មេសា
របៀប Hide password ក្នុងភាសា C++
♣ រៀបរៀងដោយអតីតសិស្ស ឌី ជីវ៉ា កែសម្រួលអត្ថបទឡើងវិញនៅថ្ងៃទី ១៧ ឧសភា ២០២៤ ដោយ អតីតសិស្ស រុន លីហួ
ជម្រាបសួរបងប្អូនទាំងអស់គ្នា 🙏ពិសេសអ្នករៀន C++ programming អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានដឹងហើយថានៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងសព្វថ្ងៃនេះគឺយើងត្រូវចាក់សោរផ្ទះនៅពេលយប់ ឬក៏ពេលយើងមិននៅផ្ទះ ដើម្បីតែរក្សាសុវត្ថិភាពយើងនិងទ្រព្យសម្បត្តិរបស់យើងតែចំណែកឯនៅក្នុងការងារប្រចាំថ្ងៃអ្វីមួយយើងក៏ត្រូវមានសោរសម្រាប់ចាក់ ដើម្បីរក្សាឯកសាររបស់យើង កុំឲ្យមានចោរចូលលួចផងដែរ ។ ដើម្បីកុំឲ្យពេលវេលាដើរហួសពេលនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីការលាក់ Password ដោយសរសេរកូដក្នុងភាសា C++
♦ កូដ C++
♦ ពន្យល់កូដ C++
- line 14 ខ្ញុំបានបង្កើត While loop មួយ ដើម្បីគ្រប់គ្រងលក្ខខណ្ឌក្នុងការបញ្ចូល Password
- line 15 ខ្ញុំបានឲ្យTemp=getch () ; មានន័យថា Temp ចាប់ពី lineទី15 មកគឺស្មើនឹងការប៉ះរាល់ Key លើកុំព្យូទ័រ
- line 16 នៅពេល Temp==13 មានន័យថាស្មើ Key Enter វានិង Break គឺផ្ដាច់ការបញ្ចូលតែម្តង
- line 20 នៅពេល Temp==8 មានន័យថាស្មើ Key Backspace វានិងលុប Password ដោយថយមកក្រោយម្តង1តួរហូតដល់ i=0 មានន័យថាដល់ដើមតួអក្សរដែរបានបញ្ចូលវានឹងឈប់
- line 26 វា check tamp ថា ប្រសិនបើវាជាតម្លៃជា numeric or alphabetរួចវានឹងបញ្ចេញនូវសញ្ញាផ្កាយនៅពេលដែលយើងបញ្ចូលលេខ ឬអក្សរត្រូវនឹងលក្ខខណ្ឌរបស់វា
- line 27 ដោយ pass+=tempគឺស្មើ pass=pass+temp ដោយ pass+temp ត្រូវបោះតម្លៃរបស់វាទៅឲ្យ Pass បន្ទាប់មកវានឹងបង្ហាញ សញ្ញា * មានន័យថា នៅពេលដែល USER បានបញ្ចូលទិន្នន័យទាំងប៉ុន្មានវានឹងចេញជារូបរាងផ្កាយដែលយើងមិនអាចមើលដឹងថាវាមានន័យយ៉ាងដូចម្ដេច
- line 32 គឺការកំណត់លក្ខខណ្ឌនៅពេលUserបញ្ចូល Username = “ANT” និង Password =”123” គឺវាពិតនោះវានិងបង្ហាញ statement (Welcome ANT Traning) ដែលបានកំណត់
- line 36 គឺផ្ទុយពីលក្ខខណ្ឌនៅ line 32 គឺនៅពេល Userបញ្ចូល Username មិនស្មើ “ANT” និង Password មិនស្មើ ”123” គឺវាមិនពិតនោះវានឹងបង្ហាញ statement (Invalid Password Or Username) ដែលបានកំណត់
♦ លទ្ធផលក្រោយពីដំណើរការកូដ
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា