តុលា
ពេលវេលាដ៏សាកសមសម្រាប់ការរៀនសរសេរកូដ
ខ្ញុំបាទឈ្មោះ ជន បានហាវ អតីតជានិស្សិតសិក្សានៅសាកលវិទ្យាល័យន័រតុនទៅលើមុខជំនាញ អភិវឌ្ឃន៍កម្មវិធី (Software Development) សិក្សាលើជំនាញបន្ថែមនៅថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT កំឡុងឆ្នាំ ២០១៥ លើមុខវិជ្ផា ១. HMTL+HTML5+Dreamweaver, ២. C/C++ ៣. C# Beginning និង ៤. C# Database
គិតត្រឹម (២០២១) ជា Application developer នៅ Orkidē Development
គិតត្រឹម ខែធ្នូ ឆ្នាំ ២០២២ ជា Senior App Developer នៅ Orkidē Development
ការចាប់ផ្ដើមសិក្សា របស់ខ្ញុំទៅលើមុខវិជ្ជានេះគឺមិនមែននៅពេលចាប់ផ្ដើមចូល សាកល វិទ្យាល័យនោះទេ គឺចាប់តាំងពីថ្នាក់ទី ១០ មកម៉្លេះហើយវា ពិតជាបានជួយដល់ការសិក្សា នៅសកលវិទ្យាល័យបានច្រើនពិតមែន ។ មូលហេតុដែលខ្ញុំជ្រើសរើសយកមុខវិជ្ផាគឺដោយសារការចាប់ផ្ដើមចូលចិត្ត ឬ អាចហៅថាមាន ដុងទៅលើកុំព្យូទ័រ និង គ្រឿងអេឡិចត្រូនិចផ្សេងៗទៀតតាំងពីវ័យកុមារភាពមកម៉្លេះ ។ នៅពេលនោះប្រពន្ធអ៊ឺនធឺណែតពុំទាន់មានការបង្រៀនទូលំទូលាយដូចសព្វថ្ងៃទេ ដូច្នេះហើយនៅពេលដែលឃើញបងប្រុស បើកកុំព្យូទ័រម្ដងៗ តែងតែទៅលួចមើលគាត់ហើយសួរគាត់ខ្លះៗ ដើម្បីរៀនពីរបៀបប្រើប្រាស់វា ។ បន្ទាប់ពីគាត់បើកកុំព្យូទ័រ រួចក៏សុំគាត់បើកហ្គេមឲ្យលេង តែតាមពិតលួច រៀនប្រើសោះ ។ ចាប់ពីពេលនោះមកក៏បាន យល់ដឹងពីវាបានច្បាស់ និងដឹងពីរបៀបប្រើសឹងតែ ៦០% ទៅហើយ ។ ប៉ុន្តែពេលនោះមិនសូវជាមានអ្វីធ្វើ ជាមួយកុំព្យូទ័រច្រើនទេ ក្រៅពីវាយឯកសារ ប្រើអ៊ឺនធឺណេត និងលេងហ្គេមប៉ុណ្ណោះព្រោះទើបតែរៀនដល់ថ្នាក់ ទី ១០ និង មិនទាន់គិតពីការរកលុយអ្វីឡើយនៅទីនោះ ។ អ្វីៗគ្រប់យ៉ាង ត្រូវបានផ្លាស់ប្ដូរនៅពេលដែលបានឃើញ អត្ថបទមួយទាក់ទង និងការរកចំណូលតាមរយៈកុំព្យូទ័រហើយក្នុងនោះគេបានណែនាំឲ្យចាប់ផ្ដើមសិក្សាទៅលើមូលដ្ឋាននៃ ការសរសេរវេបសាយ ឬកម្មវិធីរបស់កុំព្យូទ័រ ចាប់ផ្តើមពីថ្នាក់ វិទ្យាល័យទៅ ដើម្បីឲ្យមានភាពងាយស្រួលនៅពេលចូលទៅដល់សាកលវិទ្យាល័យ និងអាចមានសមត្ថភាព រកការងារធ្វើបាននៅពេលរៀនដល់ឆ្នាំទី ២ ។ នៅពេលនោះគ្រាន់តែអានលេងៗ មិនទាន់ជាចាប់អារម្មណ៍អ្វីខ្លាំងទេ តែចៃដន្យអី ក៏បានជួបមិត្តភក្ដិម្នាក់ គាត់មានដុងទៅលើកុំព្យូទ័រដូចគ្នាហើយ គាត់បានអនុវត្តន៍ដូចទៅនិងអត្ថបទដែលខ្ញុំបានអាន ។ ពេលលឺអញ្ចឹងក៏ចាប់ផ្ដើមមានគំនិតចង់អនុវត្តន៍តាមទ្រឹស្ដីក្នុងអត្ថបទ នោះដែរ ហើយសួរ មិត្តភក្ដិ ឲ្យណែនាំសាលាដែល គាត់សិក្សាមក ដើម្បីចូលរៀន ដែរហើយគាត់ក៏បានណែនាំឲ្យខ្ញុំចូលសិក្សា នៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន- ANT ចាប់ផ្ដើមដំបូងគឺរៀនសរសេរវេបសាយដោយភាសា HTML ។ ហើយក៏បន្តទៅដល់ CSS ទៀតផង ។ ពេលបញ្ចប់ការសិក្សា ខ្ញុំអាចបង្កើតវេបសាយខ្លួនឯងបានមួយគឺវេបសាយលក្ខណៈលក់ទំនិញអនឡាញ ។ នៅពេលនោះ ពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះទើបតែរៀនចប់បាន១វគ្គ អាចធ្វើបានប៉ុណ្ណោះ ។ ពេលនោះ ក៏ចាប់ផ្ដើមស្រាវជ្រាវនិងរៀនបន្ថែមពី JavaScript, PHP ដោយខ្លួនឯងនៅផ្ទះ តែដោយសារដល់ឆ្នាំប្រឡង បាក់ឌុបដូច្នេះមិនសូវមានពេលវេលាប៉ុន្មានទេ ។
ប្រឡងបាក់ឌុបចប់ភ្លាម ចេញលទ្ធផលជាប់ហើយ មិនបង្អង់យូរ ក៏បានវិលត្រឡប់មកបន្តការសិក្សានៅថ្នាក់បណ្ដុះបណ្ដាល បច្ចេកវិទ្យា អាន- ANT បន្តទៀត មុននឹងចាប់ផ្ដើមចូលរៀននៅសាកលវិទ្យាល័យ ដោយជ្រើសរើសឈុត Software Development ដោយចាប់ផ្ដើមពីមុខវិជ្ផា C/C++, C# Beginner, C# Database ។ បានជាខ្ញុំជ្រើសរើសភាសា C/C++ មកធ្វើជាគ្រឹះ ដោយសារតែភាសានេះជាស្ពានដ៏ល្អសម្រាប់ឆ្ពោះទៅចាប់យកភាសា Programming ដទៃទៀតដូចជា C#, Java, Python...ព្រោះភាសា C/C++ កុំព្យូទ័រធម្មតាអាចសរសេរកូដ Compile & Run ដោយរលូនមិនតម្រូវឲ្យ មានកុំព្យូទ័រខ្លាំង ឬ ថ្លៃទេ ហើយវាប្រើប្រាស់នូវ Concept OOP (Object Oriented Programming) ដែលភាគច្រើនភាសាដទៃ ប្រើប្រាស់សឹងតែទាំងអស់ ។ ប្រសិនបើយល់ច្បាស់ពី OOP ហើយការសិក្សាភាសាដទៃទៀតដែលប្រើ Concept OOP ដែរនោះគឺជាភាពងាយស្រួល យល់ហើយ អាចនឹងរៀន ដោយខ្លួនឯងបានទៀតមិនចាំបាច់ចំណាយពេលទៅសាលារៀនបន្ថែមច្រើនទេ ។
បច្ចុប្បន្ន (២០២១) ខ្ញុំជា Application developer នៅ Orkidē Development
ចុងបញ្ចប់នេះ ខ្ញុំចង់ផ្ដាំទៅ យុវជនជំនាន់ក្រោយ ទាំងអស់ដែលមិនទាន់ ចប់ថ្នាក់វិទ្យាល័យ តែមានក្ដីស្រមៃចង់សិក្សា ផ្នែក ពត័មានវិទ្យា-IT គួរតែចាប់ផ្ដើមសិក្សាមូលដ្ធានរបស់ ការសរសេរវេបសាយ ឬកម្មវិធីរបស់កុំព្យូទ័រ ចាប់ពីឥឡូវទៅ ព្រោះនេះជាពេលវេលាដ៏ល្អសម្រាប់ចាប់យកមូលដ្ធាន វាហើយ ប៉ុន្តែចង់ប្ដូរចិត្ត ឬដឹងខ្លួនថាគ្មាន ដុងនឹងបន្តទេនោះយើងនៅសល់ពេលសម្រាប់សួរយោបល់គ្រូសារ និង សម្រេចចិត្តចាប់យកជំនាញផ្សេង ដែលយើងស្រឡាញ់ដោយមិនចាំបាច់ ខាតពេលរៀនអស់មួយឆ្នាំ ។
សម្រាប់អ្នកទាំងអស់គ្នា ដែលទើបតែប្រឡងចប់បាក់ឌុប ហើយស្រឡាញ់ផ្នែកពត័មានវិទ្យានោះ ក៏មិនទាន់យឺតពេល ដែរគួរតែចាប់ផ្ដើមសិក្សាពីមូលដ្ធានរបស់វា និងស្វែងយល់ពី កុំព្យូទ័រ ចាប់ពីពេលនេះតទៅ នោះអ្នកទាំងអស់គ្នា នឹងឃើញ ថាពិតជាមានការរីកចម្រើនក្នុងខ្លួនពិតមែនហើយ អាចចាប់យកភាសា Programming ផ្សេងៗ បានលឿនទៀតផង ៕
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា