ឧសភា
របៀបធ្វើឲ្យកុំព្យូទ័ររបស់អ្នកដើរលឿនជាងមុន
→ សូមចុច Subscribe លើ Channel វីឌីអូបង្រៀនតាម Link ខាងក្រោមនេះ ដើម្បីទទួលបានវីឌីអូបង្រៀនថ្មីៗពីអាន-ANT
https://www.youtube.com/channel/UC751BCB7XtNWEJEBPDAHuIA?view_as=subscriber
♣ រៀបរៀងដោយ លោក សា សិលា
ចង់ឲ្យ Computer របស់អ្នកដើរលឿនដូចពីមុនត្រូវអនុវត្តន៍វិធីខ្លះៗដូចខាងក្រោម៖
១. កំណត់កម្មវិធីដែលបើកអូតូ
ជាក់ស្ដែងនៅពេលដែលអ្នកចាប់ផ្តើមបើក Computer ភ្លាមអ្នកប្រាកដជាគិតថា Computer របស់អ្នកមិនទាន់បានដំណើរការកម្មវិធីណាមួយឡើយ នេះគឺជាការគិតខុសមួយតាមពិតនូវពេលដែលអ្នកបើក Computer មកភ្លាមនោះមានកម្មវិធី ២ ៣ ឬច្រើនជាងនេះបានដំណើរការរួចជាស្រេចទៅហើយទាំងដែលអ្នកមិនបានធ្វើអ្វីសោះ ។ ដោយសារកត្តានេះហើយដែលធ្វើឲ្យ Computer យឹត ដើម្បីដោះស្រាយលោកអ្នកគ្រាន់តែចូលទៅ Task Manager ចុចលើពាក្យ More Detail បន្ទាប់មកចុចពាក្យ Startup អ្នកនឹងឃើញកម្មវិធីទាំងនោះ ។ ចុច Mouse ខាងស្ដាំលើកម្មវិធីដែលអ្នកចង់បិទ រួចយកពាក្យ Disable ជាការស្រេច ។
២. បិទកម្មវិធី ឬ Tab ក្នុង Browsers ដែលមិនចាំបាច់
គួរចោលទម្លាប់បើកកម្មវិធីច្រើនមិនប្រើប្រាស់ ហើយមិនបិទនោះ ។ កាន់តែខ្លាំងជាងនេះ គឺបើក Tab Browser ចោលរាប់មុខ ទាំងដែលមិនប្រើសោះ ។ ទាំងនេះជាទម្លាក់អាក្រក់ដែលកុំព្យូទ័រអ្នកដើរមិនទាន់ចិត្តសោះ ព្រោះអ្នកបានចំណាយកម្លាំងមួយចំនួនធំទៅលើអ្វីដែលអ្នកមិនប្រើ ។
៣. សម្អាត Temp Files តាមរយៈ Disk Clean
Temp Files សំដៅទៅលើឯកសារតូចមួយដែលរក្សាទុកក្នុងកុំព្យូទ័ររបស់អ្នក រាល់ពេលអ្នកដំឡើងកម្មវិធី ឬឯកសារអ្វីមួយ ។ ដូច្នេះបើទុកឲ្យប្រមូលផ្ដុំច្រើន វាក៏មិនខុសពី Fragment ប៉ុន្មានដែរ ដោយនឹងទាញកុំព្យូទ័រអ្នកឲ្យដើរយឺត ។ ដើម្បីកម្ចាត់វា អ្នកគ្រាន់តែចូលទៅ Disk Cleanup រើសយក Hard Drive ណាមួយដែលអ្នកចង់សម្អាត ហើយចុចយក Files ដែលអ្នកចង់លុប ។
៤. Restart
លោកអ្នកគួរធ្វើការ Restart Computer របស់អ្នកយ៉ាងហោចណាស់បាន១ដងក្នុង១សប្ដាហ៍ ។
♦ ជាទូទៅការ Restart កុំព្យូទ័ររបស់អ្នកអាចដោះស្រាយបញ្ហា កម្មវិធីដែលជាប់គាំង "មិនឆ្លើយតប"
♦♦ ទាញយកកម្មវិធីផ្សេងៗសម្រាប់ iOS & Android & Windows
១. សម្រាប់លោកអ្នកដែលចង់បានអត្ថបទ ចំណេះដឹង ឬវគ្គសិក្សាបើកថ្មីៗនៅអាន-ANT សូមចុច Like លើ Page
https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning
២. ប្រសិនបើលោកអ្នកចង់តាមដាន ឬមានចម្ងល់ទាក់ទងនឹងកម្មវិធី ANTLearner ឬកម្មវិធីជាច្រើនទៀតបង្កើតដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter/?modal=admin_todo_tour
៣. ប្រសិនបើលោកអ្នកមានបំណងចែករំលែងចំណេះដឹង IT ដល់សមាជិកដទៃសូមចូលទៅកាន់ Group https://www.facebook.com/groups/ANTTrGroup/
៤. ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning
លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
https://maps.app.goo.gl/cdi3hTED27tbHBaB9
♦♦ ប្រសិនបើមានចង្ងល់ ឬមានបញ្ហាលើការដំឡើងកម្មវិធីផ្សេងៗដែលបង្កើតដោយអាន-ANT ដូចផ្ញើសារចូល Page: https://www.facebook.com/ANTTechnologyTrainingCenter
♦♦ លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា