀត (ឆ្នាំ ២០១៥) ត្រូវប្រលងបញ្ចប់ ពេលនោះហើយ ទើបមានមិត្តភក្តិម្នាក់បានហៅខ្ញុំទៅសម្ភាសន៍ការងារ នៅក្រុមហ៊ុនគាត់ជំនាញ iOS Developer ហើយក៏ជាប់នឹងធ្វើការបាន២ ឆ្នាំ ក៏បានប្រលងជាប់ ជា Police IT (ឆ្នាំ ២០១៧) នៅក្រសួងមហាផ្ទៃ ជាមន្រ្តីនគរបាល ជំនាញផ្នែកសរសេរកម្មវិធី iOS developer នៃក្រសួងមហាផ្ទៃ ។
♦ ANT Learner គឺជាកម្មវិធីដែលផ្ដល់ចំណេះដឹងផ្នែកបច្ចេកវិទ្យាទៅដល់អ្នកប្រើប្រាស់គ្រប់ពេលវេលា និង គ្រប់ទីកន្លែង http://www.antclasses.com/help/page/download.html
១. សម្រាប់លោកអ្នកដែលចង់បានអត្ថបទ ចំណេះដឹង ឬវគ្គសិក្សាបើកថ្មីៗនៅអាន-ANT សូមចុច Like លើ Page
https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning
២. ប្រសិនបើលោកអ្នកចង់តាមដាន ឬមានចម្ងល់ទាក់ទងនឹងកម្មវិធី ANTLearner ឬកម្មវិធីជាច្រើនទៀតបង្កើតដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter/?modal=admin_todo_tour
៣. ប្រសិនបើលោកអ្នកមានបំណងចែករំលែងចំណេះដឹង IT ដល់សមាជិកដទៃសូមចូលទៅកាន់ Group https://www.facebook.com/groups/ANTTrGroup/
៤. ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning
លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា