For Android device For iOS device

តុលា

រៀន Programming មិនចេះមិនមែនមិនឆ្លាតទេ តែ​មកពី​មិនខំរៀន

​ខ្ញុំ​បាទ ឆាយ លីន គិតត្រឹមខែធ្នូ ឆ្នាំ ២០២២ ជាមន្រ្តីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)  ​ផ្នែក Mobile & Web Developer

 

 ជាអតីតសិស្ស​ធ្លាប់​សិក្សា​នៅ​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT មុខវិជ្ផា​៖ . HMTL+HTML5+Dreamweaver, . C# Beginning, .C# Database និង ៤SQL Server for Developer

ព័ត៌មាន ឆាយ លីន សិក្សា​នៅ​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT http://training.antkh.com/students/?s=2203

​ខ្ញុំ​ចាប់ផ្ដើមរៀនអាយធី នៅ​ឆ្នាំ​២០១៣ នៅ​សាកលវិទ្យាល័យ ភូមិន្ទ កាលនោះនៅ​ឆ្នាំ​ទី ២ មិនទាន់​មានមុខវិជ្ជា C# ទេតែ​ដោយសារ​យល់ឃើញពី​សារៈ​ប្រយោជន៍ នៃភាសា C# ​ខ្ញុំ​ក៏​បានចុះ​ឈ្មោះ​រៀនមុខវិជ្ជា C# Beginner នៅ​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT ។ បន្ទាប់ពី​រៀន ​វគ្គ​នេះចប់​ខ្ញុំ​ចេះ​ច្រើន ពិសេស​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់ OOP ​ខ្ញុំ​ចេះ​រៀបចំ​របៀបរបបនៃការ​សរសេរ​កូដ ខ្ញុំ​ចេះ​ស្រាវជ្រាវ​រៀន​បន្ថែម​ដោយខ្លួនឯង រហូត​ដល់​ខ្ញុំ​អាចធ្វើ Assignment មួយដោយខ្លួនឯងជាស្នាដៃ ដំបូង​ក្នុង​ជំនាញ Programming...

 

→ចុចទីនេះ ដើម្បី​ទាញយក​ស្នាដៃ​បញ្ចប់​វគ្គ C# Beginning http://training.antkh.com/achievements/522.aspx

តាមពិតជំនាញ C# Database ​ខ្ញុំ​យល់បាន​ខ្លះ​ៗ​តាំងពី​ខ្ញុំ​រៀន C# Beginning មកម៉្លេះ ប៉ុន្តែ​មិនទាន់​ស៊ីជម្រៅ ។ ព្រោះ​បើរៀនដោយខ្លួន ឯងតាម YouTube Google លុះត្រាតែ​ខ្លួនឯងមាន Concept ​ខ្លះ​ៗ តែបើយើងថ្មី យើងមើលតាម YouTube យើងធ្វើដើរដូច​គ្នា តែបើយក មក Maintenance ពេលមាន​បញ្ហា​គឺធ្វើអត់ កើត ព្រោះ​យើងចេះតែ ត្រាប់តាមគេចុចតាមតែគេ តែបើ​ឲ្យ​យល់ ១០០% គឺ​មិនអាច​ទេ ខុស​គ្នា​ពីការយើង​ឆ្លងកាត់ តាម​វគ្គ​សិក្សា​ដែល​មានគ្រូ​ណែនាំ ។ ចឹង​ខ្ញុំ​ក៏​សម្រេច​ចិត្ត ទៅរៀន C# Database នៅ អាន-ANT មួយ​វគ្គ​ទៀត នៅ​ឆ្នាំ ២០១៦ ធ្វើ​ឲ្យ​ខ្ញុំ​រីក​ចម្រើន​មួយ​កម្រិត​ទៀត ខ្ញុំ​ចេះធ្វើ Connection ទាំង Static & Dynamic ចេះ CRUD ច្បាស់ចេះ Design Database ចេះធ្វើ Report គ្រប់​ទម្រង់​ចេះ Generate Barcode និង QR Code ។ ល ។ បន្ទាប់ពី​រៀន C# Database ​ខ្ញុំ​បានផ្គុំជា Project មួយ គឺ​ប្រពន្ធ​័​គ្រប់គ្រង​ហាងលក់​កុំព្យូទ័រ Projectនេះធំដែរ ខ្ញុំ​ប្រើ​ពេល ៦ខែ ដែល​ប្រើ​ចំណេះដឹង​ដែល​បានរៀនពី អាន-ANT ។ បូកការ​ស្រាវជ្រាវ ​បន្ថែម​ក៏​សម្រេច​បានស្នាដៃទី ២ សម្រាប់​ជា Assignment នៅ​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT

 

→ចុចទីនេះ ដើម្បី​ទាញយក​ស្នាដៃ​បញ្ចប់​វគ្គ Database http://training.antkh.com/achievements/581.aspx

កាលនោះដឹងថាខ្លួនចេះ​ច្រើន គួរសម ក៏​ហ៊ាន​សម្រេច​ចិត្តចូល​ប្រលង​ជា C# Developer ​ក្នុង​ក្រសួងមួយ ដោយសារ​ការរៀនសូត្រនៅ អាន-ANT កន្លងមក រួចទាំងការ​ស្រាវជ្រាវ​ខ្លួនឯងផង ធ្វើ​ឲ្យ​ខ្ញុំ​ប្រលង​ជាប់បានចូល​ធ្វើការ ពេលរៀន​ឆ្នាំ​ទី៤ (២០១៧) ។ ខ្ញុំ​ធ្វើការ​បានមួយ​ឆ្នាំ ខាងក្រសួងគេមាន Fund ​សម្រាប់​ខ្ញុំ ជា Developer ​ឲ្យ​ទៅរៀនខាងក្រៅ ។ ខ្ញុំ​ក៏​បានទៅរៀននៅ អាន-ANT ​វគ្គ SQL Server បន្តទៀត មូលហេតុ ដែល​ខ្ញុំ​ចាំបាច់រៀន​វគ្គ​នេះ ព្រោះ​បើភាសាបច្ចេកទេសគឺ​ខ្ញុំ​ចង់ ពង្រឹង លើការ Design Database កាត់​បន្ថយ​ការរក្សា​ទិន្នន័យ​ស្ទួន ចេះរៀប ចំ Relationship ពី table ទៅ table មួយ​ឲ្យ​បាន ត្រឹមត្រូវ នឹងកាត់​បន្ថយ​ការ​សរសេរ​កូដ​ច្រើន​លើ C# ដោយវេចខ្ចប់​ការងារ​ឲ្យ Database ជាអ្នក​ធ្វើការ​ជំនួយ ដើម្បី Improve Performance ​កម្មវិធី របស់​ខ្ញុំ ។ បើប្រៀបធៀបមុនពេល​ខ្ញុំ​ចូលរៀន និងក្រោយពេលរៀននៅ​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា អាន-ANT សម្មតិភាព​ខ្ញុំ​ប្រែប្រួល​ច្រើន​ណាស់ ។

វិធីសាស្រ្តរបស់​ខ្ញុំ​កាលរៀននៅ អាន-ANT អ្វី​ដែល​គ្រូដាក់​ឲ្យ​ខ្ញុំ មិន​ដែល​រំលងទេចេះក្ដីមិនសូវចេះក្ដី ក៏​ខ្ញុំ​ព្យាយាមធ្វើដែរ សល់ប៉ុន្មាន​ខ្ញុំ​ទៅសួរគ្រូ​បន្ថែម ។ មុនមកសាលា​ខ្ញុំ​មើល Slide មុនគ្រូ​ឲ្យ​យល់ ហើយអនុវត្តន៍តាម​ខ្លះ​ៗ ដើម្បី​ត្រៀម​សំណួរ​ទុកសួរគាត់ពេលទៅដល់សាលា គ្រូពន្យល់យើងអាចចាប់បាន ។

វិធីសាស្រ្ត​ស្រាវជ្រាវ​បស់​ខ្ញុំ​ពេលទំនេរ​ខ្ញុំ​ចូល Google Research មើលពីរបៀប របបអ្នក​ដែល​គេជាអ្នក​សរសេរ​កម្មវិធី​ពូកែៗ គេ​រៀបចំ​វេចខ្ចប់កូដរបៀបម៉េច ? ហើយប្រៀបធៀបខ្លួនឯងមានអ្វី​ដែល​ខ្លួនឯងខ្វះខាត គួររៀនពីគេអត់ ? បើមាន​បញ្ហា Error កូដ ខ្ញុំ Search Google ដើម្បី​រក​ដំណោះ​ស្រាយហើយអាន Description ​ឲ្យ​ច្បាស់ថា តើឆ្លើយតបនឹង​បញ្ហា​ខ្ញុំ​ទេ ? បើឆ្លើយតប ខ្ញុំ​យកមកដាក់  ​ឲ្យ ដើរសិនអត់ទាន់គិតរឿងយល់ ឬ​មិនយល់ទេ ។ ពេលដើរហើយ​ខ្ញុំ​នឹង Review កូដ នោះឡើងវិញ ឲ្យ​យល់ពីជំហាន​នីមួយៗ​វាដើររបើបម៉េច ? មើលយល់ ហើយ​ខ្ញុំ​រកវិធីសាស្រ្តច្នៃកូដនោះ​ឲ្យ​ខ្លី​ជាងមុន លឿន​ជាងមុន​ឲ្យ​ក្លាយជារបស់​ខ្ញុំ ។ ធ្វើដូច្នេះ​ងាយស្រួល​ខ្ញុំ Maintenance ​ថ្ងៃ​ក្រោយ ។

រាល់​បញ្ហា​កូដ​ដែល​ខ្ញុំ​ជួបម្ដងៗ ខ្ញុំ record ទុក​ទាំងអស់ Error name Type, Solution, Document Reference ​ព្រោះ​មិនប្រាកដថាយើង  មិនជួប​បញ្ហា​នេះ នៅ​ថ្ងៃ​ក្រោយទៀតទេ ទោះយើងមិនជួប​ក៏​មិត្តភក្ដិ រួម​ការងារ គាត់ជួបដូចនេះយើងមិនចាំបាច់​ចំណាយ​ពេល Research ម្ដងទៀត​ព្រោះ​យើងមាន​ដំណោះ​ស្រាយ ដែល​បានកត់ត្រាទុកស្រាប់ ។ ជួប​បញ្ហា​មួយដោះស្រាយរួចមួយ ចងក្រងជាឯកសារមួយទុក ៕

«រៀន Programming មិនចេះមិនមែន​ដោយសារ​គាត់ មិនឆ្លាតទេ គឺ​មកពី​មិនខំ មិនព្យាយាមអនុវត្តន៍ ស្រាវជ្រាវ​ជាប្រចាំ»

→  ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​សំណួរ​ផ្សេងៗ​សូម​ផ្ញើ​សារចូល Facebook : https://www.facebook.com/anttrainning ឬ​ https://t.me/anttechnology

📝Page ផ្លូវ​ការរបស់សាលា https://www.facebook.com/ant.com.kh
🏠ទីតាំងថ្មី៖ #42 ផ្លូវ 606 ខណ្ឌទួលគោក ភ្នំពេញ (ចម្ងាយ​ពីទីតាំងចាស់ 🚲🛴 350ម៉េត្រ)
📍 https://maps.app.goo.gl/YmE28xCQAg6DLy4V7?g_st=itរ

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា