For Android device For iOS device
១០
តុលា

​នៅលើ​វិថី ដើម្បី​ក្លាយជាអ្នកអភិវឌ្ឍន៍​កម្មវិធី​វ័យក្មេង

→ បច្ចុប្បន្ន​  (គិតត្រឹមខែ តុលា ឆ្នាំ ២០២៤) ឡូវ ហុងថវិកា ជាស្ថាបនិក​ក្រុមហ៊ុន​ OneWorld Technology

 

សមិទ្ឋផលលេចធ្លោរបស់​ក្រុមហ៊ុន​ OneWorld Technology គឺ AngKor DC App (ជា​កម្មវិធី​មើលភាពយន្ត​ក្នុង​ទូរសព្ទ​ដៃ) ។ → https://www.facebook.com/OneWorldSoftware

♦ ជាអតីតសិស្ស​ធ្លាប់​សិក្សា​នៅអាន-ANT កំឡុង​ឆ្នាំ ២០១៥ សម្រាប់​ព័ត៌មាន​លម្អិត​ http://training.antkh.com/students/?s=1325

 

គិតត្រឹម​ឆ្នាំ ២០២០ អតីតសិស្ស ឡូវ ហុងថវិកាជា Head of R&D Center នៃ​ក្រុមហ៊ុន​អន្តរជាតិ​ RIGHTSLEDGER ​ដែល​ជា​ក្រុមហ៊ុន​ការពារ​កម្ម​សិទ្ធ​ិ​បញ្ញា​នូវ​ស្នាដៃ​របស់អ្នក​និពន្ធ​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ Blockchain

→ ​បច្ចុប្បន្ន​  (គិតត្រឹមខែ ធ្នូ ឆ្នាំ ២០២៤) អតីតសិស្ស ឡូវ ហុងថវិកា ជាស្ថាបនិក​ក្រុមហ៊ុន​ OneWorld Technology 

​ខ្ញុំ​ចាប់ផ្តើមរៀន​សរសេរ​កូដតាំងពី​ថ្នាក់​ទី ១០ កាលនោះ​ខ្ញុំ​អាយុ​ទើបតែ ១៥​ឆ្នាំ បើគិតមកដល់​ឆ្នាំ ២០២០ ខ្ញុំ​មានបទពិសោធន៍ ជិត៥​ឆ្នាំ​លើការ​សរសេរ​កូដ វាមានហេតុផលមួយចំនួន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​សិក្សា​វិទ្យាសាស្រ្ត​កុំព្យូទ័រ ។  កាលពី ៦​ឆ្នាំ​មុនពេលណា ដែល​ខ្ញុំ​ត្រូវការ លុយ​ខ្ញុំ​នឹងសុំពីម៉ាក់របស់​ខ្ញុំ ។ គាត់មិនចូលចិត្ត​ខ្ញុំ​សុំលុយគាត់ទេ ហើយបានស្តីបន្ទោស​ខ្ញុំ​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុរបស់គាត់ ។ ពេលនោះ​ខ្ញុំ​មានអារម្មណ៍​ថា​ខ្ញុំ​ចង់រកប្រាក់ដោយខ្លួនឯង ។ ​ខ្ញុំ​បានឃើញអ្នក​បញ្ចូល​បទភ្លេងនៅតាមដង​ផ្លូវ អាចរកប្រាក់បាន​តាមរយៈ ការ​ប្រើ​ប្រាស់​កុំព្យូទ័រ ។ ពេលនោះ​ខ្ញុំ​បាន​សម្រេច​ចិត្តរៀន​កុំព្យូទ័រ ហើយគិតថាប្រហែលជា​ថ្ងៃ​ណាមួយ​ខ្ញុំ​អាចរកចំណូលបានដោយ ខ្លួនឯង ។

​ខ្ញុំ​បានចុះ​ឈ្មោះ​ចូលរៀន​វគ្គ​ខ្លី​មូលដ្ឋាន​គ្រឹះ​កុំព្យូទ័រ នៅសាលាក្រោយផ្ទះ ។ ខ្ញុំ​បានឃើញ សិស្ស និង​គ្រូមួយចំនួនអាចរកលុយបាន ដោយ​គ្រាន់តែ​ដំឡើង​កម្មវិធី Windows OS ​ឲ្យ​អ្នក​ដទៃ ។ បន្ទាប់ពី​ខ្ញុំ​បញ្ចប់​វគ្គ​សិក្សា​នេះ ខ្ញុំ​ចាប់ផ្តើមចេះជួសជុល Software និង Hardware ដោយខ្លួនឯង ។

​ក្នុង​អំឡុងពេលអាយុ ១៣ ឆ្នាំ ខ្ញុំ​គិតថា ខ្ញុំ​នឹងចាប់ផ្តើមអាជីរកម្មតូចមួយ ដើម្បី​ផ្ដល់​ ​សេវាកម្ម​ជួសជុល​កុំព្យូទ័រ ។ អាជីវកម្មជួសជុល​កុំព្យូទ័រ មិនបាន​ផល​ចំណេញ​ទេ ។ ខ្ញុំ​សន្សំបាន ១៥០ដុល្លា ពី​ថ្ងៃ​ចូល​ឆ្នាំ​ចិនមកទិញ​កុំព្យូទ័រ​ខូចចំនួន ៣គ្រឿងពីហាងលក់​កុំព្យូទ័រ​ជជុះ នៅ​ផ្លូវ​កម្ពុជា​ក្រោម ហើយព្យាយាមជួសជុលវា ដើម្បី​លក់បន្ត ។ ចាប់ផ្តើមដំបូង ខ្ញុំ​អាចលក់បានតែ១គ្រឿងប៉ុណ្ណោះ ទៅ​ឲ្យ​មិត្តរួម​ថ្នាក់​របស់​ខ្ញុំ ដែល​គេចូលចិត្តលេងហ្គេម ហើយ២គ្រឿងទៀត គឺលក់មិនចេញវានៅសល់​ក្នុង​បន្ទប់គេង របស់​ខ្ញុំ​ដល់សព្វ​ថ្ងៃ ។ ចំពោះ​ផ្នែក​ដំឡើង Software ​ខ្ញុំ​មិន​ដែល​មានអតិថិជនក្រៅពីពូ របស់​ខ្ញុំ​ទេ ដែល​បាន​ឲ្យ​ខ្ញុំ​ដំឡើង​កម្មវីធី Windows ​ឲ្យ​គាត់ ។ ខ្ញុំ​នៅតែចង់រកលុយ ប៉ុន្តែ​ដោយគិតថានៅ​ក្នុង​អាជីវកម្មជួសជុល​កុំព្យូទ័រ​សម្បូរ​ទៅដោយហាងជួសជុល ច្រើន​ជាង​តម្រូវ​ការរបស់អតិថិជន ។  ​ខ្ញុំ​ក៏​បានទៅពិភាក្សា​បញ្ហា​នេះជាមួយគ្រូបង្រៀន ជួសជុល​កុំព្យូទ័រ​របស់​ខ្ញុំ​ហើយ គាត់បានប្រាប់​ខ្ញុំ​ថា វិធីល្អ​បំផុត ដើម្បី​រកលុយជាមួយ​កុំព្យូទ័រ​គឺ រៀន​សរសេរ​កម្មវីធី​កុំព្យូទ័រ ។ កាលនោះ​ខ្ញុំ​ទើបមានអាយុ ១៤ ឆ្នាំ​ទេ ហើយ មិនទាន់​មានសាលាបច្ចេកទេស នៅភ្នំពេញណា​ដែល​ទទួលយក ខ្ញុំ​ឲ្យ​រៀន​ថ្នាក់​សរសេរ កម្មវិធី​កុំព្យូទ័រ​ទេ ដោយសារ​វ័យរបស់​ខ្ញុំ​នៅក្មេងពេក ។

តែសំណាងល្អគ្រូបង្រៀនជួសជុល​កុំព្យូទ័រ​របស់​ខ្ញុំ បាន​ណែនាំ​ឲ្យ​ជួបនឹង សាលាបណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT និងរួមទាំងជួយ ក្នុង​ការ​សម្រប​សម្រួល​ជាមួយនឹង​ខាងសាលា ដើម្បី​ឲ្យ​ខ្ញុំ​បានរៀននៅទីនោះ ទោះត្រូវរៀនជាមួយសិស្ស មានវ័យចាស់ជាង​ក៏​ដោយ ។

​សេចក្តី​ចូលចិត្ត រួមផ្សំនឹងការព្យាយាមអនុវត្តបាន ធ្វើ​ឲ្យ​សាលាមានការទុកចិត្ត នឹងបន្ត​ឲ្យ​ខ្ញុំ​រៀនបន្តពីមួយ​កម្រិត​ទៅមួយ​កម្រិត​ទៀត ។

​ខ្ញុំ​ចំណាយ​ពេលប្រហែលជិត ២​ឆ្នាំ ដើម្បី​  បណ្តុះបណ្ដាលទាំង​ក្នុង និងក្រៅសាលាដោយចាប់ផ្តើមពី C/C++ និង​បញ្ចប់​ដោយ​ថ្នាក់ C# Advance

​- បន្ទាប់ពី​ទទួលបានការបណ្ដុះបណ្ដាល ជាលើកដំបូង​ខ្ញុំ​បានជួយ​សរសេរ​កម្មវីធី​គ្រប់គ្រង​

- ធនធានមនុស្ស និង​កម្មវិធី​គិតប្រាក់ (POS) ​ឲ្យ​ក្រុមហ៊ុន​តូចមួយនៅ ក្នុង​ស្រុក​ក្នុង​ពេល

- តែមួយ​ខ្ញុំ​បាន​បង្កើត Software ចំនួនពីរគឺទាក់ទងទៅនឹង ការ​គ្រប់គ្រង​ភោជនីយដ្ឋាន និង​សេវាកម្ម​អាហារ

 ស្នាដៃ​បញ្ចប់​វគ្គ​សិក្សា C/C++ របស់គាត់នៅអាន-ANTសូមចូល​ទៅកាន់​ http://training.antkh.com/achievements/512.aspx

 ស្នាដៃ​បញ្ចប់​វគ្គ​សិក្សា C# Beginning របស់គាត់នៅអាន-ANTសូមចូល​ទៅកាន់​​ http://training.antkh.com/achievements/514.aspx

​បន្ទាប់មក​ទៀត ខ្ញុំ​បានរៀន​បង្កើត​មិត្តភក្តិ និងទំនាក់ទំនងជាមួយមនុស្សវ័យចាស់ជា​ច្រើន​នាក់ ។ ក្រោយមកមានម្ចាស់​ក្រុមហ៊ុន​ម្នាក់ បានឃើញថា​ខ្ញុំ​មានទឹកចិត្ត​ក្នុង​ការរៀន​សរសេរ​កូដ និងចេះរកប្រាក់ដោយខ្លួនឯង គាត់បាន​ផ្ដល់​ឱកាសកម្ម​សិក្សា ក្នុង​នាមជាអ្នក​បង្កើត​គេហទំព័រ នៅ​ក្រុមហ៊ុន​របស់គាត់ទាំងរូប​ខ្ញុំ​នៅវ័យមិនដល់ ១៧​ឆ្នាំ​ផង ។ ដោយសារ​តែភាពមមាញញឹកនឺង​ការងារ ហើយ​កំពុង​រៀនពេញ​ម៉ោង​នៅវិទ្យាល័យ​ថ្នាក់​ទី ១០ ខ្ញុំ​បាន​សម្រេច​ចិត្ត​បញ្ចប់​ការ​សិក្សា​នៅវិទ្យាល័យអស់ ២​ឆ្នាំ ហើយផ្តោត​សំខាន់​លើ​កម្មវិធី​រៀនតាម online ដោយខ្លួនឯង ។ រួចហើយ​ក៏​ចូលរៀនវិញនៅ​ថ្នាក់​ទី ១២ តែម្តងតែដោយ​គ្មាន​ចំនូលចិត្ត និងអាចនិយាយបានថា គ្មាន​និស្ស័យ នឹងការ​សិក្សា​នៅវិទ្យាល័យ ក៏​ត្រូវបាន​សម្រេច​ចិត្តបោះបង់ការ​សិក្សា​ជាថ្មី ហើយនៅតែ​មិនបាន​រៀនចប់ចុងចប់ដើម ដូចមិត្ត​ដទៃ​ទៀតរបស់​ខ្ញុំ ។ ខ្ញុំ​នៅតែបន្តរៀនកែលំអរ និងពង្រីកជំនាញរបស់​ខ្ញុំ​តាមពេល ដែល​អាចធ្វើទៅបានហើយ​ខ្ញុំ​រីករាយ ក្នុង​ការស្វែងយល់ពី​បច្ចេកវិទ្យា ដែល​កំពុង​តែរីក​ចម្រើន​ថ្មីៗ ។ គិតត្រឹម​ឆ្នាំ ២០២០ ខ្ញុំ​មានអាយុ ១៩​ឆ្នាំ​ហើយ ខ្ញុំ​នៅតែមមាញឹកនឹង ការរៀនសូត្រដោយខ្លួនឯង និង​បង្កើន​ជំនាញរបស់​ខ្ញុំ​ហើយ​ក៏​មាន​តួនាទី ជា Head of R&D Center នៃ​ក្រុមហ៊ុន​អន្តរជាតិ​ RIGHTSLEDGER ​ដែល​ជា​ក្រុមហ៊ុន​ការពារ​កម្ម​សិទ្ធ​ិ​បញ្ញា​នូវ​ស្នាដៃ ​របស់អ្នក​និពន្ធ​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ Blockchain ​ផងដែរ ។  

យុវជនក្មេង​ដែល​ចង់រៀនជំនាញបច្ចេកទេស នៅពេល​នេះមិនសូវពិបាកដូចមុនទេ ព្រោះ​សាលាជំនាញមាន​ច្រើន​ជាងពេលមុនៗ​ដែល​អាច​ឲ្យ យុវជនវ័យក្មេងរៀនបាន​ដូចជា​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា អាន- ANT ជាដើម ឬ​ក៏​អាចឆ្លៀតឱកាសរៀន បានដោយ ខ្លួនឯង ដូច្នេះត្រូវរក​ចំណុច​ចាប់ផ្តើមដោយខ្លួនឯង ហើយ​ទៅតាម​ផ្លូវ​របស់អ្នក ដើម្បី​ឆ្ពោះទៅរកភាពជោគជ័យ ។  ​ក្នុង​នោះដែរ RIGHTSLEDGER ជា​ក្រុមហ៊ុន​អន្តជាតិមួយ ដែល​ផ្ដល់​ប្រពន្ធ​័​ការពារ​កម្ម​សិទ្ធ​បញ្ញា​នូវ​ស្នាដៃ​របស់អ្នក​និពន្ធ ​ក៏​ត្រូវការ​ជ្រើសរើស​ Software Development ជា​ច្រើន​នាក់ទាំងអ្នកមានបទពិសោធន៍ និង អ្នក​មិនទាន់​មានបទពិសោធន៍ ។ វាជាឱកាស​សម្រាប់​ Software Development ជនជាតិ​ខ្មែរ​យើង​បង្ហាញ​ស្នាដៃទៅ​ឲ្យ​បរទេសបានឃើញ ៕

ដំបូន្មានរបស់​ខ្ញុំ​ចំពោះមនុស្សវ័យក្មេង គឺត្រូវចាប់ផ្តើម​ស្វែងរក​សុបិន្ត​របស់អ្នក​តាមមធ្យោបាយ​ណាមួយ ដែល​អាចធ្វើទៅបានពី​ព្រោះ​បច្ចេកវិទ្យា​តែងតែ រីក​ចម្រើន​ឆ្ពោះទៅមុខជានិច្ច ហើយវាតែងតែមាន​តម្លៃ​នៅគ្រប់អ្វី​ដែល​អ្នករៀនបាននៅ​ក្នុង​ជីវិត ៕

→  ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​សំណួរ​ផ្សេងៗ​សូម​ផ្ញើ​សារចូល Facebook : https://www.facebook.com/anttrainninghttps://t.me/anttechnology

📝Page ផ្លូវ​ការរបស់សាលា https://www.facebook.com/ant.com.kh
🏠ទីតាំងថ្មី៖ #42 ផ្លូវ 606 ខណ្ឌទួលគោក ភ្នំពេញ (ចម្ងាយ​ពីទីតាំងចាស់ 🚲🛴 350ម៉េត្រ)
📍 https://maps.app.goo.gl/YmE28xCQAg6DLy4V7?g_st=itរ

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា