For Android device For iOS device

កញ្ញា

World Scholar's Cup ពានរង្វាន់សិស្សពូកែពិភពលោក

ពានរង្វាន់សិស្សពូកែពិភពលោក នេះ​បង្កើត​ឡើងតាំងពី​ឆ្នាំ​២០០៦ ដោយលោក Daniel Berdichevsky និង Demi Dec ជាប្រធាន ។ មាន៨២​ប្រទេស​បាន​ចូលរួម ។ វាជា​កម្មវិធី​បណ្ឌិតសភា​អន្តរជាតិ (International Academic Program) សំដៅ​ទៅលើ​សិស្សមធ្យម​សិក្សា ដែល​ចូលរួម​ពីគ្រប់វប្បធម៌ ជាតិសាសន៍ ទូទាំងពិភពលោក ដើម្បី​រួម​គ្នា​ពិភាក្សា ជជែក​ដេញដោល បង្ហាញ​គំនិតផ្សេងៗ នាពេល​បច្ចុប្បន្ន​នេះ ។

ការប្រកួតបានចែកសិស្សជា២ក្រុមតាមអាយុ៖

- ក្រុមសិស្សតូច (Junior Division) : អាយុក្រោម១៤​ឆ្នាំ ។

- ក្រុមសិស្សធំ (Senior Division) អាយុធំជាង១៤​ឆ្នាំ ។

ការប្រឡងមាន​លក្ខណៈ​ជាបុគ្គល និងជាក្រុម ។

World Scholar's Cup នេះមាន៣ ដំណាក់​កាល៖

- ​ដំណាក់​កាលទី១៖ ពានរង្វាន់សិស្សពូកែពិភពលោក ជុំតំបន់ (World Scholar's Cup Regional Round) បានរៀបរួចហើយនៅរាជធានីភ្នំពេញ កាលពី ខែឧសភា ឆ្នាំ​២០១៩កន្លងមកនេះ នៅរាជធានីភ្នំពេញ ដែល​មានសិស្ស​មកពី​សាលានានា ទាំងរដ្ឋ ទាំងឯកជន ចំនួនជាងពីរពាន់នាក់ ។ អ្នកឈ្នះ នឹងមាន​សិទ្ធ​ិ​ទៅ​ចូលរួម ពានរង្វាន់សិស្សពូកែពិភពលោក ជុំសកល  (World Scholar's Cup  Global Round)

- ​ដំណាក់​កាលទី២៖ ពានរង្វាន់សិស្សពូកែពិភពលោក ជុំសកល  (World Scholar's Cup  Global Round) បាន និង​ធ្វើការ​ប្រឡងជាបន្តបន្ទាប់តាម​កម្មវិធី​មាន​ដូចជា​៖ Sydney Global Round: បានធ្វើរួចហើយ កាលពី​ថ្ងៃ​ទី១៥-២០សីហា ២០១៩ ។ Manila Mini-Global Round: ​ថ្ងៃ​ទី ៦-១១ កញ្ញា នៅហ្វីលីពីន, Durban Mini-Global Round ថ្ងៃ​ទី ២៣-២៧ កញ្ញា្ ២០១៩ នៅ​ប្រទេស​អាហ្វ្រិកខាងត្បូង, Beijing Intro Round ថ្ងៃ​ទី ២៦-២៧ តុលា ២០១៩ នៅទីក្រុងប៉េកាំង ប្រទេស​ចិន ។ ល ។ អ្នកឈ្នះជុំសកលនេះ នឹងមាន​សិទ្ធ​ិ​ទៅ​ចូលរួម​ប្រកួត ពានជើងឯក-Champions“ នៅញូយ៉ក ។

- ​ដំណាក់​កាលទី៣៖  ការប្រកួតយកពានជើងឯក (Tournament of Champions) នៅ​ថ្ងៃ​ទី៨-១៣ វិច្ឆិកា ២០១៩ នៅ​សាកលវិទ្យាល័យ យ៉ែល (Yale University) ក្រុងញូយ៉ក សហរដ្ឋអាមេរិក ។

ប្រធានបទនៃការប្រឡងគឺមាន៖

- វិទ្យាសាស្រ្ត (Science)

- អក្សរសាស្រ្ត (Literature)

- សិល្បៈ និងភ្លេង (Art & Music)

- Special Area

- ​ប្រវត្តិ​សាស្រ្ត (History)

- ​សិក្សា​សង្គម (Social Studies)

ហេង សិរីមង្គល អាយុ១៣​ឆ្នាំ ជាសិស្សសាលាវេស្ទើន​អន្តរជាតិ ថ្នាក់​ទី១០ ។ ជាកូនរបស់លោកវេជ្ជបណ្ឌិត ហេង សុទ្ធី ជាអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ និងអ្នកស្រីសុខពេជ្ររ័ត្ន ជាគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ ។

ហេង សិរីមង្គល បានទៅ​ចូលរួម​ប្រឡង ពានរង្វាន់សិស្សពូកែពិភពលោក ជុំសកល (World Scholar's Cup  Global Round) នៅក្រុងស៊ីដនីកាលពី​ថ្ងៃ​ទី១៥ ដល់ទី២០ ខែសីហា ឆ្នាំ​២០១៩ ក្រោយពីបាន​ឆ្លងកាត់​ការប្រកួតជំរុះជុំតំបន់នៅរាជធានីភ្នំពេញ ។ ការប្រកួតនៅស៊ីដនីនេះមាន២៨​ប្រទេស​ចូលរួម និងមានបេក្ខជនសិស្សជាង២ពាន់នាក់ ។


នៅពេល​នេះ ហេង សិរីមង្គលឈ្នះការប្រកួតបានពានរង្វាន់ដូចទៅ៖

- The First Place Overall Student Junior Division, World Scholar's Cup, Global Round in Sydney 2019 ពានរង្វាន់ធំ​ជាងគេ​ទី១​ក្នុង​ចំណោម​សិស្ស២៨​ប្រទេស អាយុក្រោម១៤​ឆ្នាំ ។

- ៣ ពានរង្វាន់ Trophies:

o Trophy in Individual Writing

o Trophy in Individual Challenge (Test)

o Trophy in Individual champions (Large trophy)

- មេដៃមាសទាំង១៥៖

o មេដៃមាសលើ៦មុខវិជ្ជា មាន៖ វិទ្យាសាស្រ្ត (Science) អក្សរសាស្រ្ត (Literature) សិល្បៈ និងភ្លេង (Art & Music) , Special Area, ​ប្រវត្តិ​សាស្រ្ត (History) , ​សិក្សា​សង្គម (Social Studies)

o Medal in Individual debate

o Medal in Team Bowl (Test in which teammates work together to answer questions on screen)

o Medal in Team Debate

o Medal in Individual writing

o Medal in team writing

o Medal in individual challenge (Test)

o Medal in "School Top Scholar"

o Medal in "Individual champions"

o Medal in Champions Teams

គួរបញ្ផាក់​ផងដែរ​ថា វគ្គ​ប្រកួត​ចុងក្រោយ​ដែល​ធ្វើឡើងនៅសហរដ្ឋអាមេរិក ដែល​មាន ៦០​ប្រទេស​ចូលរួម​កាលពី​ថ្ងៃ​ទី ៨-១៣ ខែវិច្ឆិកានៅ​សាកលវិទ្យាល័យ​យែលនេះ ហេង សិរីមង្គលទទួលបានមេដៃ ៩ (មេដៃមាសចំនួន ៥ និងមេដៃប្រាក់ ចំនួន ៤) ផងដែរ​

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា