For Android device For iOS device
២៧
ឧសភា

របៀប​ខ្លះ​ៗ​ក្នុង​ការ Check មើលអំពីអាយុកាលថ្ម Computer របស់អ្នក​ទាំងអស់​គ្នា​

→ សូមចុច Subscribe លើ Channel វីឌីអូ​បង្រៀនតាម Link ខាងក្រោម​នេះ ដើម្បី​ទទួលបាន​វីឌីអូ​បង្រៀនថ្មីៗ​ពីអាន-ANT

https://www.youtube.com/channel/UC751BCB7XtNWEJEBPDAHuIA?view_as=subscriber

♦ រៀបរៀងដោយ និស្សិត​ ឈ្មោះ សួន រាហ៊ូ

ជំរាបសួរអ្នក​ទាំងអស់​គ្នា !
តើអ្នក​ទាំងអស់​គ្នា​ចង់ដឹងពីសុខភាពថ្ម (Battery health) និងការ​ប្រើ​ប្រាស់​ថាមពល​ផ្សេងៗ​នៅលើ Computer របស់អ្នក​ដែរ ឬ​ទេ​?
ចឹង​ថ្ងៃ​នេះ​ខ្ញុំ​សូម​បង្ហាញ​របៀប​ខ្លះ​ៗ​ក្នុង​ការ Check មើលអំពីអាយុកាលថ្ម Computer របស់អ្នក​ទាំងអស់​គ្នា ។
១. បើក Computer របស់អ្នក​ហើយចុច Windows key + R ដែល​មាន​នៅលើ Keyboard Computer របស់អ្នក​ទាំងអស់​គ្នា វានឹង​បង្ហាញ Dialog box ដូច​ក្នុង​រូប ។
២. សរសេរ​ពាក្យថា cmd ហើយចុច Enter ដើម្បី​បើក​ផ្ទាំង Command prompt របស់ windows. បន្ទាប់មក​ទៀតវាយពាក្យថា powercfg /battery reports ហើយចុច Enter.
៣. អ្នក​ទាំងអស់​គ្នា​នឹងឃើញពាក្យថា Battery life report saved to file path C:\Users\ReahuoSuon\battery-report.html. បន្ទាប់មក​អ្នក​ទាំងអស់​គ្នា Copy យកត្រឹមតែ C:\Users\ReahuoSuon\battery-report.html.
៤. បន្ទាប់មក​ចូល​ទៅកាន់ Search ហើយវាយពាក្យថា windows PowerShell ហើយ Past អ្វី​ដែល​អ្នកបាន Copy នៅ​ចំណុច​ទី៣ចូលទៅ​ក្នុង windows PowerShell ហើយចុច Enter នៅពេល​នោះ​ផ្ទាំង report មួយនឹងលោតឡើង ដើម្បី​បង្ហាញ​អ្នក​ទាំងអស់​គ្នា​អំពី Report ផ្សេងៗ​នៅ​ក្នុង Browser របស់ Computer អ្នក​ទាំងអស់​គ្នា​ដូចមាននៅ​ក្នុង​រូបភាព ។  
We are in the IT field, we never ever stop to develop.

♦ វគ្គ Computer Foundation តម្លៃ ៧០ដុល្លា http://training.antkh.com/computer_fundamental.aspx

♦ ​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ​ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា